វេសឡាញគ្រុប ចាប់ដៃគូជាមួយ​ស្ថាប័ន​៤ ដើម្បីរួមចំណែក​អភិវឌ្ឍវិស័យអប់រំ

ក្រុមហ៊ុន Westline Education Group (WEG) កាលពីចុងសប្តាហ៍​កន្លងទៅនេះ (២៧ មករា) បាន​ចុះ​អនុស្សារណៈយោគយល់គ្នា (MoU) ជាមួយ​គ្នា ស្ថាប័នធំៗចំនួន៤ ដូចជា ក្រុមហ៊ុន Advanced Glory Logistic (Cambodia) Co.,Ltd , ក្រុមហ៊ុន Apara Media Service (AMS), ក្រុមហ៊ុន United Food Group និង សាកលវិទ្យាល័យខេមតិច (CamTech) ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក និងសាច់ញាតិបុគ្គលិកក្នុងការសិក្សានៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប។

លោកឧកញ៉ា ប៉ិច បូឡែន នាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា WEG មានសាលា​រៀនជាច្រើនចាប់តាំងពីកុមារ រហូត​ដល់​មនុស្ស​ធំ​ដូចជា មានសាលារៀនវេសឡាញ, សសាលារៀនន័ស្សឡាញ, សាលារៀនសហគមន៍២១, សាលាអន្តរជាតិ, មជ្ឈមណ្ឌល​ភាសាអង់គ្លេស ព្រមទាំង​វិទ្យាស្ថានបណ្តុះបណ្តាល EDI ដែល​ផ្តោត​លើការ​បណ្តុះបណ្តាល​បុគ្គលិក​ទាំងវិស័យ​អប់រំ ពាណិជ្ជកម្ម ។ តាមរយៈ​ការចុះ​អនុស្សារណៈក្នុង​ភាពជាដៃគូនេះ លោកឧកញ៉ា​រំពឹងថា នឹង​មាន​ការ​ផ្តល់ជូន​តម្លៃ​ខុសពីអតិថិជនធម្មតា ជាពិសេស​នៅ​ក្នុង​ភាពជាដៃគូនេះ នឹង​មានការផ្តល់ជូនតម្លៃពិសេស​ដល់បុគ្គលិកឆ្នើម ដោយ​ចង់លើកទឹកចិត្ត​ដល់បុគ្គលិកទាំងអស់គ្រប់ក្រុមហ៊ុន​ធ្វើការ​ដោយ​មានផលិតភាពខ្ពស់។

លោកជំទាវ តាំង លីផេង នាយកប្រតិបត្តិក្រុមហ៊ុន Advanced Glory Logistic លើក​ឡើងថា ចំណេះ​ដឹង​គឺមានសារៈសំខាន់ ប្រសិនបើ​ក្នុង​ប្រទេស​នីមួយៗ​មិន​មានអ្នកចេះដឹងទេ គឺប្រទេសនោះ​មិន​អាច​អភិវឌ្ឍបាននោះទេ ដូច្នេះចំណេះដឹង​គឺកើតឡើងពីការ​រៀន​សូត្រ​នោះឯង ។ ក្នុងនាមជា​ថ្នាក់ដឹកនាំក្រុមហ៊ុន ការសម្រេច​ចិត្ត​ចុះអនុស្សារណជាមួយ WEG ព្រោះតែលោកជំទាវមើលឃើញថា សាលាវេសឡាញ គឺមាន​ប្រព័ន្ធអប់រំ​ដែលមាន​លក្ខណៈស្តង់ដារ ជាពិសេស​មាន​ភាពល្បីល្បាញជាយូរ​មក​នៅ​កម្ពុជាក្នុងការ​បណ្តុះបណ្តាល​សិស្ស​ដែលមានគុណភាព ។

ទន្ទឹមគ្នានេះ លោកជំទាវក៏​ចង់បន្ថែម​នូវ​អត្ថ​ប្រយោជន៍​មួយ​ចំនួន​ដល់បុគ្គលិក​ដែល​បម្រើ​ការ​នៅ​ក្នុងក្រុមហ៊ុន Advanced Glory Logistic រួម​ចំណែក​ក្នុងការ​លើក​ស្ទួយ​ចំណេះដឹង​ដល់​ក្មេង​ជំនាន់ក្រោយ ដែលអាច​ឱ្យ​ពួក​គាត់​មានអនាគត​ភ្លឺស្វាង និង​ជាធនធាន​មនុស្ស​ដ៏​ល្អ​ ក្នុង​ការ​ចូលរួម​កសាង​ប្រទេស​កម្ពុជា​ឱ្យ​រីក​ចម្រើន​ទៅមុខ​បន្ថែមទៀត។

លោក ហេង សុវណ្ណ តំណាងក្រុមហ៊ុន Apara Media Service (AMS) លើក​ឡើងថា មក​ដល់​សតវត្សរ៍ទី២១នេះ យើង​ចាប់ផ្តើម​ឈានពី​ការផ្តាច់មុខ ពីការ​ប្រកួត​ប្រជែង មក​ធ្វើការ​រួមគ្នា ។ ចំណុច​នេះ ក៏​ជាផ្នែក​មួយ​ដែល​យើង​ចាប់ផ្តើម​ជាមួយ​គ្នា រវាង​ក្រុមហ៊ុនមេឌា ជាមួយ​ក្រុមហ៊ុន​អប់រំ ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ធនធាន​ក្នុងស្រុក​យើងផង និង​ជំរុញ​ឱ្យ​មានការផ្សព្វផ្សាយ​មាតិកាល្អៗ​នៅ​ក្នុងស្រុកយើងផង។

បើតាម​លោក ហេង សុវណ្ណ បេសកកម្ម​របស់ AMS គឺការ​នាំ​មក​នូវ​អត្ថបទថ្មី ប្លែក​សម្រាប់​ប្រទេស​កម្ពុជា ដូច្នេះលោកសង្ឃឹមថា កិច្ច​សហការនេះ នឹងទទួល​បានអ្នកជំនាញ​ផ្នែកអប់រំ ដើម្បី​ចូលរួម​ចំណែក​​នៅ​ក្នុង​ការ​ចាក់បញ្ចូល​នូវ​មាតិកាអប់រំ​ឱ្យ​កាន់តែច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម ជាពិសេសនៅ​លើ​ប្រព័ន្ធឌីជីថល ហើយលោកសង្ឃឹមថា នឹង​អាច​ចូលរួម​ចំណែក​ដើម្បី​ឱ្យ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើងក្នុង​ការ​បោះជំហាន​យ៉ាង​ស្វាហាប់ នៅក្នុង​ស្ថេរភាព និង​សន្តិភាព។

សម្រាប់​លោក ហេង សៀងលី នាយកក្រុមហ៊ុន United Food Group លើក​ឡើងថា ការចូលរួមជាមួយ​នឹងវេសឡាញ គឺដើម្បី​កសាងធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប៉ុន្តែ​បើនិយាយ​ដោយ​ឡែក គឺក្រុមហ៊ុន​ចង់ផ្តល់អត្ថប្រយោជន៍​បន្ថែម​ដល់បុគ្គលិក ដូចជាទទួលបាន​ការ​បណ្តុះបណ្តាល ហើយ​ពួកគាត់ក៏​អាចមានលទ្ធភាពបញ្ជូន​កូន​រៀន​នៅ​សាលាមួយដែលមាន​ស្តង់ដារ។

បើតាម​លោក ហេង សៀងលី សាលាវេសឡាញ ជាសាលា​រៀន​ដែលមានកេរ្តិ៍​ឈ្មោះ​បោះសម្លេង ដូច្នេះ​នៅ​ពេល​ដែល​បុគ្គលិករបស់លោក​បញ្ចូន​កូន​ទៅរៀន​នៅទីនោះ ក៏​ជា​ផ្នែក​មួយ​នៃកិត្តិយស ឬ​អ្វី​ដែល​ពួកគាត់សប្បាយពេញចិត្ត។

ដោយ​ឡែក​លោកសាស្រ្តាចារ្យ Alamgir Hossain សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិច លើក​ឡើងថា នេះគឺជា​កិច្ចសហប្រតិបត្តិការក្នុងការលើក​កម្ពស់ការ​សិក្សា​ ដោយ​ក្នុងនោះ សាកលវិទ្យាល័យខេមតិច ក៏​បានផ្តល់​អាហារូបករណ៍ជាច្រើនកន្លែង​ដល់សិស្ស​ នៃសាលារៀនវេសឡាញ​ដែលទើប​បញ្ចប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...