បណ្ឌិត ឈត ប៊ុនថង ៖ នៅពេលកម្មកររោងចក្រទទួលបានប្រាក់ខែច្រើន គួរតែអបអរដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

ភ្នំពេញ – បន្ទាប់ពីមានការលើកឡើងជាច្រើនតាមរយៈបណ្ដាញសង្គម អំពីការប្រៀបធៀបគ្នារវាងប្រាក់ខែរបស់អ្នកធ្វើការជាកម្មករ​រោងចក្រ ជាមួយ​អ្នកដែលធ្វើការក្នុងក្រុមហ៊ុន ឬបុគ្គលិកស្ថាប័នឯកជនជាដើម រហូត​ដល់​មានការជជែកវែកញែកបញ្ចេញមតិជាហូរហែ ។ សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនង​វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា មហាជនមិន​គួរ​មានការប្រៀបធៀប និង​គួរ​តែធ្វើការ​អបអរ ព្រោះ​អ្នកធ្វើ​ការនៅរោងចក្រ មិនមែនសុទ្ធតែជាកម្មករទាំងអស់នោះទេ។

លោកបណ្ឌិត ឈត ប៊ុនថង មានប្រសាសន៍ថា នៅពេលមានកម្មកររោងចក្រ ឬបុគ្គលិកឯកជន ទទួលបានប្រាក់ខែច្រើន យើងគួរតែអបអរសាទរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រោះអ្នកធ្វើការនៅរោងចក្រមិនមែនសុទ្ធតែជាកម្មករនោះទេ អ្នកខ្លះជាបុគ្គលិក ជាអ្នកជំនាញ ជាអ្នកគ្រប់គ្រងផ្នែករដ្ឋបាល អ្នកជំនាញហិរញ្ញវត្ថុ ឬជំនាញផ្សេងៗនៅក្នុងនោះដែរ។ ដោយឡែក កម្មករមានជំនាញ កម្មករមានសមត្ថភាព កម្មករសកម្ម ពួកគេនឹងទទួលបានប្រាក់ខែច្រើនទន្ទឹមនឹងការថែមម៉ោងការងារទៀត។

“យើងឃើញថានៅក្នុងរោងចក្រខ្លះ គេបានប្រាក់ខែសឹងតែប្រហាក់ប្រហែលរដ្ឋមន្រ្តី ឬតំណាងរាស្រ្តក៏មាននៅក្នុងស្រុកខ្មែរ គេធ្វើបានច្រើន ប្រាក់ខែបានច្រើនជាងក៏មាន គឺអាស្រ័យលើការផ្ដល់ឱ្យជាការសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬគណៈកម្មការប្រតិបត្តិនៅក្នុងរោងចក្រសហគ្រាសនីមួយៗ”

– លោកបណ្ឌិត ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ។

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការកំណត់ប្រាក់ខែកម្មករ បុគ្គលិក នៅក្នុងក្រុមហ៊ុន រោងចក្រសហគ្រាស ជាប្រាក់ខែអប្បបរមា ហើយក្រៅពីនោះគេតម្លើងប្រាក់ខែតាមអតីតភាព តាមស្នាដៃ ឬតាមការពេញចិត្ត ចូលចិត្ត ឬផលិតផលនៃរោងចក្រសហគ្រាសធ្វើទៅបានសម្រេច។ ចំណែកការងារខ្លះទៀតគេផ្ដល់ជាប្រាក់រង្វាន់បន្ថែម ករណីបុគ្គលិកមិនឈប់សោះ ឬមានស្នាដៃការងារល្អ។ លោកបណ្ឌិតបន្តថា សម្រាប់អ្នកធ្វើការដែលទទួលបានប្រាក់ខែតិច ត្រូវមើលគោលការណ៍របស់ក្រុមហ៊ុន តើប្រាក់ខែអាចឡើង ឬមិនឡើង? គោលការណ៍ក្រុមហ៊ុនណាល្អ យើងទៅធ្វើទៅ ជៀសជាងចូលធ្វើការហើយបានប្រាក់ខែតិចតូចចិត្ត។ ប្រសិនបើយើងយល់ថា ការធ្វើការនៅទីនោះប្រាក់ខែតិច យើងអាចដូរទៅក្រុមហ៊ុនផ្សេងទៀតក៏បាន។

លោកបណ្ឌិតបន្តថា ប្រជាពលរដ្ឋម្នាក់នៅតាមបណ្ដាញសង្គមសុទ្ធតែមានសិទ្ធបញ្ចេញមតិយោបល់ ប៉ុន្តែត្រូវតែដឹងថា ខ្លួនបញ្ចេញមតិយោបល់លើបញ្ហាអ្វី។ ទន្ទឹមគ្នានេះ ប្រសិនបើចង់រិះគន់ វាយតម្លៃលើអ្វីមួយ ហើយដើម្បីឱ្យការវាយតម្លៃ ឬការបញ្ចេញយោបល់របស់យើងគេទទួលយកបាន យើងត្រូវតែមានរង្វាស់ច្បាស់លាស់ ឬមានគោលការណ៍ទៅវាយតម្លៃបែបណាមួយនោះ។

ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ​ទាំងអស់នៅពេលមានមតិយោបល់ទៅលើបញ្ហាផ្សេងៗនៅក្នុងការផ្សព្វផ្សាយព័ត៌មានផ្លូវការ ឬមិនផ្លូវការ ឬនៅតាមបណ្ដាញសង្គមក៏ដោយ ចាំបាច់ត្រូវតែប្រើពាក្យពីរោះពិសារ គួរ​កុំប្រើពាក្យអសុរោះ។ លើសពីនេះ ធ្វើអ្វីក៏ដោយត្រូវមានមូលដ្ឋានច្បាស់លាស់ កុំថាតាមតែនឹកឃើញ ដែលពេលខ្លះនាំឱ្យបំពុលសង្គមផងក៏មាន។ ដូច្នេះ យើងរួមគ្នា ដើម្បីកុំឱ្យមានការបំពុលសង្គម មុននឹងនិយាយអ្វីត្រូវមានមូលដ្ឋានច្បាស់លាស់ មុននិយាយអ្វីត្រូវគិតពិចារណាសិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​