សម្តេចធិបតី ៖ រាជរដ្ឋាភិបាលបន្តកំណត់អាទិភាពលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រី នៅគ្រប់វិស័យ

ក្នុងឱកាសចូលរួមអបអរទិវាអន្តរជាតិនារី ៨មីនា ខួប១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានបន្តកំណត់ជាអាទិភាព ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល ។

សម្តេចធិបតីលើកឡើងថា នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវការរីកចម្រើនជូនស្រ្តីនៅកម្ពុជា ដោយសុខសន្តិភាពបានបង្កើនស្ថានភាពអំណោយផល ធ្វើឱ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីកចម្រើន ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និងអនុវត្តកម្មវិធីគោលនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្រ្តីឱ្យកាន់តែទូលំទូលាយ មានជាអាទិ៍ ៖ នៅវិស័យអប់រំ គម្លាតយេនឌ័រនៅបឋមសិក្សា និងមធ្យមសិក្សាត្រូវបានលុបបំបាត់, ស្រ្តីកម្ពុជាបានចូលរួមយ៉ាងសកម្ម និងជាតួរអង្គយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ, ស្រ្តីមានអត្រាប្រមាណ ៦៩ភាគរយ ជាអ្នកតំណាងនៅក្នុងអង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា, កម្ពុជាទទួលបានការដាក់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសនៅលើពិភពលោកដែលមានសេរីភាព សម្រាប់ស្រ្តីក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម និង ធុរកិច្ច, អត្រាមរណៈភាពមាតាមានការថយចុះជាបន្តបន្ទាប់ ពី៤៣៧នាក់ក្នុង ឆ្នាំ២០០០ មកនៅត្រឹម ១៥៤នាក់នៅឆ្នាំ២០២២ ក្នុងចំណោមទារកកើតរស់១០ម៉ឺននាក់ , ស្រ្តីជាកម្មការិនីទទួលបានការឈប់សម្រាកលម្ហែរមាតុភាព ក្នុងរយៈពេល៣ខែ ដោយទទួលបានប្រាក់បៀវត្សរ៍ ១២០ភាគរយ បូកបន្ថែមជាមួយការជួយ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន៤០ម៉ឺនរៀល សម្រាប់ការសម្រាលកូនមួយនាក់ ចំនួន៨០ម៉ឺនរៀលសម្រាប់ការសម្រាលកូនភ្លោះ២នាក់ ហើយសម្រាប់កូនភ្លោះ៣នាក់ចំនួន ១លាន២០ម៉ឺនរៀល បូកបន្ថែមជាមួយនឹងជំនួយឧបត្ថម្ភរបស់សម្តេចតេជោចំនួន ៥លានរៀលទៀត។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់ និងសាកលលោក បាននិងកំពុងសម្របខ្លួនទាញយកផលប្រយោជន៍ ពីបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចរន្តនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាគន្លឹះ ដ៏ចាំបាច់មួយដើម្បីពន្លឿនកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយបានបង្កើតឡើងទាំងកាលានុវត្តភាព និងបញ្ហាប្រឈមថ្មីៗនៅគ្រប់ទិដ្ឋភាព ដែលតម្រូវឱ្យមានការធ្វើការអភិវឌ្ឍ និងធ្វើទំនើបកម្មស្ថាប័ន សំដៅធ្វើយ៉ាងណាឆ្លើយតបនឹងបញ្ហាទាំងនោះឱ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយជាតិរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខណ្ឌការងារ នៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមា ពីបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា នៅឆ្នាំ២០៥០។

ក្នុងន័យនេះ យើងត្រូវធានាថា ការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព និងកាន់តែចាំបាច់ ដើម្បីឱ្យស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្តភាពពេញលេញ និងប្រកបដោយសមភាព នៅក្នុងគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាននូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបាន ជាមួយនឹងបុរសក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ ជាពិសេសនៅក្នុងរបៀបវារៈក្នុងការធ្វើបដិវត្តកម្មឌីជីថលនៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗដូចខាងក្រោម ៖

ទី១ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយជាតិស្តីពី សមភាពយេនឌ័រ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពក្នុងការបញ្រ្ជាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី គ្រប់រូប នៅក្នុងក្របខណ្ឌគោលនយោបាយ និងនៅក្នុងសង្គម។

ទី២ រាជរដ្ឋាភិបាលកំពុងបន្តដាក់ចេញ និងជំរុញការអនុវត្តគោលនយោបាយគាំទ្រដល់សហគ្រិនស្រ្តី ដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម លើកកម្ពស់បរិយាបនហិរញ្ញវត្ថុសម្រាប់ស្រ្តី និងគាំទ្រដល់ការចូលរួមរបស់ស្រ្តីនៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។

ទី៣ រាជរដ្ឋាភិបាលកំពុងបន្ត និងពង្រីកប្រព័ន្ធ គាំពារសង្គមប្រកបដោយបរិយាបន តាមរយៈការពង្រីកវិសាលភាព នៃ ការអនុវត្តក្របខណ្ឌជាតិ គាំពារសង្គមឱ្យបានដល់ក្រុមជនងាយរងគ្រោះ ទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ និងធានាបានលើការសម្រេច នូវការគ្របដណ្តប់សុខភាពជាសាកល សំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាន ដោយសមធម៌។

ទី៤ រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតលើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសក្នុងការបង្កើនការចូលរួម របស់ស្រ្តី និងក្មេងស្រីនៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និង សុវត្ថិភាព និងការអប់រំចំណេះ និងជំនាញផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា STEAM ។

ទី៥ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជន ក្នុងការលើកកម្ពស់ កម្មវិធីតុល្យភាពជីវិតគ្រួសារ និងការងារ និងការទទួលស្គាល់ពី តម្លៃនៃការងារក្នុងផ្ទះ និង ថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយបន្ទុកលើការងាររបស់ស្រ្តី និងក្មេងស្រី និងផ្តល់ជម្រើសក្នុងជីវិតរស់នៅកាន់តែច្រើនដល់ស្រ្តី។

ទី៦ បន្តលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងសុខដុមរម្យនានៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទីរបស់គណៈកម្មការជាតិលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រ្តី និង គ្រួសារខ្មែរ ដែលជាយន្តការអន្តរក្រសួង ស្ថាប័ន បន្តពង្រឹងការអនុវត្តផែនការសកម្មភាពជាតិ ស្តីអំពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យ ដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបស់ស្រ្តី និងក្មេងស្រី។

ទី៧ រាជរដ្ឋាភិបាលបន្តអនុវត្តកម្មវិធី និងវិធានការក្នុងការលើកកម្ពស់ ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងក្មេងស្រី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថា ប្រជាជនគ្រប់រូប ទាំងស្រី និងប្រុស មានសិទ្ធ និងឱកាសពេញលេញ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាបន និងចីរភាព។

ទី៨ រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាព និងមានគោលនយោបាយសមស្របដែលអនុញ្ញាតឱ្យស្រ្តីជាអភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារនៅមូលដ្ឋាន ដែលនៅជិតក្រុមគ្រួសាររបស់គាត់។

ជាមួយគ្នានេះ សម្តេចធិបតីក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាជនគ្រប់រូប និងក្រុមគ្រួសារ បន្តចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ដោយយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា តួនាទីរបស់ស្រ្តីបានវិវឌ្ឍយ៉ាងឆាប់រហ័សជាងការប៉ាន់ស្មាន និងបានក្លាយទៅជាកត្តាលីកររួមចំណែកពន្លឿនកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទាំងមូលនៅគ្រប់ជំនាន់ប្រកបដោយភាពវិជ្ជមាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...