អង្គការទស្សនៈពិភពលោកប្រារព្ធយុទ្ធនាការសៀវភៅអាន ១ម៉ឺនក្បាលដើម្បីកុមារកម្ពុជា

ភ្នំពេញ – ដើម្បីគាំទ្រការប្រារព្ធទិវាអំណានជាតិលើកកម្ពស់ការអានរបស់កុមារ ការកៀរគរថវិកាសម្រាប់ទិញសៀវភៅអាន និងសាងសង់បណ្ណាល័យនៅស្រុកជាំក្សាន្ត និងស្រុកព្រែកប្រសព្វ ខេត្តព្រះវិហារ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា សហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ សាលារៀនសហគមន៍២១ និង Coconut Park រួមគ្នារៀបចំកម្មវិធីអំណានឮៗ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់ នៅក្នុងបរិវេណ Coconut Park កោះពេជ្រ ។ 

ឆ្នាំ ២០២៣នេះ ជាលើកទីពីរហើយដែលអង្គការទស្សនៈពិភពលោក រៀបចំកម្មវិធីអំណានឮៗ ។ សម្រាប់ឆ្នាំនេះ អង្គការទស្សនៈពិភពលោក មានគោលដៅកៀរគរសៀវភៅឱ្យបានចំនួន ១ម៉ឺនក្បាលដើម្បីបង្កលទ្ធភាពឱ្យកុមារកាន់តែច្រើនដែលរស់នៅតាមតំបន់ដាច់ស្រយាល មានឱកាសទទួលបានសៀវភៅអាន និងអភិវឌ្ឍបំណិនអានរបស់ខ្លួន ។

លោក វ៉ា សុរិន្ទ ប្រធានកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានលើកឡើងថា អង្គការទស្សនៈពិភពលោក កំពុងធ្វើយុទ្ធនាការសៀវភៅអាន ១ម៉ឺនក្បាល ដើម្បីលើកកម្ពស់ការអានរបស់កុមារ ។ ការវិនិយោគលើការអាន ជាពិសេសសម្រាប់កុមារពិតជាមានសារៈសំខាន់ណាស់ ។ សៀវភៅ​ ជា​ឃ្លាំង​ផ្ទេរ​ចំណេះ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​សិស្សានុ​សិស្ស​សិក្សា​ស្រាវជ្រាវ ​និង​ស្វែង​យល់​អំពី​មុខ​វិជ្ជា​ផ្សេង​ៗ តាំងពី​វប្បធម៌ និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ផ្សេង​ទៀត។

ទន្ទឹមគ្នានេះ បើតាមអង្គការយូនីសេហ្វ (UNICEF) ការអប់រំជាវិស័យមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបិទខ្ទប់រយៈពេលយូរបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ផលប៉ះពាល់នៃការបិទសាលារៀនរយៈពេល ១៨ខែ បានធ្វើឱ្យការអប់រំរបស់កុមាររាប់លាននាក់ ត្រូវប្រឈមនឹងហានិភ័យកាន់តែខ្ពស់ ។ ក្រសួងអប់រំ យុវជន និងកីឡា កាលពីចុងឆ្នាំ២០២១ បានរកឃើញថា កុមារសិក្សាថ្នាក់ទី៦ ដែលអាចអានបានមានត្រឹម៤៥% ចំណែក៥៥% ទៀត មិនមានសមត្ថភាពអាន ដោយសារកត្ដាជីវភាព និងភូមិសាស្ដ្រ ។

លោក ច័ន្ទ បេត្តា អនុប្រធានសហគមន៍នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ ក៏មើលឃើញដែរថា វប្បធម៌អាននៅកម្ពុជា ថ្វីត្បិតមានភាពល្អប្រសើរជាងមុន ក៏ប៉ុន្តែនៅមានកម្រិតនៅឡើយ ជាពិសេសនៅក្នុងចំណោមកុមារតូចៗ នៅតំបន់ដាច់ស្រយាល ។

លោក ច័ន្ទ បេត្តា យល់ឃើញថា ការអាននៅកម្ពុជា ជាពិសេសនៅក្នុងចំណោមកុមារតូចៗ នៅតំបន់ដាច់ស្រយាល មានទម្លាប់តិចតួច ឬកុមារខ្លះ មិនមានទម្លាប់អានសៀវភៅនោះទេ ដោយសារតែកត្តាមួយចំនួន ដូចជា កត្តាធនធាន កង្វះទម្លាប់អានសៀវភៅ និងកត្តាមជ្ឈដ្ឋានជុំវិញជាដើម។ ការបរិច្ចាគរបស់សាធារណៈជន ពិតជាមានសារៈសំខាន់សម្រាប់សាលារៀន ដែលកំពុងខ្វះខាតសៀវភៅអាន សម្ភារៈសិក្សា សម្ភារៈបណ្ណាល័យ ឬបណ្ណាល័យ សម្រាប់សិស្សានុសិស្សស្រាវជ្រាវបន្ថែម ជំរុញអក្ខរកម្ម និងអំណានរបស់កុមារកម្ពុជា។

លោក ច័ន្ទ បេត្តា អនុប្រធានសហគមន៍នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ

“នៅក្នុងឆ្នាំ២០២២ កន្លងទៅ អង្គការទស្សនៈពិភពលោក ទទួលបានថវិកា ចំនួនជាង ២៤០០ ដុល្លារ និងសៀវភៅអានចំនួនជាង ៥០០ ក្បាល ហើយក៏បានប្រគល់ជូនជំរំអំណាន និងសាលារៀនគោលដៅ​ ដែលស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ និងស្រុកជំាក្សាន្ត ខេត្តព្រះវិហារ”

លោកស្រី មាស សិរី អ្នកសម្របសម្រួលស្ម័គ្រចិត្តនៅជំរំអំណាន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានមានប្រសាសន៍ថា ជំរំអំណាននៅទីនេះ មានកុមារចន្លោះពី ៣០-៤០ នាក់ មកអានសៀវភៅជុំគ្នា បន្ទាប់ពីទំនេរពីការសិក្សានៅថ្ងៃចុងសប្តាហ៍ ។ ជំរំអំណាន មិនត្រឹមតែជួយអភិវឌ្ឍបំណិនអំណានរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យពួកគេបង្កើនមិត្តភាព និងសាមគ្គីភាពផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលស្ម័គ្រចិត្តរូបនេះ បានលើកឡើងថា សៀវភៅដែលមាននៅក្នុងជំរំមានចំនួនតិច ហើយមិនទាន់ឆ្លើយតបតម្រូវការរបស់កុមារនៅឡើយទេ។ ដូច្នេះជំរំអំណានសង្ឃឹមថា សាធារណៈជន នឹងចូលរួមបន្តទៀតជាមួយអង្គការទស្សនៈពិភពលោក តាមរយៈការបរិច្ចាគថវិកា ឬសៀវភៅ ដើម្បីជាផ្នែកមួយជួយដល់កុមារដែលកំពុងជួបភាពខ្វះខាត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។