ភ្នំពេញ – ស្របតាមនិន្នាការពិភពលោក ការកសាងរដ្ឋាភិបាលឌីជីថលគឺជារបៀបវារៈដ៏សំខាន់ក្នុងការជំរុញកំណែទម្រង់ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតបរិយាកាសអំណោយផលដល់លទ្ធភាពជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមប្រកបដោយបរិយាបន្ន ។ និន្នាការនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលមានការវិវត្តប្រសើរឡើងជាលំដាប់នៅគ្រប់តំបន់ក្នុងពិភពលោក។

ទន្ទឹមគ្នានេះ តាមបទពិសោធបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ការកសាងរដ្ឋាភិបាលឌីជីថលមួយឱ្យមានមុខងារពេញលេញប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលត្រូវឈរលើគោលការណ៍អនុវត្តជាមូលដ្ឋានចំនួន ០៣ ជាចម្បង ។ នេះបើតាមឯកសារស្តីពីគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ។
១. គោលការណ៍តែមួយលើក (The Once-Only Principle) ៖ គោលការណ៍តែមួយលើក គឺជាគោលការណ៍អភិវឌ្ឍប្រព័ន្ធព័ត៌មានឌីជីថលដែលតម្រូវឱ្យក្រសួងស្ថាប័ន នីតិបុគ្គល និងប្រជាពលរដ្ឋផ្តល់ទិន្នន័យតែមួយលើកដល់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនស្នើសុំ ឬតម្រូវឱ្យផ្តល់ទិន្នន័យដដែលច្រើនលើកទេ។ គោលការណ៍នេះ ជួយកាត់បន្ថយការបញ្ចូលទិន្នន័យដែលគ្មានសង្គតិភាព ចំណាយរដ្ឋបាល និងបន្ទុកការងាររបស់អាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ព័ន្ធក្នុងការប្រមូល រក្សាទុក និងប្រើប្រាស់ទិន្នន័យ។
២. គោលការណ៍អន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីតែមួយ (Interoperability as an Ecosystem Principle) ៖ គោលការណ៍នេះធានាថា គ្រប់ប្រព័ន្ធព័ត៌មានឌីជីថលទាំងអស់របស់រដ្ឋាភិបាលអាចមានប្រតិបត្តិការឯករាជ្យ និងអាចធ្វើប្រតិបត្តិការជាមួយគ្នាដោយសុវត្ថិភាពជាមួយប្រព័ន្ធដទៃទៀត ជាប្រព័ន្ធអេកូឡូស៊ីមួយ ដើម្បីបំពេញមុខងារឱ្យគ្នាទៅវិញទៅមកក្នុងការបម្រើសេវាសាធារណៈឱ្យមានប្រសិទ្ធភាព។
ក្នុងន័យនេះ ប្រព័ន្ធព័ត៌មានឌីជីថលដែលប្រើប្រាស់ដោយក្រសួងស្ថាប័ន ត្រូវមានអន្តរប្រតិបត្តិការនិងការផ្លាស់ប្តូរទិន្នន័យទៅវិញទៅមក។ ម៉្យាងទៀត គោលការណ៍នេះ អនុញ្ញាតឱ្យប្រព័ន្ធព័ត៌មានឌីជីថលរបស់រដ្ឋាភិបាល អាចធ្វើអន្តរប្រតិបត្តិការនិងផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធព័ត៌មាន ឌីជីថលវិស័យឯកជន ដើម្បីជំរុញនវានុវត្តន៍និងអភិបាលកិច្ចទិន្នន័យ ក្នុងន័យបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម របស់វិស័យឯកជន។

៣. គោលការណ៍ចាប់ផ្ដើមនិងពង្រីកដើម្បីប្រសិទ្ធផល (Land and Expand for Efficiency Principle) ៖ គោលការណ៍នេះបើកលទ្ធភាពដល់ក្រសួងស្ថាប័ន ក្នុងការផ្តួចផ្ដើមរៀបចំអភិវឌ្ឍប្រព័ន្ធព័ត៌មានឌីជីថល ដោយចាប់ផ្ដើមពីតូចនិងពង្រីកទៅធំ សម្រាប់បំពេញតម្រូវការក្នុងការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈរបស់ខ្លួនប្រកប ដោយប្រសិទ្ធផល ឈរលើមូលដ្ឋាននិងក្របខណ្ឌកំណត់ជាក់លាក់មួយនិងស្របតាមគោលការណ៍ទាំងពីរខាងលើ។
ក្នុងន័យនេះ ការផ្តួចផ្តើមរៀបចំប្រព័ន្ធព័ត៌មានឌីជីថល ត្រូវផ្តោតលើចំណុចអាទិភាពចាំបាច់និងប្រសិទ្ធផលជាគន្លឹះ ទើបអាចពង្រីកវិសាលភាពតាមរយៈការប្រើប្រាស់សមាសធាតុដែលមានស្រាប់ (Reusability) ឬពង្រីកបន្ថែម ដើម្បីចែករំលែកការប្រើប្រាស់ជាមួយប្រព័ន្ធផ្សេងៗ ដោយធានាបានប្រសិទ្ធផលនិងសន្តិសុខនៃប្រព័ន្ធទាំងមូល ។

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ Guangxi Transport Vocational
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសអាហារូបករណ៍សម្រាប់បុគ្គលិកអប់រំពិសេស បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2026
តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC), ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខភាពដើម្បីទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់គ្រូឧទ្ទេសបុគ្គលិកអប់រំ នៅវិទ្យាស្ថានជាតិ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/12/2023
ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2024
សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/03/2023
ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































