អតីត​សិស្ស​និទ្ទេស A ចែករំលែកគន្លឹះ ត្រៀមខ្លួនមុនពេលប្រឡងបាក់ឌុបមកដល់

នៅសល់ពេលប៉ុន្មានខែទៀតតែប៉ុណ្ណោះ ពោលគឺនៅដើមខែវិច្ឆិកាខាងមុខ ការប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងចូលមកដល់ ដែលតម្រូវឱ្យសិស្សានុសិស្សថ្នាក់ទី១២ ត្រូវត្រៀមខ្លួនសម្រាប់ការប្រឡងនេះ។ យុវតី លុយ សុភី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ បានចែករំលែក​នូវ​គន្លឹះមួយ​ចំនួនរបស់ខ្លួន ក្នុងការ​ត្រៀម​ប្រឡងបាក់ឌុប។

យុវតី លុយ សុភី លើកឡើងថា ការប្រឡងបាក់ឌុបជារឿងសំខាន់ ដោយសារតែទម្រាំឈានទៅដល់ការប្រឡងបាក់ឌុប សិស្សានុស្សិសត្រូវឆ្លងកាត់ការសិក្សារហូតដល់១២ឆ្នាំ និងបញ្ចប់ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ តើការខំរៀនអស់១២ឆ្នាំ និងបញ្ចប់ត្រឹមតែ២ថ្ងៃ យើងគួរបញ្ចប់ដោយស្នាមញញឹម ឬបញ្ចប់ដោយមានវិប្បដិសារី?

គ្រួសារខ្ញុំក៏មិនមានលទ្ធភាពបញ្ចូនខ្ញុំឱ្យមករៀននៅសាកលវិទ្យាល័យនោះទេ ប៉ុន្តែខ្ញុំនៅតែអាចដោះស្រាយបញ្ហានេះបានតាមរយៈការប្រឡងបាក់ឌុប ដោយខិតខំយ៉ាងណាដើម្បីយកនិទ្ទេសល្អបាន និងដើម្បីទទួលបានអាហារូបករណ៍នៅថ្នាក់មហាវិទ្យាល័យ

យុវតី លុយ សុភី អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២១
យុវតី លុយ សុភី អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២១ នៃវិទ្យាល័យហ៊ុនសែនគរ ខេត្តកំពង់ចាម

យ៉ាងណាក៏ដោយ អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២១ រូបនេះ បានចែករំលែកគន្លឹះមួយចំនួនដែលខ្លួនបានធ្វើ ក្នុងការត្រៀមខ្លួនបីខែមុនពេលប្រឡងបាក់ឌុប រួមមាន៖

ទី១. ថែរក្សាសុខភាព ៖ កាលណាសុខភាពល្អការសិក្សារបស់យើងក៏ល្អទៅតាមនោះដែរ។ សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបត្រូវធ្វើយ៉ាងណាថែរក្សាសុខភាពជារឿងចម្បងបំផុតតាមអ្វីដេលអាចធ្វើទៅបាន គឺកុំឱ្យមានការឈឺ ឬមានជំងឺផ្សេងៗ។

ទី២. រំលឹកមេរៀនចាស់ៗឡើងវិញ ៖ សិស្សានុសិស្សអាចរំលឹកមេរៀនចាស់ៗឡើងវិញតាំងពីដើមឆ្នាំ ធ្វើលំហាត់ឱ្យបានច្រើន។ បើមិនទាន់បានធ្វើគ្រប់ជ្រុងជ្រោយទេ ក៏ត្រូវបន្តរៀនមេរៀនថ្មីៗដែរ។

៣. ធ្វើវិញ្ញាសាចាស់ៗឡើងវិញ ៖ សិស្សានុសិស្សអាចយកវិញ្ញាសាចាស់ៗចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០២២ យកមកធ្វើឡើងវិញដើម្បីវ៉ាស់ស្ទង់សមត្ថភាពខ្លួន​នៅកម្រិតណា។ ការធ្វើវិញ្ញាសា គឺត្រូវកំណត់ពេលវេលាតាមមុខវិជ្ជានីយមួយៗ ដើម្បីងាយស្រួលទៅបំពេញបន្ថែមលើចំណុចខ្វះខាត។

៤. ពង្រឹងចំណុចខ្វះខាតរបស់ខ្លួនក្រោយឆមាស ៖ ការប្រឡងឆមាសលើកទី២ ជាចំណុចពិសេស ដែលអាចឱ្យសិស្សានុសិស្សដឹងពីសមត្ថភាពរបស់ខ្លួននៅកម្រិតណា ។ យើងអាចវាស់ស្ទង់បានថា យើងខ្សោយមេរៀនអ្វី ? ខ្សោយលើមុខវិជ្ជាអ្វី ? ទន្ទឹមគ្នានេះ ក្រោយឆមាសទី២ ជាពេលមួយពិសេសដែលសិស្សានុសិស្សអាចបំពេញសមត្ថភាពខ្លួនឯង ហើយរៀនឱ្យបានគ្រប់ជ្រុងជ្រោយឡើងវិញដើម្បីប្រឡងទទួលបាននិទ្ទេសល្អ។

ទី៥. ស្វ័យសិក្សាឱ្យបានច្រើន ៖ លើកទឹកចិត្តសិស្សានុសិស្សស្វ័យសិក្សាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ពីព្រោះលោកគ្រូ អ្នកគ្រូ គាត់គ្រាន់តែជួយតម្រង់ទិសយើង មិនបាននូវជាមួយយើង២៤ម៉ោង និងមិនបានដាស់តឿនយើងរហូតនោះទេ។ ដូច្នេះ យើងត្រូវមានស្វ័យសិក្សាដោយខ្លួនឯង ដោយកំណត់ពេលវេលាតាមសមត្ថភាពរបស់ខ្លួនម្នាក់ៗ។ ការស្វ័យសិក្សាបន្ថែម គឺជារឿងសំខាន់ដែលយើងអាចដឹងអំពីខ្លួនឯងនៅកម្រិតណា? ខ្សោយអ្វី? ខ្លាំងអ្វី? ទន្ទឹមគ្នានេះ ការស្វ័យសិក្សាអាចធ្វើម្នាក់ឯងក៏បាន ឬស្វ័យសិក្សាជាក្រុម តាមរយៈការបង្កើតក្លិបសិក្សាក៏បាន។

សម្រាប់ខ្ញុំផ្ទាល់កាលទី១២ ខ្ញុំបង្កើតជាក្លិបសិក្សាដែលខ្ញុំជួយបង្រៀនដល់មិត្តភក្ដិរបស់ខ្ញុំដែលមានការសិក្សាខ្សោយ គឺជាយុទ្ធសាស្រ្តអ្នកចេះល្មមបង្រៀនអ្នកមិនចេះ អ្នកចេះខ្លាំងបង្រៀនអ្នកចេះល្មម

យុវតី លុយ សុភី អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២១

ទី៦. ចេះលើកទឹកចិត្តខ្លួន​ឯង ៖ សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបត្រូវចេះលើកទឹកចិត្តខ្លួនឯង ហើយសូមកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដែលខ្លាំងជាងខ្លួន ព្រោះមានសិស្សមួយចំនួនគេខំប្រឹងរៀនយូរឆ្នាំ ហើយយើងទើបតែចាប់ផ្ដើម។ ក្នុងករណីនេះ ប្រសិនបើការប្រៀបធៀបធ្វើឱ្យយើងមានកម្លាំងចិត្តនៅក្នុងការសិក្សាឱ្យពូកែនោះមិនមែនជាបញ្ហា ប៉ុន្តែបើការប្រៀបធៀននោះធ្វើឱ្យយើងបាក់ទឹកចិត្តខ្លួនឯង លែងចង់បន្តការសិក្សា លែងចង់ខិតខំប្រឹងប្រែងគឺសូមកុំប្រៀបធៀប។

យុវតី លុយ សុភី អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២១ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ដែលជាបេក្ខជនប្រឡងបាក់ឌុប ត្រូវប្រើពេលវេលាដែលនៅសេសសល់ឱ្យមានតម្លៃ និងខំឱ្យអស់ពីសមត្ថភាពទៅតាមអ្វីដែលអាចធ្វើបាន។ នៅពេលយើងខំអស់ពីសមត្ថភាពលទ្ធផលចេញមកបែបណាយើងនឹងមិនមានវិប្បដិសារីនៅក្នុងជីវិតនោះទេ។ យើងត្រូវប្រាប់ខ្លួនឯងថា គេអាចធ្វើបាន យើងក៏អាចធ្វើបានដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។