យុវជន ៖ ស្រ្តីមានតួនាទីសំខាន់ចូលរួមចំណែកអភិវឌ្ឍន៍ គ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិ

នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ដែលពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា យុវជនខ្មែរ៣រូប បានបង្ហាញចំណាប់អារម្មណ៍ ក៏ដូចការយល់ឃើញចំពោះទិវាអន្តរជាតិនារីនេះថា ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លៃស្រ្តីក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ គ្រួសារ សង្គមនិងសេដ្ឋកិច្ចជាតិ។

កញ្ញា ហា ម៉ាឡែន បច្ចុប្បន្នជាគ្រូបង្រៀនអ្នកដឹកនាំវ័យក្មេង នៅអង្គការ ENC Cambodia បានលើកឡើងថា ស្រ្តី ឬនារីបានបង្កើតមកឱ្យទទួលបាននូវសេចក្ដីស្រឡាញ់ ការថែទាំ ការយកចិត្តទុកដាក់ ការសរសើរ និងការគោរពឱ្យតម្លៃ។ កញ្ញាបន្តថា នារីអាចធ្វើអ្វីបានគ្រប់យ៉ាង ហើយនារីក៏ជាជំនួយដ៏ល្អបំផុតដែលអាចជួយទ្រទ្រង់ទាំងក្នុងគ្រួសារ ទាំងសង្គមជាតិ និងសម្រាប់ពិភពលោកទាំងមូល។

ម៉ាឡែន បន្ថែមថា នៅទូទាំងពិភពលោក គេប្រារព្ធទិវាអន្តរជាតិនារីមួយនេះ គឺចង់ផ្ដល់ឱ្យតម្លៃនារីទាំងអស់ ព្រោះនារីពិតជាឈានមុខទាំងការសិក្សា ស្វះស្វែងរកចំណេះដឹង ចែករំលែកចំណេះដឹង អភិវឌ្ឍគំនិត ថែរូបសម្រស់ និងធ្វើគ្រប់បែបយ៉ាងសម្រាប់ជីវិត ។ ទន្ទឹមគ្នានេះ នារីស័ក្ដិសមទទួលបានការសរសើរដ៏ពិតប្រាកដ ការលើកទឹកចិត្ត ផ្ដល់តម្លៃ ក្ដីស្រឡាញ់ហូហៀរ ក្ដីសុខសន្តិភាពផ្លូវចិត្តនៅក្នុងជីវិត ហើយគាត់នឹងផ្ដល់ឱ្យវិញលើសពីការរំពឹងទុករបស់យើង ពីព្រោះគាត់អាចផ្ដល់ក្ដីស្រឡាញ់ដល់គ្រួសារ ក៏ដូចជាសង្គមខាងក្រៅ និងនៅក្នុងពិភពលោក ។

ខ្ញុំជឿជាក់ថា នារីអស្ចារ្យ នារីមានសមត្ថភាព មានចិត្តគំនិត និងបេះដូងល្អ។ ស្រ្តី ឬនារីទាំងអស់ សុទ្ធតែជាបុគ្គលអស្ចារ្យ, គាត់ជានារីនាំមុខ អាចធ្វើអ្វីបានគ្រប់បែបយ៉ាងទាំងអស់មិនថាក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងសង្គមនោះទេ។ នារីមានទាំងរូបសម្បត្តិ មានទាំងចំណេះដឹង មានការខិតខំប្រឹងប្រែងមានការតស៊ូ ជាអ្នកផ្ដល់ឱ្យ និងជាអ្នកដឹកនាំដ៏ល្អ

កញ្ញា ហា ម៉ាឡែន

ក្នុងនាមជាគ្រូបង្រៀនអ្នកដឹកនាំវ័យក្មេង កញ្ញាក៏បានដឹកនាំក្មេងស្រ្តីជាច្រើន ដើម្បីឱ្យពួកគេទទួលបានក្ដីស្រឡាញ់ គោលបំណងជីវិត និងសេចក្ដីសុខដ៏ពិតប្រាកដ។ ហើយនៅថ្ងៃទិវាអន្តរជាតិនារី កញ្ញានឹងយកឱកាសនេះ ជួបជុំជាមួយប្អូនៗនារី ដើម្បីឱ្យគាត់បានស្គាល់ពីគោលបំណងជីវិតដ៏ពិតប្រាកដ រស់នៅក្នុងជីវិតមួយដ៏ពេញលេញ ទទួលបានក្ដីស្រឡាញ់ដ៏ហូរហៀរ សេចក្ដីអំណរ និងសេចក្ដីសុខសន្តិភាពក្នុងជីវិត ដើម្បីឱ្យគាត់អាចចែករំលែកសេចក្ដីស្រឡាញ់ និងគោលបំណងជីវិតនោះទៅប្អូនៗនារីផ្សេងទៀតដូចគ្នា ។

សម្រាប់ទិវាអន្តរជាតិនារី ៨មីនាខាងមុខ កញ្ញា ហា ម៉ាឡែន ក៏បានលើកទឹកចិត្តទៅដល់ប្អូនស្រី បងស្រី ក៏ដូចជានារីនៅក្នុងប្រទេសកម្ពុជាទាំងអស់ថា “អ្នកពិតជាអ្នកដឹកនាំដ៏ឈានមុខ អាចធ្វើអ្វីដែលល្អបានច្រើនណាស់ មិនថាក្នុងក្រុមគ្រួសារ ឬក្នុងសង្គម”។ ទន្ទឹមគ្នានេះ កញ្ញា ម៉ាឡែន ចង់ឱ្យស្រ្តីទាំងអស់ដឹងពីគោលបំណងជីវិតខ្លួនពិតប្រាកដ, ជានារីម្នាក់ទទួលបាននូវសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។ ដោយសារការទទួលបានក្ដីស្រឡាញ់ពិតប្រាកដ ស្វែងរកក្ដីសុខដ៏ពិតប្រាកដសម្រាប់ជីវិត នោះភាពស្រស់ស្អាតទាំងខាងក្នុង និងខាងក្រៅ នឹងបង្ហាញឱ្យឃើញថា អ្នកគឺជានារីដែលមានមានសុភមង្គលក្នុងជីវិតពិតប្រាកដ។

លោក ជក់ សុភា គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា ការប្រារព្ធទិវាអន្តរជាតិនារី ពិតជាសំខាន់ ហើយក៏ជាការដាស់តឿនក្រើនរំលឹកបន្ថែមទៅកាន់ក្រសួង ស្ថាប័ន ឬទីកន្លែងធ្វើការផ្សេងៗ បាននឹកគិតទៅដល់នារីដែលជាមាតាពិភពលោក ឬស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ហើយកុំភ្លេចអំពីតួនាទីរបស់ស្រ្តីក្នុងការចូលរួមការងារសង្គម។

គ្រូបង្រៀនអក្សរសាស្រ្តខ្មែរ បន្ថែមថា បច្ចុប្បន្ននេះ បញ្ហាវិសមភាពយេនឌ័រនៅតែមានរវាងបុរស និងស្រ្តី ហើយលោកក៏សង្ឃឹមយ៉ាងមុតមាំថា ក្រសួង ស្ថាប័នផ្សេងៗ អាចចូលរួមនៅក្នុងការជួយលើកកម្ពស់សមភាពយេនឌ័រនៅក្នុងស្ថាប័នរបស់ខ្លួន នាយកដ្ឋានក្ដី ឬមួយនៅតាមអង្គភាពផ្សេងៗ ដើម្បីឱ្យស្រ្តីមានសិទ្ធិចូលរួមស្មើនឹងបុរសក្នុងការចូលរួម។ លោកថា ពិតមែនតែស្ដី្រមានការងារច្រើនត្រូវមើលថែកូន រៀបចំផ្ទះសម្បែង ក៏គួរមានការយល់យោគឱ្យបានខ្ពស់។ ជាក់ស្ដែង នៅស្ថាប័នមួយចំនួនក៏មានទារកដ្ឋានសម្រាប់ស្រ្តីដែលមានកូនតូចអាចផ្ដល់អាហារូបត្ថម្ភដល់កូនបាន គឺគាត់សម្រាកពីការងារត្រឹមរយៈពេល៣ខែ ប៉ុន្តែក្រោយរយៈពេល៣ខែ គាត់នៅតែអាចផ្ដល់នូវទឹកដោះម្ដាយ នៅទារកដ្ឋានដែលមានតាមរោងចក្រក្ដី ក្រសួងស្ថាប័នក្ដី អាចបន្តបំបៅកូនដោយទឹកដោះម្ដាយបាន ។ ចំណុចនេះ ក្រសួង ស្ថាប័នគួរធ្វើបន្ថែមនូវទារកដ្ឋានដើម្បីជួយគាំទ្រ និងលើកទឹកចិត្តស្រី្តក្នុងការចូលរួមជាមួយសហគមន៍ ដើម្បីអភិវឌ្ឍសង្គមជាតិរបស់យើងឱ្យកាន់តែរីកចម្រើន។

នៅថ្ងៃទិវាអន្តរជាតិនារី ខ្ញុំនឹងចំណាយពេលជាមួយគ្រួសារ ហើយមនុស្សដែលសំខាន់ជាងគេ នៅក្នុងគ្រួសារ គឺម្ដាយរបស់ខ្ញុំ ព្រោះការជោគជ័យរបស់កូនក្ដី គ្រួសារក្ដី ក៏មិនអាចកាត់ផ្ដាច់បានពីស្រ្តីជាម្ដាយ ដែលគាត់បានជួយទំនុកបម្រុង ផ្ដល់ជាគំនិតអប់រំកូន

លោក ជក់ សុភា

លោក ជក់ សុភា ក៏លើកទឹកចិត្តដល់កូនប្រុសស្រីទាំងអស់នៅក្នុងគ្រួសារ សូមលើកតម្លៃម្ដាយក្ដី បងស្រីក្ដី លោកយាយក្ដី បើទោះជាទិវាអន្តរជាតិនារីនេះ ប្រារព្ធតែមួយថ្ងៃ មិនមែនមានន័យថា សិទ្ធិរបស់ពួកគាត់មានតែមួយថ្ងៃនោះទេ គឺមានសិទ្ធិជារៀងរាល់ថ្ងៃ គ្រាន់តែមួយថ្ងៃនេះ សង្ឃឹមថា បងប្អូនទាំងអស់អាចចូលរួមផ្ដល់ការគោរពស្រឡាញ់ អាចមានអ្វីតិចតួចជូនគាត់ ឬអាចញ៉ាំអាហារជួបជុំគ្នាប្រកបដោយសេចក្ដីសុខ។

អ្នកនាង អ៊ុង សាម៉ី ជាផលិតករកម្មវិធីទូរទស្សន៍ ក៏បានបង្ហាញទស្សនៈដែរថា ទិវាអន្តរជាតិនារី មានសារៈសំខាន់ណាស់ សម្រាប់នារីទូទាំងពិភពលោក ហើយទិវានេះ បានឆ្លុះបញ្ជាំងផងដែរថា បច្ចុប្បន្ន នារីកាន់តែមានសិទ្ធិស្មើគ្នាជាមួយបុរស ដោយនារីមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ និងធ្វើកិច្ចការងារដែលខ្លួនចង់ធ្វើបានដូចបុរសដែរ។

ខ្ញុំនឹងប្រើប្រាស់ថ្ងៃឈប់សម្រាកនៃទិវាអន្តរជាតិនារី ៨មីនានេះ ឱ្យមានតម្លៃ ចូលរួមកម្មវិធីដែលផ្ដល់ចំណេះដឹងសម្រាប់ខ្លួនឯងបន្ថែម

អ្នកនាង អ៊ុង សាម៉ី

«ខ្ញុំនឹងប្រើប្រាស់ថ្ងៃឈប់សម្រាកនៃទិវាអន្តរជាតិនារី ៨មីនានេះ ឱ្យមានតម្លៃ ចូលរួមកម្មវិធីដែលផ្ដល់ចំណេះដឹងសម្រាប់ខ្លួនឯងបន្ថែម» – អ្នកនាង អ៊ុង សាម៉ី

ក្នុងនាមជាស្រ្តីខ្មែរមួយរូប ដើម្បីចូលរួមលើកកម្ពស់តម្លៃជនារីខ្មែរ សាម៉ី លើកឡើងថា យើងចាំបាច់ត្រូវតែខិតខំសិក្សារៀនសូត្រ ស្វែងរកចំណេះដឹងឱ្យទូលំទូលាយ ដើម្បីមានសិទ្ធិបញ្ចេញមតិ ព្រមទាំងចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរស្របនឹងចំណេះដឹងដែលខ្លួនមាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2026

ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...