យុវជនបង្ហាញពីសារៈសំខាន់ នៃការស្វែងយល់ពីរឿងរ៉ាវរបស់អាស៊ាន

អាស៊ាន គឺជាសមាគមមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយអំណាចអាស៊ានគឺស្ថិតក្នុងដៃសមាជិកទាំង១០ ។ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាននៅក្នុងឆ្នាំ២០២២នេះ មានយុវជនកម្ពុជាមួយចំនួនកំពុងខ្នះខ្នែងស្វែងយល់ពីព្រឹត្តិកាណ៍នេះ ខណៈយុវជនមួយចំនួនទៀតពុំទាន់ស្គាល់ ឬពុំសូវបានដឹងស៊ីជម្រៅនៅឡើយ ។ អាយុកាល នៃអាស៊ានមានរយៈពេល៥៥ឆ្នាំហើយ តើការស្វែងយល់ពីអាស៊ាន ឬកិច្ចប្រជុំកំពូលៗរបស់អាស៊ានមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់យុវជន?

លោក រីម សុខវី ជានិស្សិតទំនាក់ទំនងអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស (IFL) និងជាសហស្ថាបនិក The Thinker Cambodia យល់ឃើញថា បច្ចុប្បន្ននេះមានយុវជនជាច្រើនចាប់អារម្មណ៍ចំពោះកិច្ចប្រជុំកំពូលអាស៊ាន ជាពិសេសយុវជនដែលសិក្សាលើផ្នែកទំនាក់ទំនងអន្តរជាតិ ដោយសារតែកិច្ចប្រជុំអាស៊ានវាពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗរបស់ពិភពលោក។ ចំណែកយុវជនដែលសិក្សាលើជំនាញផ្សេងៗ ក៏គួរតែចាប់អារម្មណ៍ដែរ ដោយសារតែអាស៊ាន មិនមែនផ្តោតតែទៅលើបញ្ហានយោបាយតែម្យ៉ាងនោះទេ ក្នុងនោះអាស៊ានមានសរសរស្តម្ភ៣ដែលនិយាយទាក់ទងនឹង នយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ។ ហេតុដូច្នេះហើយ ទោះបីជាយុវជន មិនមែនជាអ្នករៀនជំនាញវិទ្យាសាស្រ្តនយោបាយក៏ដោយ វានៅតែមានចំណុចជាច្រើនគួរឲ្យចាប់អារម្មណ៍។

សម្រាប់លោក សុខវី យល់ថា វាមិនមែនជាបញ្ហាអ្វីគួរឱ្យបារម្ភពេកទេដែលយុវជនមួយចំនួនមិនទាន់បានយល់ស៊ីជម្រៅអំពីអាស៊ាន ព្រោះយុវជន ក៏មិនទាន់មានឥទ្ធិពល ក្នុងការសម្រេចចិត្តណាមួយក្នុងអាស៊ាននៅឡើយ។ លោក សុខវី បន្តថា នៅថ្ងៃអនាគតសកលភាវូបនីយកម្ម (Globalization) កាន់តែរីកចម្រើន ធ្វើឱ្យប្រទេសនៅក្នុងសហគមន៍អាស៊ានកាន់តែមានវិសាលភាពព្រំដែន មានន័យថា មានចម្រុះវប្បធម៌។ មួយវិញទៀតក៏ទាក់ទងនឹងរឿងសេដ្ឋកិច្ចផងដែរ ដូច្នេះបើបានតាមដានអាស៊ាន នោះគាត់នឹងអាចដឹងពីបរិបទនៃការប្រែប្រួល ក្នុងទីផ្សារអាស៊ាន។

“ការស្វែងយល់ពីអាស៊ានខ្ញុំយល់ថា បើយុវជនបានដឹង នោះវាអាចជួយឱ្យពួកគាត់មានការត្រៀមខ្លួនទុកជាមុនបានល្អ។ ដោយឡែកនិស្សិតដែលរៀនទំនាក់ទំនងអន្តរវិញចាំបាច់ត្រូវតែដឹង និងយល់ពីបញ្ហាឱ្យច្រើនព្រោះពួកគាត់ត្រូវការវិភាគ ឬសំយោគគំនិតច្រើន ដូច្នេះស្ថិតក្នុងករណីនេះបើមិនបានយល់ច្បាស់ពីអាស៊ាន វាពិបាកក្នុងការយកព្រឹត្តិការណ៍អន្តរជាតិទៅវិភាគ”

លោក រីម សុខវី សហស្ថាបនិក The Thinker Cambodia

ចំណែក កញ្ញា គង់ ស្រីរ័ត្ន និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិឆ្នាំទី៤ នៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា យល់ថា បើមិនបានសិក្សាពីអាស៊ានទេ យុវជនអាចនឹងបាត់បង់ឱកាសព្រោះតែមិនអាចសម្របខ្លួនបាន។ ឧទាហរណ៍ ភាសារអង់គ្លេសនឹងប្រើប្រាស់ជាភាសាមូលដ្ឋានក្នុងការទំនាក់ទំនងក្នុងតំបន់ ហើយបើយុវជនមិនបានត្រៀម នោះវានាំឱ្យបាត់បង់ឱកាសនានា។

កញ្ញា យឿន ពុធធីតា ជានិស្សិតផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស (IFL) យល់ថា វាពិតជាសំខាន់ណាស់ចំពោះយុវជននៅតំបន់អាស៊ី ដែលត្រូវស្គាល់ពីអាស៊ាន ដោយសារអាស៊ានគឺជាសមាគមប្រទេសអាស៊ីអាគ្នេយ៍ ដែលរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និង សន្តិសុខសង្គមផ្សេងៗ។ យុវជននៃប្រទេសនីមួយៗគឺមានគំនិតចង់អភិវឌ្ឍប្រទេសរៀងៗខ្លួន។

“ខ្ញុំគិតថា យុវជនអាស៊ានក៏មានបំណងចង់អភិវឌ្ឍប្រទេសរបស់ខ្លួន រួមទាំងអាស៊ានផងដែរ។ ការយល់ដឹងពីអាស៊ាន ពិតមានប្រយោជន៍ដល់យុវជន ពីព្រោះនៅថ្ងៃអនាគតយុវជនកម្ពុជានឹងត្រូវធ្វើការរួមគ្នានៅលើឆាកអន្តរជាតិ ជាមួយយុវជនដែលមកពីប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀត”

កញ្ញា យឿន ពុធធីតា

កញ្ញា ពុធធីតា បន្ថែមថា សព្វថ្ងៃនេះ មានកម្មវិធីជាច្រើនពីអាស៊ាន ដែលផ្តល់ឱកាសដល់យុវជនឱ្យយល់ដឹងស៊ីជម្រៅបន្ថែមទៀតពីអាស៊ាន ដោយវាមានសារៈសំខាន់សម្រាប់ពួកគេក្នុងការយល់ច្បាស់ពីកិច្ចការ ឬ បញ្ហាផ្សេងៗដែលអាស៊ានកំពុងជួបប្រទះ។

“តាមរយៈការរៀនផងដែរ ខ្ញុំយល់ថា ពេលមានកិច្ចប្រជុំអាស៊ានម្តងៗ សមាជិកទាំងអស់បានលើកយកបញ្ហាដែលអាស៊ាន ក៏ដូចជាពិភពលោកកំពុងជួបប្រទះ លើកយកមកពិភាក្សា និង រកដំណោះស្រាយរួមគ្នា ហើយរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ក្នុងតំបន់”

កញ្ញា យឿន ពុធធីតា

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ សម្រាប់កិច្ចប្រជុំដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានបញ្ហាជាច្រើនដែលនឹងសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធត្រូវផ្តោតសំខាន់ រួមមានដូចជា ៖ ការរាតត្បាតនៃកូវីដ-១៩, បម្រែបម្រួលអាកាសធាតុ និង ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព, ការប្រកួតប្រជែងរវាងមហាអំណាច, ការការពារនិយម, ជម្លោះទឹកដី, សង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា, និង បញ្ហាគំរាមគំហែងសន្តិសុខសង្គមផ្សេងៗទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...