ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម៦ ដែលរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងផ្តើមអនុវត្តក្នុងឆ្នាំ២០២៣

ក្នុងសុន្ទរកថា ចូលរួម​កិច្ច​ប្រជុំ​រដ្ឋសភា​នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសផ្តោត​ការ​យក​ចិត្តទុកដាក់លើ​កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែល​នឹង​ត្រូវ​ដាក់​ឱ្យ​ចាប់ផ្តើម​អនុវត្ត​ភ្លាមនៅ​ក្នុងឆ្នាំ​២០២៣នេះ។

បើតាម​ប្រសាសន៍ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កម្មវិធីគោនយោបាយជាអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តអនុវត្តនោះ​រួមមាន ៖

(១). ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល;
(២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ជូនដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ នៅទូទាំង​ប្រទេស;

(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធី​ជាតិជំនួយ​សង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ នៅ​ក្នុងគ្រា​មានវិបត្តិសេដ្ឋកិច្ច និង​គ្រា​មានគ្រោះអាសន្ន;
(៤). ការដាក់ចេញ និង​ការ​ជំរុញ អនុវត្ត​យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ​មានលទ្ធភាព​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ក្នុងប្រព័ន្ធ និង​អាច​ទទួលបាន​ផល​ប្រយោជន៍​ពីប្រព័ន្ធគាំពារ​សង្គមផ្លូវការ;
(៥). ការដាក់ចេញនូវ​យន្ត​ការ​សម្របសម្រួល និង​កម្មវិធីហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិតកម្ម, រកទីផ្សារ និង​រក្សា​លំនឹង​ថ្លៃកសិផល​សំខាន់ៗ ក្នុងកម្រិតសមរម្យ; និង
(៦). ការដាក់ពង្រាយមន្រ្តីបច្ចេកទេស​កសិកម្ម​ទៅ​គ្រប់ឃុំ-សង្កាត់ ដែល​មានសកម្មភាព​កសិកម្មនៅទូទាំង​ប្រទេស និង​ការ​រៀបចំ​ឱ្យ​មានសមាគមកសិករ​នៅ​តាមទីជនបទ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អង្គរដ្ឋសភា, អំពាវនាវ​ដល់ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់, ទាំងនៅក្នុង និង​ក្រៅប្រទេស; អំពាវនាវដល់មន្រ្តីគ្រប់ជាន់ថ្នាក់​នៅតាម​បណ្តា​ក្រសួង និងស្ថាប័ននានា នៃអង្គនីតិប្បញ្ញត្តិ, អង្គនីតិប្រតិបត្តិ, អង្គតុលាការ, កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ, និង​ស្ថាប័នថ្នាក់ក្រោមជាតិ​គ្រប់លំដាប់ថ្នាក់, ព្រមទាំងដៃគូ និងតួអង្គអភិវឌ្ឍន៍​ទាំងអស់ ដែល​ក្នុងនោះ​រួមមាន ដៃគូទ្វេភាគី និង​ពហុភាគី, វិស័យ​ឯកជន, អង្គការ​មិន​មែន​រដ្ឋាភិបាល, មេត្តាផ្តល់​នូវ​ការ​គាំទ្រ​យ៉ាងពេញទំហឹង និង​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​នូវ «កម្មវិធីនយោបាយ» នេះ ឱ្យ​ទៅជា​ចលនារួមដ៏ខ្លាំងក្លា, ប្រកបដោយ​ជវភាព, សំដៅសម្រេច​ឱ្យ​បាន​នូវ​ជោគជ័យ​ជាផ្លែផ្កា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជូន​ប្រជាជន​កម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...