ភ្នំពេញ – ទីបំផុតពានរង្វាន់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី២ បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយបានធ្វើការប្រកាស និងទទួលរង្វាន់ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២។
អ្នកសារព័ត៌មានឆ្នើមដែលជាប់ជ័យលាភីលេខ១ ពានរង្វាន់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី២ រួមមាន លោកស្រី ស៊ឹង សុផារី អ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន, លោក ម៉ៅ សំណាង អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN និងលោកស្រី សឹម សល់ម៉ា អ្នកសារព័ត៌មានមកពីស្ថានប័នខ្មែរណាស់។

លោកស្រី ស៊ឹង សុផារី អ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងថា លោកស្រីមានអារម្មណ៍សប្បាយរីករាយដែលបានជាប់ជាជ័យលាភីពានរង្វាន់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី២។ លោកស្រី បន្តថា គោលបំណងនៃការដាក់អត្ថបទប្រកួតនេះ គឺមិនសំដៅលើតែជ័យលាភីនោះទេ ប៉ុន្តែគឺចង់ចូលរួមចំណែកផ្សព្វផ្សាយទាក់ទងនឹងចំណេះដឹងទៅដល់ប្រជាពលរដ្ឋអំពីអាហារូបត្ថម្ភ និងចំណេះដឹងដ៏មានសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះ និងរបៀបចិញ្ចឹមកូនឱ្យបានត្រឹមត្រូវ។
លោកស្រី ស៊ឹង សុផារី
“កាលពីមុនខ្ញុំមិនសូវយល់ច្បាស់ពីបញ្ហានេះ ទើបមិនបានបំបៅកូនដោយទឹកដោះ ដូច្នេះខ្ញុំចង់ឱ្យប្រជាពលរដ្ឋគួរងាកមកបំបៅកូនដោយទឹកដោះ និងចិញ្ចឹមកូនឱ្យបានល្អ”

ជាមួយគ្នានេះ លោកស្រី សឹម សល់ម៉ា អ្នកសារព័ត៌មានមកពីស្ថានប័នខ្មែរណាស់ បន្ថែមថា លោកស្រីមិនធ្លាប់រំពឹងថា អាចជាប់ជ័យលាភីលេខ១ នោះទេ ដោយគិតថាមានអ្នកសារព័ត៌មានជាច្រើនបានដាក់អត្ថបទប្រកួតប្រជែក្នុងកម្មវិធីប្រកួតសរសេរព័ត៌មានលើកកម្ពស់អាហារូបត្ថម្ភនេះ ។ លោកស្រីបន្តថា ការចូលរួមប្រកួតកម្មវិធីនេះ ធ្វើឱ្យលោកស្រីបានរៀនសូត្រច្រើនអំពីចំណេះដឹងអាហារូបត្ថម្ភ និងអាចឱ្យលោកស្រីត្រៀមខ្លួនសម្រាប់ក្លាយជាម្ដាយនៅថ្ងៃអនាគត។
លោកស្រី សឹម សល់ម៉ា
“ខ្ញុំពិតជារំភើប និងសប្បាយរីករាយដែលបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីនេះ ហើយក៏អរគុណដល់អង្គការហេឡែន ខេលល័រដែលបានរៀបចំកម្មវិធីនេះឡើង”
លោក ម៉ៅ សំណាង អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN មានប្រសាសន៍ថា តាមរយៈជ័យលាភីលើកនេះ នឹងអាចចូលរួមចំណែកផ្សព្វផ្សាយបន្ថែមទៀតលើព័ត៌មានដែលទាក់ទងទៅនឹងការលើកកម្ពស់អាហារូបត្ថម្ភ ប្រព័ន្ធស្បៀង និងសុវត្ថិភាពចំណីអាហារទៅដល់សាធារណៈជនឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងនាមជាអ្នកសារព័ត៌មាន។

គួរជម្រាបជូនថា ពានរង្វាន់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ រៀបចំឡើងដោយអង្គការហេឡែន ខេលល័រ ក្នុងគោលបំណងលើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវិស័យអាហារូបត្ថម្ភ។ សម្រាប់ជុំទី២នេះ គេបានរកឃើញអ្នកសារព័ត៌មានចំនួន ៩នាក់ ទទួលរង្វាន់ ក្នុងនោះជ័យលាភីលេខ១ មានចំនួន៣នាក់ ជ័យលាភីលេខ២ មានចំនួន៣នាក់ និងជ័យលាភីលេខ៣ មានចំនួន៣នាក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2026
នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































