រដ្ឋមន្រ្តីអប់រំ ៖ របាយការណ៍របស់ធនាគារពិភពលោក បានផ្តល់ភស្តុតាងជួយដល់ក្រសួងអប់រំ ក្នុងការ​រៀបចំគោលនយោបាយ និងពិនិត្យឡើងវិញនូវប្រព័ន្ធអប់រំនានា

កាលពីដើមសប្តាហ៍នេះ ធនាគារពិភពលោក បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន២ ស្តីពីស្ថានភាព​សិក្សា​នៅកម្រិតបឋមសិក្សាក្នុងប្រទេស​កម្ពុជា ដោយបានបង្ហាញពីវឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា ក៏​ដូចជាផ្តល់អនុសាសន៍មួយចំនួនដើម្បី​ជួយ​កុមារ​ទាំងអស់​មានមូលដ្ឋានគ្រឹះ​ក្នុង​ការ​រៀន​សូត្រចេះ និង​រីកចម្រើន​ទៅមុខ។

របាយការណ៍មួយក្រោម​ចំណងជើងថា «គុណភាពគ្រូបង្រៀនក្នុងការអប់រំបឋមសិក្សានៅកម្ពុជា» បង្ហាញថា ចាំបាច់​ត្រូវ​មាន​កិច្ច​ខិតខំ​ថែម​ទៀត ក្នុង​ការ​ពង្រឹង​គុណភាព​នៃការ​បង្រៀន​នៅ​តាម​សាលា។ ទោះបី​ជា​​​​ប្រាក់ខែគ្រូបង្រៀនកាន់តែខ្ពស់បានលើកទឹកចិត្តសិស្សដែលរៀនចប់​​វិទ្យាល័យ​ជា​មួយ​ពិន្ទុល្អបំផុតឱ្យមក​ចូល​រួមក្នុងវិជ្ជាជីវៈនេះ ក៏ពិតមែន​ ជាក់ស្តែង​នៅក្នុង​ថ្នាក់​រៀន ការអនុវត្តការបង្រៀន ឬចំ​ណេះ​ដឹងមុខវិជ្ជា ​​មិន​ទាន់មានការកែលម្អប្រសើរនៅឡើយទេ។

ដើម្បីកែលម្អលទ្ធផលសិក្សា របាយការណ៍នេះអំពាវនាវឱ្យបង្កើនការវិនិយោគលើការបណ្តុះបណ្តាលគ្រូបង្រៀនមុនចូលបម្រើការងារ និងក្នុងពេលបម្រើការងារ​។ ជាមួយ​នឹង​ការ​រំពឹងទុក​ថា​នឹង​មាន​គ្រូបង្រៀនថ្មីជាច្រើនចូលប្រឡូកនៅ​ក្នុងវិជ្ជាជីវៈនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពេលនេះជា​ឱកាសមួយ​ដើម្បីកសាងគ្រូបង្រៀនជំនាន់ថ្មីដែលមានគុណភាពខ្ពស់ហើយ​។

របាយការណ៍មួយទៀតក្រោម​ចំណងជើង «ម៉ោងបង្រៀន និងការរៀនរបស់សិស្ស» បានបង្ហាញ​ថា បើទុកជា​សា​លារៀន​នៅ​កម្ពុជា​បានចែក​ពេល​ក្នុង​ថ្នាក់រៀន​យ៉ាងច្រើន​រួចទៅហើយ​សម្រាប់​មុខ​វិជ្ជា​អក្ខរកម្ម និង​លេខនព្វន្ត ក៏ដោយ ក៏សិស្ស​មួយចំនួនធំ​នៅតែ​ត្រដាបត្រដួស​ក្នុង​ការ​រៀន​​ជំនាញ​ទាំងនេះ នៅឡើយ​។ ផ្អែក​លើ​បទពិសោធន៍អន្តរជាតិ របាយការណ៍នេះផ្តល់អនុសាសន៍ឱ្យ​ចាត់វិធានការសន្សំសំចៃ ដើម្បីកែលម្អលទ្ធផល ដូចជាការកាត់បន្ថយអវត្តមានរបស់គ្រូ, ការកាត់បន្ថយការបិទសាលារៀនក្រៅពេលឈប់សម្រាក​ផ្លូវការ និងការបង្កើនចំនួនសប្តាហ៍បង្រៀនក្នុងឆ្នាំសិក្សាជាដើម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា របាយការណ៍ស្តីពី “គុណភាពគ្រូបង្រៀន” និង “ម៉ោងបង្រៀន និង​ការ​រៀនសូត្ររបស់សិស្ស” ដែលរៀបចំ​ដោយធនាគារពិភពលោក និង​ភាគីពាក់ព័ន្ធ បានផ្តល់នូវចំណេះដឹង និងភស្តុតាង​ដ៏មានតម្លៃ ដែលនឹង​ជួយ​ដល់ការ​បន្ត​រៀបចំ​គោលនយោបាយ ពិនិត្យ​ឡើងវិញនូវ​ប្រព័ន្ធអប់រំនានា ដើម្បីតម្រង់ទិស​ដៅ​ឆ្ពោះទៅរក​ការ​កែលម្អ​លទ្ធផល​សិក្សា​របស់សិស្សានុសិស្ស គុណភាពអប់រំ និង​ជាពិសេស ឆ្លើយតបនឹងតម្រូវការ​ទីផ្សារ​ការងារ​ជាក់ស្តែង​នាពេលអនាគត។

បើតាម​ប្រសាសន៍របស់​ឯកឧត្តមរដ្ឋមន្រ្តី តាមរយៈកម្មវិធី​កំណែទម្រង់​ជាបន្ត​បន្ទាប់ ជាពិសេស​ការដាក់បញ្ចូល​កម្មវិធីអំណាន​ថ្នាក់ដំបូង និង​គណិតវិទ្យា​ថ្នាក់ដំបូង សមិទ្ធផលសិក្សា​របស់សិស្សកម្ពុជា​បានបង្ហាញថា មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នាពេលថ្មីៗនេះ។ ឯកឧត្តមសង្កត់ធ្ងន់ថា នេះជា​សក្ខីភាព​បញ្ជាក់ពីការ​ប្តេជ្ញាចិត្ត​របស់រាជរដ្ឋាភិបាល​ ក្នុងការ​ផ្តល់ជំនាញ​មូលដ្ឋាន​ដ៏រឹងមាំ។

យ៉ាងណាក៏ដោយ ដើម្បីពង្រឹងគុណភាព​អប់រំនៅកម្ពុជា ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ​កំពុងផ្តោត​លើចំណុច​សំខាន់ៗ​មួយ​ចំនួនដូចជា ៖

បង្កើនម៉ោងសិក្សា ៖ ​យើងត្រូវដោះស្រាយបញ្ហាការ​បាត់បង់ម៉ោងរៀនជាក់ស្តែងដោយសារអវត្តមាន និងការងារបន្ទាប់បន្សំរបស់គ្រូ។ ក្រសួងបានបង្កើន​ម៉ោងបង្រៀនតាមរយៈការអនុវត្ត កម្មវិធីរៀនពេញមួយថ្ងៃ ឬ ការបង្កើនម៉ោងសិក្សាបន្ថែម យ៉ាងតិច ២ម៉ោងក្នុងមួយថ្ងៃ។

ការផ្លាស់ប្តូរវិធីសាស្ត្របង្រៀន ៖ ដោយ​ត្រូវបង្វឹកគ្រូបង្រៀនថ្មីឱ្យប្រើវិធីសាស្ត្របង្រៀនថ្មី ដែលមានប្រសិទ្ធភាព។ យើងត្រូវប្តូរពីការ ទន្ទេញចាំមេរៀន ទៅជាការបង្រៀនដែលមាន ភាពសប្បាយរីករាយ និងភាពទាក់ទាញ ដើម្បីជំរុញការចូលរួមរបស់សិស្ស។

ជំនាញសរសេរ និងការអាន ៖ ​ត្រូវលើកទឹកចិត្តគ្រូបង្រៀនឱ្យផ្តល់កិច្ចការ សរសេរ បន្ថែមទៀត ព្រោះការសរសេរគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការរៀនភាសា។ ការរួមបញ្ចូលកម្មវិធី ការអប់រំកុមារតូច គឺជាមូលដ្ឋានគ្រឹះសម្រាប់ការបង្រៀនថ្នាក់ដំបូង និងត្រៀមសម្រាប់កម្រិតបឋមសិក្សា។

គណនេយ្យភាព ៖ ពង្រឹងគណនេយ្យភាពរបស់គ្រូបង្រៀន និងថ្នាក់ដឹកនាំសាលារៀន ដើម្បីធានាថាពួកគេប្រើប្រាស់ម៉ោងបង្រៀនប្រកបដោយប្រសិទ្ធភាព និងអនុវត្តស្តង់ដារវិជ្ជាជីវៈ។

ការយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន៖ ដោះស្រាយបញ្ហាការងារបន្ទាប់​បន្សំតាម​រយៈ​កំណែទម្រង់ប្រាក់បៀវត្សរ៍​រយៈពេលវែង និងយន្តការលើកទឹកចិត្ត ដើម្បីពង្រឹងការប្តេជ្ញាចិត្តពេញម៉ោងក្នុងការបង្រៀន។

ការអប់រំកុមារតូច៖ វិនិយោគបន្ថែមលើគុណភាពនៃការអប់រំកុមារតូច។

វប្បធម៌រៀនសូត្រ៖ បង្កើនវប្បធម៌រៀនសូត្រតាមរយៈការផ្តល់ សៀវភៅអានបន្ថែម ដើម្បីពង្រឹងអ្វីដែលកុមារ​បានរៀន​ពីសាលា។ ជាមួយគ្នានេះ ការគាំទ្រពីមាតាបិតា ឱ្យកុមារអាន និងសិក្សានៅផ្ទះ គឺជាកត្តាដ៏ចាំបាច់បំផុតមួយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...