សម្តេចនាយករដ្ឋមន្រ្តី ៖ រាជរដ្ឋាភិបាល​ចាត់ទុកធនធាន​មនុស្ស​ប្រកប​ដោយ​បំណិនសតវត្សរ៍ទី២១ ជាកត្តាជំរុញ​ឧត្តមភាព​ប្រកួតប្រជែង​របស់​ប្រទេសជាតិ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុង​ឱកាស​អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារសុខាសៀមរាប នាព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកធនធាន​មនុស្ស​ប្រកប​ដោយបំណិននៅសតវត្សរ៍ទី២១ ជាពិសេសផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ គឺជាកត្តាជំរុញ​ឧត្តមភាពប្រកួតប្រជែង​របស់ប្រទេសជាតិ។

បើតាម​ប្រសាសន៍​សម្តេចនាយករដ្ឋមន្រ្តី សមត្ថភាពជំនាញសតវត្សរ៍ទី២១ នឹងជួយ​ឱ្យ​ប្រជាជន​បង្កើន​ចំណេះដឹង​ថ្មីៗ និង​ប្រែក្លាយ​ចំណេះដឹង​ទៅ​ជា​ការ​អនុវត្ត​ប្រកបដោយ​នវានុវត្តន៍ គាំទ្រ​ដល់​ការ​ធ្វើ​អន្តរកម្ម​សេដ្ឋកិច្ចប្រទេស ការធ្វើពាណិជ្ជកម្ម និង​ការ​ដោះដូរ ខណៈ​ដែល​រាជរដ្ឋាភិបាល ក៏​បានដាក់ចេញ​នូវ​ការ​អនុវត្ត​គោល​នយោបាយ និង​ចក្ខុវិស័យ​ជា​ច្រើន ដើម្បីពង្រឹងការអភិវឌ្ឍន៍ និង​ទំនើបកម្ម​វិស័យ​ឧស្សាហកម្ម​របស់ប្រទេស ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែក​លើពុទ្ធិ និងគំនិត។

“…តាមរយៈ​សេដ្ឋកិច្ចឌីជីថល ដែលប្រើប្រាស់​ឧបករណ៍​ឌីជីថល ពុទ្ធិ ជាមូលដ្ឋាន នឹងសម្រេច​បាន​គោលដៅ​អភិវឌ្ឍសង្គម​ប្រកប​ដោយ​ចីរភាព”

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏​លើកទឹកចិត្ត​ឱ្យ​ក្រសួងអប់រំ យុវជន និងកីឡា សហការ​ឱ្យបានជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើ​ការ​កែទម្រង់​ប្រព័ន្ធអភិវឌ្ឍ​មូលធន​មនុស្ស ដោយផ្តោត​ការ​យកចិត្តទុកដាក់​បន្ថែម​លើ​ចំណេះដឹង ជំនាញ បំណិន ពាក់ព័ន្ធនឹង​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា សំដៅ​ពង្រឹង​ឧត្តមភាព​ប្រកួតប្រជែង និង​សមត្ថភាព​ប្រកួតប្រជែង​របស់​សេដ្ឋកិច្ច ទាំងក្នុង​តំបន់ និង​សាកលលោក។

សម្តេចធិបតីមានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធាន​មនុស្ស​ជារឿងចាំបាច់​ដើម្បីប្រើប្រាស់ទាញយកអស់សក្តានុពល ដែលអាច​និយាយថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺពាក់ព័ន្ធជាមួយជីវិតយើងគ្រប់គ្នា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់​ទៅលើ​ការ​លើក​កម្ពស់វិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅពន្លឿនការពង្រីកធនធាន​មនុស្ស និង​ការ​ពង្រឹងមូលធនមនុស្ស ដែលអាច​ឆ្លើយតបទាន់ពេលវេលា​ទៅនឹងសេចក្តីត្រូវការ និង​វិវឌ្ឍនៃសង្គមសេដ្ឋកិច្ចកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹង​សេចក្តីត្រូវការ​នេះ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា រាជរដ្ឋាភិបាល​បានកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំជាច្រើន​មានជាអាទិ៍ គ្រឹះស្ថានឧត្តមសិក្សា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យា សាលារៀន បណ្ណាល័យជាដើម។ ជាលទ្ធផលគ្រឹះស្ថាន​បណ្តុះបណ្តាលធនធាន​មនុស្ស ទាំងរដ្ឋ​ ទាំងឯកជនបានកំពុងរីកលូតលាស់ឆាប់រហ័ស ហើយ​គុណភាពនៃការ​បណ្តុះបណ្តាល​ក៏​មានការ​រីកចម្រើនគួរ​ឱ្យ​កត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈ​ការ​កើនឡើង​នៃចំនួននិស្សិតកម្ពុជាចូលរួម និងទទួលបានជ័យលាភី​នៅក្នុងការ​ប្រកួតប្រជែង​សមត្ថភាព លើ​មុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិត ទាំងនៅក្នុងតំបន់ និង​អន្តរជាតិ។

សម្តេចធិបតី​បាន​បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​នៅ​តែបន្ត​កំណត់យកមនុស្សជាអាទិភាព នៅ​ក្នុង​ការ​អភិវឌ្ឍរបស់កម្ពុជា តាំងពីយុទ្ធសាស្រ្តចតុកោណ មក​ដល់បញ្ចកោណដំណាក់កាលទី១ ហើយ​ជាមួយគ្នាសម្តេច​ក៏​បានលើកទឹកចិត្ត​ឱ្យ​ក្រសួងអប់រំ យុវជន និងកីឡា បន្ត​លើក​កម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើម​ពីការ​លើក​កម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ផ្តោតលើវិធីសាស្រ្តបង្រៀន និងត្រូវ​បំពាក់សម្ភារៈបរិក្ខា​ឱ្យ​បានសមស្រប សម្រាប់ការអប់រំ និង​ការបង្ហាត់បង្រៀន​ឱ្យ​ស្របទៅនឹងចក្ខុវិស័យ នៃការអប់រំសតវត្សរទី២១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៥០កន្លែង ដល់លោកគ្រូ-អ្នកគ្រូតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

តាមរយៈគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *