សន្និបាតអប់រំ ៖ សិស្សបឋមសិក្សាក្នុងសាលា​គោលដៅប្រមាណ ៨៧% កំពុងអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា មកដល់ពេលនេះ សិស្សប្រមាណ ៨៧% ស្ថិតក្នុងសាលាគោលដៅដែលកំពុងអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង។

ឯកឧត្តម ចាន់ សុភា មានប្រសាសន៍ថា ការអនុវត្តកម្មវិធីកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង បច្ចុប្បន្ននេះ មានគ្រូឧបទ្ទេស ជាង១ពាន់នាក់ ដើម្បីអនុវត្ត និងគ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ ជាង២ម៉ឺននាក់ ក្នុងចំណោម៣ម៉ឺននាក់ បានទទួលការបំពាក់បំប៉ន។ ក្នុងនោះ តាមរយៈការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង មកដល់ពេលនេះ លោកគ្រូ អ្នកគ្រូ បានផ្លាស់ប្ដូរឥរិយាបទក្នុងការបង្រៀនបែបគ្រូមជ្ឈមណ្ឌល មកជាសិស្សមជ្ឈមណ្ឌលពេញលេញ។ ឯកឧត្តមបន្តថា នៅក្នុងការអនុវត្តវិធីសាស្រ្តបង្រៀនថ្មីនេះ កុមារត្រូវចូលរួមសកម្មភាពរៀនជាមួយលោកគ្រូ អ្នកគ្រូ មានន័យថា សកម្មភាពរៀន ហើយលេង។

ឯកឧត្តមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

បើតាម ឯកឧត្តម ចាន់ សុភា នៅក្នុងវិធីសាស្រ្តអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង គ្រូបង្រៀនត្រូវធ្វើយ៉ាងណាឱ្យសិស្សស្គាល់ តួអក្សរ ស្គាល់សូរ ចេះពាក្យ ចេះអានស្ទាត់ និងយល់ន័យ។ ម៉្យាងវិញទៀត បណ្ដុះទម្លាប់អានតាំងពីក្មេង ហើយការអនុវត្តក៏បានផ្សារភ្ជាប់តេស្តថ្នាក់តំបន់ (SEA-PLM)។ ជាពិសេសជំរុញការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្នុងការគាំទ្រ និងតាមដានការសិក្សារបស់កូន តាមរយៈសម្ភារៈរៀនតាមផ្ទះ និងវីដេអូរបៀបសម្របសម្រួលការរៀនសូត្ររបស់កូននៅផ្ទះ។

“សមត្ថភាពគ្រូជាបញ្ហាគន្លឹះក្នុងការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង អាចអនុវត្តបានរលូន និងមានប្រសិទ្ធភាព”

សកម្មភាពបង្រៀន និងរៀន

អនុរដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមទៀតថា សម្រាប់កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ មានការរៀបចំជាសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សររូបភាព សៀវភៅរឿងងាយៗ មានប្រមាណ​៦០ចំណងជើង ដើម្បីសិស្សអានបន្ថែម។ កញ្ចប់សម្ភារៈគណិតថ្នាក់ដំបូង បានអភិវឌ្ឍឯកសារពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដោយមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស សៀវភៅកិច្ចការផ្ទះ សៀវភៅលំហាត់ដែលមានភ្ជាប់វីដេអូ បង្ហាញទៅដល់មាតាបិតាសិស្ស ឬអាណាព្យាបាលជួយបង្រៀនកូននៅផ្ទះ។ ក្នុងនោះ សម្រាប់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ក្រសួងបានរៀបចំសៀវភៅជួយគ្រូង្រៀនផលិតសម្ភារៈឧបទ្ទេសជួយក្នុងការបង្រៀន និងរៀន តាមរយៈការស្កេន QRCode។

គួរជំរាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តសាកល្បងកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងនៅខេត្តកំពង់ធំ និងសៀមរាប នៅឆ្នាំ២០១៨ និងបានចាប់ផ្ដើមអភិវឌ្ឍកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ហើយអនុវត្តសាកល្បងក្នុងឆ្នាំសិក្សា២០១៩-២០២០។ ស្របគ្នានេះ ការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ក៏បានដាក់បញ្ជូលក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូកម្រិតបឋមសិក្សា នៅតាមវិទ្យាស្ថានគរុកោសល្យរាជធានី/ខេត្តផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2026

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *