រាជរដ្ឋាភិបាលបង្ហាញគោលជំហរការពារ និង​អភិរក្ស វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និង​ភាសា បងប្អូនជនជាតិដើមភាគតិច

ក្នុងសារលិខិត​អបអរសាទរទិវាអន្តរជាតិ ជនជាតិដើមភាគតិច​ពិភពលោក​លើកទី៣០ និង​លើកទី២០ នៅ​កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់ពីគោលជំហរ ក្នុងការ​ការពារ និង​អភិរក្ស​ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និង​ភាសា​ ​​​​របស់បងប្អូន​ជនជាតិដើមភាគតិច​នៅ​កម្ពុជា។

សម្តេចធិបតីលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បានគោរព និងការពារ​សិទ្ធិជនជាតិដើមភាគតិច​ ដូចមានចែង​ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ ដោយ​បានធានា​ពីសិទ្ធិស្មើគ្នា​ទាំងអស់​របស់ប្រជាជន​កម្ពុជា ដោយ​មិនគិត​ពីពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និង​សាសនា។ ជាមួយ​គ្នានេះ គោល​នយោបាយ​ជាតិ​ស្តីពីការ​អភិវឌ្ឍជនជាតិដើមភាគតិច ក៏​បានបញ្ជាក់យ៉ាងច្បាស់នូវគោលបំណងការពារ អភិរក្សវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និង​ភាសា ក៏​ដូចជា​លើកស្ទួយ​ដល់ជីវភាព​រស់នៅ​របស់បងប្អូន​ជនជាតិដើមភាគតិចផងដែរ។ លើសពីនេះ ក្រសួងអភិវឌ្ឍ​ជនបទ ក៏​បាន​ចេញលិខិត​ទទួល​ស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច​បានចំនួន ១៩៤សហគមន៍ និង​ចូលរួមអនុម័តបទបញ្ជាផ្ទៃ​ក្នុង ស្តីពី​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​ដី​ជាសមូហភាពសហគមន៍​ជនជាតិដើមភាគតិច​បានចំនួន ១០១សហគមន៍។

ទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល​បាន និ​ងកំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដល់បងប្អូន​ជនជាតិ​ដើមភាគតិច ក្នុងការ​ការពារ អភិរក្ស និង​ថែរក្សា​តម្លៃ​សីលធម៌ វប្បធម៌ ប្រពៃណី​ដ៏ល្អផូរផង់ និង​រស់រវើក ជាពិសេស​បានផ្តល់​ឱកាស និង​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញមតិ ដើម្បីចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

សម្តេចនាយករដ្ឋមន្រ្តី ក៏​បានធ្វើការកត់សម្គាល់ដែរថា ក្នុងរយៈពេល​ចុងក្រោយនេះ ការងារ​អភិវឌ្ឍន៍ និង​អភិរក្ស​ជនជាតិ​ដើមភាគតិច​មានការ​រីកចម្រើន និង​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើនគួរ​ជាទីមោទនៈ។ ទាំងអស់នេះ គឺកើតចេញពីការ​ប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និង​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់រាជរដ្ឋាភិបាល និង​មានការចូលរួម​សហការ និង​គាំទ្រ​យ៉ាង​ជិតស្និទ្ធ​ពីដៃគូអភិវឌ្ឍ អង្គការ​មិន​មែនរដ្ឋាភិបាល និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពីគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ ដែលនេះ​បានឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​អំពីការ​យល់ដឹង​នូវសារៈសំខាន់ នៃការងារ​អភិវឌ្ឍន៍ និង​អភិរក្ស​ជនជាតិដើមភាគតិច។

សូម​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យកថ្ងៃទី៩ ខែសីហា ក្នុង​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​ជនជាតិដើមភាគតិច​ពិភពលោក ដើម្បីផ្សព្វផ្សាយ​អំពីប្រពៃណី ទំនៀមទម្លាប់ ស្វែងយល់អំពីជីវភាព​រស់នៅ​របស់បងប្អូន​ជនជាតិដើមភាគតិច និង​ដើម្បីការពារ​អភិរក្សនូវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ និង​ភាសារបស់បងប្អូន។ នៅឆ្នាំនេះ ទិវាជនជាតិដើមភាគតិច ត្រូវ​បាន​កំណត់​ក្រោម​ប្រធានបទ «ការការពារសិទ្ធិរស់នៅ និង​ប្រាស្រ័យ​ទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិច​ដោយស្ម័គ្រចិត្ត»។

ជនជាតិដើមភាគតិច ដែលកំពុងរស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន ៖ កួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្មូន លុន ស្អូច រដែ ខិ រអង ស្ពុង ស្អឺន សំរែ និង​ជនជាតិ​ដើមភាគតិច​មួយ​ចំនួនផ្សេង​ទៀត។ បងប្អូន​ជនជាតិ​ដើមភាគតិច​ទាំងអស់​មានប្រមាណជា ១,៤ភាគរយ នៃចំនួន​ប្រជាជន​កម្ពុជាសរុប និង​រស់នៅ​ក្នុង​ខេត្តមួយចំនួនដូចជា ៖ រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និង​នៅ​តាម​តំបន់មួយ​ចំនួនទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...