តើភាពជាអ្នកដឹកនាំនៅក្នុងសតវត្សទី២១ មានឥទ្ធិពលយ៉ាងដូចម្ដេច ចំពោះយុវជន ?

ភាពជាអ្នកដឹកនាំពិតជាសំខាន់ សម្រាប់មនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង ដឹកនាំក្រុមការងារ និងស្ថាប័ន ឪ្យមានផលិតភាពការងារកាន់តែខ្ពស់ និងសម្រេចបាននូវភាពជោគជ័យកាន់តែប្រសើរឡើង។ ដោយមើលឃើញអំពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំនេះ ទើបវិទ្យាស្ថានមគ្គុទ្ទេសក៍នៃសាកលវិទ្យាល័យបញ្ញាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹង “The John Maxwell Leadership Certified Team” ​ បង្កើតឪ្យមានកម្មវិធី «មគ្គុទេ្ទសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង» (Young Generation Leaders) រដូវកាលទី៣ ដែលគ្រោងប្រព្រឹត្តទៅនៅចុងខែកញ្ញានេះ។

លោក ស៊ិន សុវណ្ណារ៉ុង អ្នកគ្រប់គ្រង​ផ្នែកបណ្តុះបណ្តាល នៃវិទ្យាស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលទៅកាន់យុវជន មិត្តនិស្សិតនិងអ្នកដឹកនាំវ័យក្មេងនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើប្រធានបទសំខាន់ៗបីដូចជា៖ សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព, សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព និង សិល្បៈនៃការដឹកនាំស្ថាប័នឲ្យមានប្រសិទ្ធភាព។

លើសពីនេះទៅទៀតយើងទាំងអស់គ្នានឹងបានជួបជាមួយនឹងវាគ្មិនកិត្តិយសពិសេសៗ ដែលពោរពេញទៅដោយសមត្ថភាព ជំនាញ និងភាពជាអ្នកដឹកនាំ នៅក្នុងកម្មវិធីផ្ទាល់ ដូចជា អ្នកស្រី នុត ក្លារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុន Apsara Media Services ដែលនឹងបកស្រាយទៅលើប្រធានបទ៖ សិល្បៈនៃការដឹកនាំខ្លួនឯងឲ្យមានប្រសិទ្ធភាព, លោកបណ្ឌិត ង៉ែត សុខឡា អគ្គនាយកនៃវិទ្យាស្ថានមគ្គុទ្ទេសក៍ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលនឹងបកស្រាយទៅលើប្រធានបទ៖ សិល្បៈនៃការដឹកនាំក្រុមឲ្យមានប្រសិទ្ធភាព, លោក សំ កុសល អគ្គនាយក នៃក្រុមហ៊ុន Baksey Media ដែលនឹងបកស្រាយទៅប្រធានបទ៖សិល្បៈនៃការដឹកនាំស្ថាប័នឲ្យមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក៏​មានការចូលរួមពីវាគ្មិនកិត្តិយស ដូចជាលោកតា បណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធាននៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា, ឯកឧត្តម វ៉េង​ សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអ្នកនិពន្ធសៀវភៅ “គ្មាននរណាកើតមកក្រទេ”, លោក Mark Hemingway Executive Director of The John Maxwell Certified Team ជាដើម។

ក្រៅតែពីការចូលរួមបកស្រាយរបស់វាគ្មិន នៅក្នុងកម្មវិធីនោះ​ក៏​មានសកម្មភាពជាច្រើន​ទៀតដូចជា ការចែករំលែកពីវាគ្មិនខាងលើទៅលើប្រធាននីមួយៗ, ការពិភាក្សាតុមូលទៅលើប្រធានបទចម្បង, ការសួរ ឆ្លើយពីសំណាក់អ្នកចូលរួម និងវាគ្មិនកិត្តិយស, ការសម្ដែងសិល្បៈផ្សេងៗ, ការដាក់បង្ហាញស្ដង់មួយចំនួនរបស់ដៃគូសហការ និងដៃគូឧបត្តម្ភ ព្រមទាំងមានការផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

បើតាមលោក ស៊ិន សុវណ្ណារ៉ុង កម្មវិធីសិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ​២០២៣ ចាប់ពីវេលាម៉ោង១ ដល់​ម៉ោង៥រសៀល នៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ហើយអ្នកដែលអាច​ចូលរួមបាន អាចជាបុគ្គលិកគ្រប់ជាន់ថ្នាក់នៅតាមស្ថាប័ននានា ជាពិសេសសម្រាប់បងប្អូនសិស្សនិស្សិត និងយុវជនទូទៅ។ សម្រាប់ការចុះឈ្មោះចូលរួម សូម​ចូលទៅតាមរយៈតំណរភា្ជប់នេះ ៖ https://bit.ly/45i2EWT


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...