ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០២៤ ឱកាស​សម្រាប់យុវជនមកស្វែងរក​បទពិសោធន៍ថ្មី

យុវជនជាច្រើន​ដែល​ត្រូវ​បានធ្វើសម្ភាសន៍ សុទ្ធសឹងតែលើកឡើងដូចៗគ្នាថា ការ​ចូលរួមក្នុងពិព័រណ៍​ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤នេះ ពួកគេ​មក​ស្វែងរកបទពិសោធន៍ថ្មីអំពីការរើសជំនាញសិក្សា ក៏ដូចជាការត្រៀមខ្លួនសម្រាប់ឱកាសការងារដែលកំពុងមានតម្រូវការទីផ្សារការងារ។

យុវតី ភន សៀវម៉ី ជាសិស្សទើបប្រឡងចប់ថ្នាក់ទី១២ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនពាមរាំង និយាយថា នេះជាលើកទីមួយហើយ ដែលនាងបានចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ដើម្បីស្វែងរកបទពិសោធន៍មួយចំនួនអំពីការជ្រើសរើសជំនាញនៅសាកលវិទ្យា និងរបៀបដាក់ពាក្យស្វែងរកការងារធ្វើ។

យុវតី ភន សៀវម៉ី ជាសិស្សទើបប្រឡងចប់ថ្នាក់ទី១២

យុវតីមកពីខេត្តកណ្ដាល រូបនេះ បន្ថែមថា រូបគេដឹងព័ត៌មាននៃកម្មវិធីនេះ តាមរយៈហ្វេសប៊ុក ហើយក៏បបួលមិត្តភក្តិមកចូលរួម។ សៀវម៉ី បន្តថា កម្មវិធីពិព័រណ៍ការងារនេះពិតជាល្អ ព្រោះបានផ្ដល់ឱកាសដល់សិស្សានុសិស្ស និងយុវជនជាច្រើន មកស្វែងរកបទពិសោធន៍ថ្មីៗ និងឱកាសការងារ។

យុវជន ទ្រី ម៉េងហ៊ី សិស្សទី១០ នៃសាលារៀនវ៉េស ឡាញន៍ និយាយថា នេះជាលើកទីមួយ ដែលរូបគេចូលរួមក្នុងពិព័រណ៍ការងារតាមរយៈសាលារៀនផ្ទាល់ ។ ម៉េងហ៊ី ប្រាប់ថា រូបគេទទួលបានអារម្មណ៍ថ្មីប្លែក និងឃើញស្ដង់តាំងបង្ហាញជាច្រើន។

យុវជន ទ្រី ម៉េងហ៊ី សិស្សទី១០ នៃសាលារៀនវ៉េស្លាញន៍

សិស្សទី១០ នៃសាលារៀនវ៉េស ឡាញន៍ គិតថា កម្មវិធីពិព័រណ៍ការងារនេះ គឺល្អដែលអាចផ្ដល់ឱកាសដល់សិស្សនុសិស្ស និងក្រុមហ៊ុន បានជួបជុំគ្នា និងផ្ដល់ព័ត៌មាន និងបទពិសោធន៍ការងារមួយចំនួន។

យុវតី រស់ ណារ៉ុង ជាសិស្សទើបប្រឡងចប់ថ្នាក់ទី១២ នៃវិទ្យាល័យពងទឹក លើកឡើងដែរថា រូបគេចូលរួមកម្មវិធីពិព័រការងារ ព្រោះចង់ទទួលបានបទពិសោធន៍ថ្មីៗទាក់ទងនឹងមុខជំនាញបន្តការសិក្សានៅសាកលវិទ្យាល័យ ក៏ដូចជាស្វែករកបទពិសោធន៍មួយចំនួនអំពីរបៀបដាក់ពាក្យធ្វើការងារនៅតាមស្តង់មួយចំនួន។

សិស្សទើបប្រឡងចប់ថ្នាក់ទី១២ នៃវិទ្យាល័យពងទឹក រូបនេះ  បន្ថែមថា បន្ទាប់ពីដឹងលទ្ធផលប្រឡងបាក់ឌុប រូបគេមានបំណងចង់បន្តការសិក្សានៅឧត្តមសិក្សាផ្នែកលក់ និងធ្វើទីផ្សារ ដោយសាររូបនាងមានសមត្ថភាពផ្នែកទំនាក់ទំនងជាមួយមនុស្សល្អប្រសើរ។ ណារ៉ុង បន្តថា កម្មវិធីនេះ ផ្ដល់ឱកាសជាច្រើនសម្រាប់នាងក្នុងការស្វែងរកបទពិសោធន៍ថ្មីៗ ជួបមនុស្សថ្មី ជាពិសេស ដឹងអំពីតម្រូវការទីផ្សារការងារ។

គួរជម្រាបជូនថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រៀបចំរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ដែលមានក្រុមហ៊ុនធំៗចំនួន ១៥០ នឹងផ្តល់ឱកាសការងារសរុបជាង ៣ម៉ឺនកន្លែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *