រដ្ឋមន្រ្តី ៖ ពិព័រណ៍​ការងារ និងផលិតភាពជាតិ មិនត្រឹម​ជាកន្លែង​ប្រមូលផ្តុំព័ត៌មានទីផ្សារ​ការងារ តែក៏ជាវេទិកា​សម្រាប់​សិស្សទើប​ប្រឡងបាក់ឌុប សម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​ជំនាញ

ពិព័រណ៍​ការងារ និង​ផលិតភាពជាតិ ដែលកំពុង​ប្រព្រឹត្ត​ធ្វើ​រយៈពេល​២ថ្ងៃ​ (២៦-២៧ តុលា) នៅសាលពិព័រណ៍​កោះពេជ្រ មិនត្រឹម​តែផ្តល់​ឱកាស​ដល់អ្នកស្វែង​រក​ការងារ និង​អ្នកផ្តល់ការងារ​បានជួបគ្នា ក៏​ដូចជា​ប្រមូលផ្តុំ​នូវ​ព័ត៌មានទីផ្សារការងារ​ប៉ុណ្ណោះទេ ប៉ុន្តែក៏​ជា​វេទិកា​មួយ​សម្រាប់​ប្អូនៗ​សិស្សានុសិស្ស​ដែលទើបប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុបរួច អាច​ស្វែងយល់ពីទីផ្សារ​ការងារ ងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើស​ជំនាញ​ណាមួយដែលនឹងត្រូវរៀនបន្ត​សម្រាប់អនាគត។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង​ក្នុងពិធីបើកពិព័រណ៍​ការងារ និងផលិតភាពជាតិ​ ឆ្នាំ២០២៤ ថា នៅសប្តាហ៍ក្រោយនេះ ជាពិសេស​ប្អូនៗ​ដែលទើបបញ្ចប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នឹង​ដឹងលទ្ធផលរបស់ខ្លួន, តាមរយៈវេទិកាការងារនៅថ្ងៃនេះ ទោះបីលទ្ធផលប្រឡងបាក់ឌុបមិនទាន់ចេញ ប៉ុន្តែក្មួយៗទាំងអស់អាចមកកាន់ពិព័រណ៌ការងារដើម្បីស្តាប់នូវបទបង្ហាញ ហើយអាចសួរទៅអ្នកជំនាញ នៃទីភ្នាក់ងារជាតិមុខរបរ និង​ការងារអំពីចក្ខុវិស័យ នៃទីផ្សារ​ការងារ នៅក្នុងរយៈពេល​២ឆ្នាំទៀត ឬ៤ឆ្នាំទៀត ។ ឯកឧត្តម​បញ្ជាក់ថា ដូច្នេះវេទិកានេះ វានឹងក្លាយទៅជាមូលដ្ឋានសម្រាប់ក្មួយៗដែលប្រឡង​បាក់ឌុបរួច អាច​សម្រេចចិត្ត​បានថា តើគួរ​រើសជំនាញមួយណា?

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ជាការពិតណាស់ ពេលខ្លះ​ក្រោយ​ប្រឡងបាក់ឌុប​ ការសម្រេចចិត្ត​ក្នុងការ​ជ្រើសរើស​ជំនាញអាច​ទៅតាមមិត្តភក្តិ អាច​ទៅតាម​ស្ថានភាពគ្រួសារ ប៉ុន្តែប្រហែលជាមិនបានទទួលព័ត៌មានមួយ​ដែលពិតប្រាកដថា តើអាជីវកម្មអ្វីដែលនឹង​មានការ​ប្រែប្រួល​ក្នុងពេលខាងមុខ តើការងារអ្វីដែលនឹងមានការប្រែប្រួលនៅពេលខាងមុខ? ការ​សម្រេច​ចិត្ត​ជ្រើសរើស​ជំនាញតាម​ឪពុកម្តាយផ្តល់មកខ្លះ ផ្អែក​ទៅលើមិត្តភក្តិខ្លះ គឺជាការសម្រេច​ចិត្ត​កាលពី១០ ទៅ២០ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្ននេះ យើងចង់​ឱ្យ​ការ​សម្រេចចិត្តជ្រើសរើស​ជំនាញណាមួយ​របស់យុវជន ត្រូវផ្អែក​ទៅលើចក្ខុវិស័យ ផ្អែក​ទៅលើព័ត៌មានមួយ​ឱ្យ​មានភាពប្រាកដប្រជាជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យ​ការចំណាយពេលវេលា​ក្នុងការ​អប់រំបណ្តុះបណ្តាល​មានផលិតភាព។

“ផលិតភាពមានន័យច្រើន ៤ឆ្នាំដូចគ្នា ចង់មហាវិទ្យាល័យបានបរិញ្ញាបត្រ ប៉ុន្តែមួយ​ចេញមកបានប្រាក់ខែខ្ពស់ មួយ​ទៀតចេញមកបានប្រាក់ខែមិនទាន់ខ្ពស់ អញ្ចឹងវានឹងបញ្ជាក់ពីផលិតភាព ។ …គេ​ជ្រើសរើស​ជំនាញត្រូវ ធ្វើ​ឱ្យ​ខ្លួនគេ​មានផលិតភាពជាងមុនដែរ…”

ពាក់ព័ន្ធនឹងការជ្រើសរើស​ជំនាញ​នេះដែរ លោកជំទាវ តិមា វិច្ឆិការ អនុប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ បានស្នើទៅដល់​សិស្សានុសិស្ស​ទាំងអស់ ដែលកំពុងត្រៀមខ្លួន​បន្ត​ការសិក្សា​ទៅកម្រិត​ឧត្តមសិក្សា ឬក៏​បណ្តុះបណ្តាល​បច្ចេកទេស ខិតខំ​ស្វែង​យល់ពី​តម្រូវការ​ការងារ ទាំងបច្ចុប្បន្ន និងការ​ប្រមើល​មើល​ទៅអនាគត ដើម្បីត្រៀមខ្លួន​សម្រេចចិត្ត​ឱ្យបានត្រឹម​ត្រូវល្អប្រសើរ​សម្រាប់អនាគត​ខ្លួន។ «ការ​យល់ដឹងពីទីផ្សារ​ការងារ គឺជួយប្អូនៗ និង​ក្រុមគ្រួសារប្អូនៗបានច្រើន សន្សំសំចៃពេលវេលា មិនចំណាយថវិកាច្រើន ចៀសវាងការរៀនតាមគ្នា រៀនគ្មានគោលដៅច្បាស់លាស់»។

ជាមួយគ្នានេះ លោកជំទាវ​ក៏​ស្នើ​ដល់​ប្អូនៗដែល​ទើបបញ្ចប់ថ្នាក់ទី១២ ឬប្រឡងបាក់ឌុបរួច កុំមើលស្រាលការងារ​ជំនាញដែលរៀន​រយៈពេលខ្លី ដោយថា ការងារ​ខ្លះសញ្ញាបត្រ​មិនខ្ពស់ តែ​អាច​រៀនឆាប់ចប់ ហើយ​អាច​ទទួល​បានការងារ​ដែលមានប្រាក់ចំណូលខ្ពស់ ដែលនេះ​អាច​ជាដំណាក់កាលដំបូង​ដែលយុវជន​អាច​ចាប់ផ្តើម​ការងារ​បានលឿន ហើយ​អាច​មាន​ប្រាក់ចំណូល។

សូមបញ្ជាក់ថា ពិព័រណ៌ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃសៅរ៍ អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅ​សាល​ពាណិជ្ជកម្ម និង​ពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានក្រុមហ៊ុន​ សហគ្រាស គ្រឹះស្ថាន​អប់រំ​ អង្គការ​ជាតិ-អន្តរជាតិ ព្រមទាំង​ក្រសួង ស្ថាប័ន​រដ្ឋាភិបាល ជាង១៥០ ចូល​រួមដាក់តាំងបង្ហាញអំពី​តម្រូវការ​ជ្រើសរើស​កម្លាំងពលកម្ម​ប្រមាណជាង៣ម៉ឺនកន្លែង។ ទន្ទឹមនឹងនេះ ពិព័រណ៍​ការងារថ្នាក់ជាតិ ក៏​មាន​បញ្ចូលសិក្ខាសាលាលើក​កម្ពស់​ផលិតភាពការងារ ក្នុងគោល​បំណង​ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង និងបំផុស​គំនិតទាក់ទងនឹង​ផលិតភាព​ការងារ តាមរយៈ​ការ​ចែក​រំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ​ពីសំណាក់វាគ្មិនជំនាញៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *