វីរៈណារី ៖ កុមារីរួចផុតពីស្លាប់ តស៊ូក្លាយជាអ្នកវិទ្យាសាស្រ្ត និងអត្តពលិកាអូឡាំពិក

សៀវភៅ «កុមារីវីរៈណារី» កម្រាស់៤៤ទំព័រ ដែល​បង្ហាញពីខ្សែជីវិតពិតរបស់ក្មេងស្រីម្នាក់ ក្នុង​ការ​តស៊ូ ទោះបីជាត្រូវឆ្លងកាត់សង្គ្រាម ឬ ព្យុះបក់បោកយ៉ាងណាក៏ដោយ តែនាងនៅតែឱបក្រសោបក្តីស្រមៃជាប់ជានិច្ច រហូត​ក្លាយ​ជាអ្នកវិទ្យាសាស្រ្ត និង​អត្តពលិកាអូឡាំពិក ត្រូវ​បាន​សម្ពោធ​ជាផ្លូវ​ការ​នៅព្រឹកថ្ងៃអង្គារ ទី១០ កុម្ភៈ ដោយ​អង្គការ​ស៊ីប៉ា។

លោកស្រី លី ណារី បានរួចពីស្លាប់ក្នុងសង្គ្រាម ហើយជម្នះមិនឱ្យរបួសផ្លូវចិត្តកំណត់អនាគតរបស់លោកស្រីឡើយ។ តាមរយៈភាពអត់ធន់ ការតាំងចិត្ត និងជំនឿដ៏មុតមាំលើការអប់រំ លោកស្រីបានក្លាយជាអ្នកវិទ្យាសាស្ត្រ ជាអត្តពលិកាអូឡាំពិករបស់កម្ពុជា និងជាគំរូសម្រាប់កុមារ និងយុវជនខ្មែរជំនាន់ក្រោយៗទៀត។ រឿងរ៉ាវរបស់លោកស្រីរំឭកថា សូម្បីតែនៅក្នុងបរិបទដ៏ផុយស្រួយបំផុតក៏ដោយ ក៏ក្តីស្រមៃអាចចាក់ឫស និងរីកចម្រើនបានដែរ។ ដូច្នេះ រឿងនេះបានផ្តល់សារដ៏មានអត្ថន័យថា ជីវិតអាចជួបនឹងទុក្ខលំបាក ប៉ុន្តែការតស៊ូ ការអត់ធ្មត់ និងការមិនបោះបង់ក្តីស្រមៃ គឺជាកូនសោដែលជួយឱ្យយើងអាចឆ្លងផុតឧបសគ្គជីវិតទាំងនោះ។

លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា មានប្រសាសន៍ថា ដំបូងឡើយសៀវភៅមួយនេះ ត្រូវបានលោកស្រី លី ណារី សរសេរដោយខ្លួនឯងជាភាសាបារាំង និងអង់គ្លេស។ បន្ទាប់មក សៀវភៅ កុមារី វីរៈណារី ត្រូវបានកែសម្រួល និងបោះពុម្ពផ្សាយជាភាសាខ្មែរដោយអង្គការស៊ីប៉ា ដោយធានាថា រឿងរ៉ាវរបស់លោកស្រីអាចឱ្យកុមារក្នុងប្រទេសកម្ពុជាអានបានជាភាសាខ្មែរ។

បើតាម​លោក សុទ្ធិ សៀវភៅនេះសរសេរឡើងដើម្បីឱ្យ​អ្នកអានដែលមានអាយុ១០ឆ្នាំឡើងទៅ អាចស្វែងយល់ពីប្រធានបទ នៃការតស៊ូ ការចងចាំ សេចក្តីស្រឡាញ់ និងភាពក្លាហានក្នុងការមានក្តីស្រមៃ។

សៀវភៅ «កុមារីវីរៈណារី» ជាភាសាខ្មែរនេះ ត្រូវ​បានអមដោយគំនូររបស់វិចិត្រករខ្មែរឈ្មោះ សៀត សុភាព ជាអ្នកគំនូរឯករាជ្យ ដែលបានសហការជាមួយអង្គការស៊ីប៉ាចាប់តាំងពីឆ្នាំ២០១៥ និងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយខ្មែរ ដែលប្តេជ្ញាចិត្តធ្វើឱ្យរឿងរ៉ាវ ដែលមានអត្ថន័យនេះ អាចអានបានសម្រាប់កុមារគ្រប់រូប។ “ការរួមបញ្ចូលគ្នានេះធ្វើឱ្យសៀវភៅ កុមារី វីរៈណារី មិនត្រឹមតែជារឿងអំពីប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជារឿងដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា សម្រាប់កុមារខ្មែរ”៕

ដោយ៖ ង៉ាន់ ទិត្យ




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...