កម្មវិធីទូរស័ព្ទដៃចំនួន៥ ជួយសិស្សថ្នាក់ទី១២ ត្រៀមប្រឡងយកនិទ្ទេសល្អ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប កាន់តែខិតជិតមកដល់ ហើយបញ្ហាមួយចំនួនដែលបេក្ខជនតែងជួបនៅពេលរៀនត្រៀមប្រឡង គឺច្រើនតែពិបាករកឯកសារ ពិបាកសួរសំណួរនៅពេលមានចម្ងល់ មិនដឹងតេស្តសមត្ថភាពតាមវិធីណាជាដើម។

ដើម្បីរួមចំណែកជួយផ្ដល់គន្លឹះងាយៗក្នុងការរៀនសូត្រសម្រាប់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុប ខាងមុខនេះ AMS Education សូមបង្ហាញនូវកម្មវិធីទូរស័ព្ទដៃ (App) ក៏ដូចជាគេហទំព័រចំនួន៥ ដែលផ្ដល់ភាពងាយស្រួលក្នុងការស្វ័យសិក្សា ៖

១. App MoEYS E-learning៖ កម្មវិធីស្វ័យសិក្សានេះ បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានវីដេអូសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។ លើសពីនេះ មានសៀវភៅសិក្សាអេឡិចត្រូនិច ដូចជា សៀវភៅសិក្សាគោល សៀវភៅកំណែអំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាព​សិស្ស និងទំព័រព័ត៌មានអប់រំ។ កម្មវិធីទូរស័ព្ទដៃនេះ ងាយស្រួយក្នុងការស្វ័យសិក្សាបន្ថែមសម្រាប់ត្រៀមប្រឡងបាក់ឌុប រួមមានថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម។

២. App អក្សរសិល្ប៍ខ្មែរ ៖ កម្មវិធីនេះ ងាយស្រួលស្វ័យសិក្សានៅផ្ទះបន្ថែមអំពីមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ។ ក្នុងនោះ ជួយពន្យល់គន្លឹះតែងសេចក្ដី អក្សរសិល្ប៍សង្ខេប ក៏ដូចជាការសិក្សាពីអត្ថបទអក្សរសិល្ប៍។ ម៉្យាងវិញទៀត មានពន្យល់ទាក់ទងនឹងវិធីសាស្រ្តតែងសេចក្ដី ផ្ដោតលើប្រធានបែបពន្យល់ ប្រធានបែបពិភាក្សា ប្រធានបែបប្រៀបធៀប។​ លើសពីនេះ ជួយសិស្សានុសិស្សដឹងពីរបៀបសរសេរប្រធាននីមួយៗ និងទម្រង់នៃការដាក់ពិន្ទុ។

៣. App បាក់ឌុប ៖ កម្មវិធីនេះ មានមុខវិជ្ជាជាច្រើនស្របតាមកម្មវិធីសិក្សា រួមមានអក្សរសាស្រ្តខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ ផែនដីវិទ្យា ភាសាអង់គ្លេស និងភាសាបារាំង។ លើសពីនេះ កម្មវិធីក៏មានដាក់បញ្ចូលវិញ្ញាសាប្រឡង ការតេស្តសមត្ថភាព សម្រាប់សិស្សានុសិស្សចូលទៅស្វ័យសិក្សា និងធ្វើលំហាត់។

៤. App Tesdopi ៖ កម្មវិធីទូរស័ព្ទដៃនេះ បង្កើតឡើងដើម្បីឱ្យសិស្សអនុវត្តបន្ថែមលើមេរៀន​ និងលំហាត់មុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រថ្នាក់ទី៧ ដល់ទី១២ ក្នុងកម្មវិធីសិក្សាគោល។ នៅក្នុង TESDOPI មានកម្មវិធីរបៀបរៀនបែបថ្មី, មេរៀនខ្លីៗងាយយល់, ធ្វើលំហាត់ជាង ២ម៉ឺនលំហាត់, តាមដានរបាយការណ៍ និងធ្វើវិញ្ញាសាត្រៀមប្រឡង។ កម្មវិធីនេះ ងាយស្រួលសម្រាប់សិស្សានុសិស្សក្នុងការរៀនសូត្រ មានមេរៀនត្រៀមប្រឡង តេស្តសមត្ថភាព និងបណ្ណាល័យផងដែរ។

៥. Lim AppKh ៖ កម្មវិធីនេះប្រមូលផ្តុំទៅដោយលំហាត់លីមីតជាច្រើនដែលដកស្រង់ចេញពីឯកសារគណិតវិទ្យាផ្សេងៗ។ កម្មវិធីនេះ មានលំហាត់លីមីតមានគ្រប់អនុគមន៍ រៀនហើយធ្វើតេស្តសមត្ថភាព មានមេរៀនជំនួយ និងរូបមន្តទូទៅ។ ជាពិសេស ជួយសិស្សានុសិស្សដោះស្រាយលំហាត់លីមីតបានយ៉ាងងាយស្រួល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...