អ្នកជំនាញ​ស្នើ​ឱ្យ​មានការ​គ្រប់គ្រងឱ្យ​បានម៉ឺងម៉ាត់​​​​ចំពោះផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយអត្រា​អ្នកជក់បារីនៅកម្ពុជា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អ្នកជំនាញ​សេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី​ សេរីវឌ្ឍន៍ បានសម្តែង​ការ​ព្រួយបារម្ភចំពោះ​អត្រាមិនថមថយរបស់អ្នកជក់បារីនៅកម្ពុជា ហើយ​លោក​បានស្នើ​ឱ្យ​មានការ​អនុវត្ត​ឱ្យ​បានម៉ឺងម៉ាត់ក្នុងការ​គ្រប់គ្រង​ការ​នាំចូល ការផលិត និង​ការបង់ពន្ធ​ឱ្យ​បានត្រឹមត្រូវ​ ពោលគឺធ្វើ​ឱ្យ​ថ្លៃបារី​កាន់តែខ្ពស់ ដែលវា​អាច​ជួយ​កាត់បន្ថយ​អ្នក​ជក់បារី ជួយ​បន្ទុកសុខាភិបាល​កាន់តែថយចុះ។

បើតាម​លោកបណ្ឌិត គី សេរីវឌ្ឍន៍ បរិយាកាសនៃការប្រើប្រាស់បារីនិងផលិតផលថ្នាំជក់ នៅតែពិបាកក្នុងការទប់ស្កាត់ ដែលអាចនឹងជះផលអវិជ្ជមានទៅដល់ចំណោមយុវជន លើសុខភាពរបស់គាត់ និងរួមចំណែកក្នុងរារាំងដល់ការរីកចម្រើននៃអាយុសង្ឃឹមរស់ ឬហៅថាអាយុមធ្យមរបស់ប្រជាពលរដ្ឋ។

លោកបណ្ឌិតបញ្ជាក់ថា ពាក់ព័ន្ធនឹងការជំរុញកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា វិធានការហាមជក់តាមទីសាធារណៈ និងកន្លែងធ្វើការ ការអនុវត្តក៏នៅមានកម្រិត ដែលក្នុងនោះ មានត្រឹមតែ៥១% នៃកន្លែងធ្វើការប៉ុណ្ណោះដែលអាចអនុវត្តបានពេញលេញតាមការកំណត់នៃអនុក្រឹត្យស្តីពី វិធានការហាមការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬទីសាធារណៈ ហើយមានតែ ៨៥%នៃកន្លែងធ្វើការ ដែលបានបិទស្លាកហាមជក់បារី។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា

សម្រាប់លោកបណ្ឌិតយល់ថា វិធានការដំឡើងពន្ធលើបារី ដែលអាចធ្វើឱ្យថ្លៃបារីកើនដល់ ៧០% អាច​ជាវិធានការមួយ​ទៀតរួមចំណែកកាត់បន្ថយការប្រើប្រាស់បារីរបស់យុវជន និង ប្រជាពលរដ្ឋដែលមានចំណូលទាប។ វិធានការនេះ ត្រូវបានលើកមកពិភាក្សា ពីរដងរួចមកហើយ នៅក្នុងកិច្ចពិភាក្សាតុមូល និង វេទិការយុវជនស្តីពីវិធានការពន្ធលើថ្នាំជក់ ដោយបានលើកបង្ហាញថា ភាពរសើបនៃការប្រើប្រាស់បារីនិងផលិតផលថ្នាំជក់ជាមធ្យម -0.5 ដែលមានន័យថា បើសិនជាតម្លើងពន្ធលើបារីដល់ ៧០% អាចនឹងធ្វើឱ្យកាត់បន្ថយការជក់បារីបានដល់ទៅ ៣៥%។

វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) មានប្រសាសន៍ថា បច្ចុប្បន្ន អ្នកប្រើថ្នាំជក់នៅកម្ពុជាអាយុ១៥ឆ្នាំឡើងទៅ គឺមានចំនួនជាង ២លាននាក់ ដែលពួកគេនឹងជួបហានិភ័យ​ខ្ពស់ នៃជំងឺស្លាប់មុនអាយុជាច្រើនដូចជា ជំងឺដាច់សរសៃឈាម​ខួរក្បាល ស្ទះសរសៃឈាមបេះដូង ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម ត្បៀតទងសួតរ៉ាំរ៉ៃ មហារីកសួត ទងសួត និង​បំពង់ខ្យល់ជាដើម។

នាយកប្រតិបត្តិនៃអង្គការ CMH បញ្ជាក់ថា តាមរបាយការណ៍ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដែល​បណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ ក្នុងនោះ​ ៣៣% នៃអ្នកស្លាប់ទាំងអស់កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។

វេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)

សម្រាប់​លោកវេជ្ជបណ្ឌិត មុំ គង់ វិធានការក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា គឺរួមមាន៖ ១. ដំឡើងពន្ធលើផលិតផលថ្នាំជក់ ២. ពង្រឹងការហាមជក់បារីនៅកន្លែងធ្វើការនិងកន្លែងសាធារណៈ ៣. ដាក់សារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ ៤. ហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទម្រង់ និង៥. យុទ្ធនាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

បើតាម​របាយការណ៍​របស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ប្រជាជន​កម្ពុជាប្រមាណ ១៥,៨% នៃប្រជាជន​កម្ពុជា​សរុបបានប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះ​បុរសមានអត្រា៣ដង​ខ្ពស់​ជាស្រ្តី។ ជាមួយ​គ្នានេះ គេ​ក៏បានរកឃើញដែរថា ប្រជាជនប្រមាណ ២៧,៣៦% គឺបានប៉ះពាល់​នឹងផ្សែងបារី​នៅ​ក្នុងផ្ទះ និង ១៥,៨៤% ប៉ះពាល់​នៅ​ទីសាធារណៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *