អ្នកសារព័ត៌មានឆ្នើមបីរូប ជាប់ជ័យលាភីលេខ១ ពានរង្វាន់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី២

ភ្នំពេញ – ទីបំផុត​ពានរង្វាន់​អ្នក​សារ​ព័ត៌មាន​ជើង​ឯក​អាហារូបត្ថម្ភ​ជុំទី២ បាន​រក​ឃើញ​ម្ចាស់​ជ័យ​លាភី​ហើយ ដោយ​បានធ្វើ​ការ​ប្រកាស និង​ទទួល​រង្វាន់ កាលពី​រសៀល​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់២។

អ្នកសារព័ត៌មានឆ្នើមដែលជាប់ជ័យលាភីលេខ១ ពានរង្វាន់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី២ រួមមាន លោកស្រី ស៊ឹង សុផារី អ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន, លោក ម៉ៅ សំណាង អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN និងលោកស្រី សឹម សល់ម៉ា អ្នកសារព័ត៌មានមកពីស្ថានប័នខ្មែរណាស់។

លោកស្រី ស៊ឹង សុផារី អ្នកសារព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន បានប្រាប់ឱ្យដឹងថា លោកស្រីមានអារម្មណ៍សប្បាយរីករាយដែលបានជាប់ជាជ័យលាភីពានរង្វាន់អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភជុំទី២។ លោកស្រី បន្តថា គោលបំណងនៃការដាក់អត្ថបទប្រកួតនេះ គឺមិនសំដៅលើតែជ័យលាភីនោះទេ ប៉ុន្តែគឺចង់ចូលរួមចំណែកផ្សព្វផ្សាយទាក់ទងនឹងចំណេះដឹងទៅដល់ប្រជាពលរដ្ឋអំពីអាហារូបត្ថម្ភ និងចំណេះដឹងដ៏មានសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះ និងរបៀបចិញ្ចឹមកូនឱ្យបានត្រឹមត្រូវ។

លោកស្រី ស៊ឹង សុផារី

“កាលពីមុនខ្ញុំមិនសូវយល់ច្បាស់ពីបញ្ហានេះ ទើបមិនបានបំបៅកូនដោយទឹកដោះ ដូច្នេះខ្ញុំចង់ឱ្យប្រជាពលរដ្ឋគួរងាកមកបំបៅកូនដោយទឹកដោះ និងចិញ្ចឹមកូនឱ្យបានល្អ”

ជាមួយគ្នានេះ លោកស្រី សឹម សល់ម៉ា អ្នកសារព័ត៌មានមកពីស្ថានប័នខ្មែរណាស់ បន្ថែមថា លោកស្រីមិនធ្លាប់រំពឹងថា អាចជាប់ជ័យលាភីលេខ១ នោះទេ ដោយគិតថាមានអ្នកសារព័ត៌មានជាច្រើនបានដាក់អត្ថបទប្រកួតប្រជែក្នុងកម្មវិធីប្រកួតសរសេរព័ត៌មានលើកកម្ពស់អាហារូបត្ថម្ភនេះ ។ លោកស្រីបន្តថា ការចូលរួមប្រកួតកម្មវិធីនេះ ធ្វើ​ឱ្យ​លោកស្រី​បានរៀនសូត្រច្រើនអំពីចំណេះដឹងអាហារូបត្ថម្ភ និងអាចឱ្យលោកស្រីត្រៀមខ្លួនសម្រាប់ក្លាយជាម្ដាយនៅថ្ងៃអនាគត។

លោកស្រី សឹម សល់ម៉ា

“ខ្ញុំពិតជារំភើប និងសប្បាយរីករាយដែលបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីនេះ ហើយក៏អរគុណដល់អង្គការហេឡែន ខេលល័រដែលបានរៀបចំកម្មវិធីនេះឡើង”

លោក ម៉ៅ សំណាង អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN  មានប្រសាសន៍ថា តាមរយៈជ័យលាភីលើកនេះ នឹងអាចចូលរួមចំណែកផ្សព្វផ្សាយបន្ថែមទៀតលើព័ត៌មានដែលទាក់ទងទៅនឹងការលើកកម្ពស់អាហារូបត្ថម្ភ ប្រព័ន្ធស្បៀង និងសុវត្ថិភាពចំណីអាហារទៅដល់សាធារណៈជនឱ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងនាមជាអ្នកសារព័ត៌មាន។

គួរជម្រាបជូនថា ពានរង្វាន់​អ្នក​សារ​ព័ត៌មានជើង​ឯកអាហារូបត្ថម្ភ រៀបចំឡើងដោយ​អង្គការ​ហេឡែន ខេលល័រ ក្នុង​គោល​បំណងលើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងវិស័យអាហារូបត្ថម្ភ។ សម្រាប់​ជុំទី២នេះ គេ​បាន​រកឃើញ​អ្នកសារព័ត៌មានចំនួន ៩នាក់ ទទួលរង្វាន់ ក្នុងនោះជ័យលាភីលេខ១ មានចំនួន៣នាក់ ជ័យលាភីលេខ២ មានចំនួន៣នាក់ និងជ័យលាភីលេខ៣ មានចំនួន៣នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។