យុវជន ៖ បរិច្ចាគឈាមជួយទាំងសុខភាពខ្លួនឯង និងអ្នកដទៃ

បរិច្ចាគឈាម ជាសកម្មភាពដែលធ្វើឱ្យយុវជនបង្ហាញអំពីទឹកចិត្តសប្បុរស ការផ្លាស់ប្តូរឈាម ការថែទាំសុខភាព និងការជួយជីវិតមនុស្សដទៃទៀត ។ ជារួមការបរិច្ចាគឈាម ជួយទៅដល់សុខភាពខ្លួនឯង ហើយជួយទៅដល់អ្នកត្រូវការឈាម។​

លោក ប្លែក ខាវ បុគ្គលិកក្រុមហ៊ុនឯកជនបានឱ្យដឹងថា លោកធ្លាប់បានបរិច្ចាគឈាមចំនួនបីដងហើយ ។ លោករំលឹកថា កាលដើមឡើយ លោកស្ម័គ្រចិត្តបរិច្ចាគតែក្នុងករណី ត្រូវការបន្ទាន់ៗប៉ុណ្ណោះ ប៉ុន្តែក្រោយ​មក ដោយ​មានការលើកទឹកចិត្ត និងចែកចាយព័ត៌មាន នៅកន្លែងធ្វើការ  ទើបលោកសម្រេចចិត្តបរិច្ចាគបែបទូទៅ(សាធារណៈជន) ទោះបីជាមិនមានតម្រូវការបន្ទាន់ចំពោះមុខក៏ដោយ។

​ការបរិច្ចាគនេះ គឺជាចំណែកនៃការជួយជីវិតមនុស្ស ថែមទាំងបានបុណ្យច្រើ​ន រួមទាំងសប្បាយចិត្ត! ឱ្យតែពេលឃើញអ្នកកំពុងត្រូវការឈាម ពេលដែលយើងផ្តល់ឈាមឱ្យគាត់អ៊ីចឹង គាត់មានជីវិតរស់ឡើងវិញល្អដែរ។

លោក ប្លែក ខាវ

លោក ខាវ បន្តថា ឈាមយើង គឺមានតម្លៃសម្រាប់អ្នកដែលកំពុងដែលត្រូវការឈាមបំផុត ពិសេសអ្នកកំពុងសង្រ្គោះបន្ទាន់។ ហើយចំពោះ អារម្មណ៍ភ័យខ្លាចមុន ឬក្រោយពេលបរិច្ចាគឈាម លោកមិនមានការព្រួយភ័យសោះឡើយ អ្វីដែលសំខាន់ លោកចង់ជួយដល់អ្នកដែលត្រូវការឈាមបំផុត។

តាមរយៈការចែករំលែកបទពិសោធន៍ នៃការបរិច្ចាគឈាមរបស់ ប្លែក ខាវ កន្លងមក លោកបានឱ្យដឹងថា គឺត្រឹមតែ៣ខែ នោះសុខភាពគ្រាប់ឈាមបានបំពេញវិញ និងអាចបរិច្ចាគម្តងទៀតបានហើយ។

យើងចូលរួមបរិច្ចាគ ដូចជាយើងលាងឈាមមួយដែលមិនល្អចេញ ហើយក៏បានជួយទៅដល់អ្នកដែលអ្នកកំពុងមានតម្រូវការឈាម។ ជារួមជួយទៅដល់សុខភាពខ្លួនឯង ហើយជួយទៅដល់អ្នកត្រូវការឈាមទៀត។

លោក ប្លែក ខាវ

លោក ស្រ៊ី សំណាង បុគ្គលិក នៃធនាគារ Phillip បានឱ្យដឹងថា លោកបានបរិច្ចាគឈាម​ចំនួន៥ដងដែរ គឺតាំងតែពីពេលដែលមានគ្រប់លក្ខខណ្ឌ តាមរយៈការវាយតម្លៃពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល ស្របពេលដែលលោករៀននៅវិទ្យាល័យ​កំឡុងឆ្នាំ២០១៦ម្ល៉េះ។

ការបរិច្ចាគឈាម មិនធ្វើឱ្យអ្នកដែលមកបរិច្ចាគ មានបញ្ហាសុខភាពដែលបណ្តាលឱ្យសន្លប់នោះទេ។​ ពីព្រោះរៀងរាល់ពេលមុនបរិច្ចាគ គ្រូពេទ្យ តែងតែបានបញ្ជាក់អំពីអាការៈផ្សេងៗរួចរាល់សិន បើក្នុងករណីអត់គ្រប់លក្ខខណ្ឌ គ្រូពេទ្យ​នឹងឱ្យត្រឡប់ទៅផ្ទះវិញ​។

លោក ស្រ៊ី សំណាង បុគ្គលិកធនាគារ Phillip

ជាយោបល់ របស់លោកសំណាង  ការត្រៀមខ្លួនមុនបរិច្ចាគឈាម ដូចជាមិនមានអ្វីច្រើនទេ ប៉ុន្តែអ្វីដែលសំខាន់គឺញ៉ាំឱ្យបានគ្រប់គ្រាន់នូវអាហារដែលមានជាតិវិតាមីន ក៏ដូចជា គេងឱ្យបានគ្រប់គ្រាន់។ ​ប្រសិនបើមិនបានគេងគ្រប់ម៉ោងទេ គឺអាចបណ្តាលឱ្យមានអាការៈធេងធោងអស់កម្លាំង ឬសន្លប់ក៏មានដែរ។​ សម្រាប់អ្នកមានបំណងបរិច្ចាគឈាម សូមញ៉ាំបន្លែឱ្យបានច្រើន សូមកុំពិសាគ្រឿងស្រវឹង។

ខ្ញុំលើកទឹកចិត្តចំពោះយុវជន ដែលមានអាយុចាប់ពី១៨ឆ្នាំ និងលើសពី៤៥គីឡូឡើងទៅ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ព្រោះឈាមមួយប្លោកពីបងប្អូនទាំងអស់គ្នា ពិតជាសំខាន់សម្រាប់អ្នកដែលមានបញ្ហាខ្វះខាតឈាម។

លោក ស្រ៊ី សំណាង បុគ្គលិក Phillip Bank

ចំណែក កញ្ញា សត្យា ភិរុនី ជាទីប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ ហ្វាយណេន ( ខេមបូឌា ) ភីអិលស៊ី បាននិយាយថា ការបរិច្ចាគឈាមនេះគឺជាឱកាសទី១ចំពោះកញ្ញា ដោយហេតុថា កន្លងមក កញ្ញាក៏ធ្លាប់ទៅផ្តល់ឈាមដែរ ប៉ុន្តែការគេងមិនគ្រប់គ្រាន់ ទើបរង់ចាំរហូតដល់ឱកាសថ្មីនេះមកដល់។ និយាយដោយផ្អែកលើសុខភាព ភិរុនី ផ្ទាល់នាងបានបន្តថា ត្រៀមខ្លួនបរិច្ចាគឈាម គឺទាល់តែញ៉ាំអាហារមួយថ្ងៃបីពេល ទើបគ្រា​ប់ឈាមមានគ្រប់គ្រាន់។ កាលដើមឡើយ សត្យា ភិរុនី មិនសូវជាបរិភោគអាហារនោះទេហើយគេងមិនសូវបានទៀងផង ទើបត្រូវបំប៉នសុខភាពបន្ថែមមុននឹងបរិច្ចាគឈាម។

បរិច្ចាគឈាម ផ្តល់ប្រយោជន៍ នៅពេលមានប្រជាពលរដ្ឋពួកគាត់ខ្វះខាតឈាម ឬជួបបញ្ហាណាមួយ យើងអាចបរិច្ចាគជូនគាត់។ របៀបថា បរិច្ចាគអត់គិតថវិកាអ៊ីចឹងទៅ គឺជួយពួកគាត់បានច្រើន។

កញ្ញា សត្យា ភិរុនី

តាមការបញ្ជាក់របស់របស់ កញ្ញា  ភិរុនី ថាយ៉ាងណាក៏ដោយ ក្ដីព្រួយបារម្មណ៍ ឬភាពភ័យខ្លាចនៃការបរិច្ចាគឈាម មិនបានកើតឡើងចំពោះនាងទេ។ ទន្ទឹមគ្នានោះ កញ្ញាប្តេជ្ញាចិត្ត ក្នុងការបន្តបរិច្ចាគឈាមនៅពេលខាងមុខទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...