ក្រសួងអប់រំ ទទួលស្គាល់សាលារៀន១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំ២០២៥

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលារៀនចំនួន១៤៤ ជាប់ស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា សាលារៀនចំនួន១៤៤ ដែលជាប់ស្តង់ដាសាលារៀនគំរូ សម្រាប់ឆ្នាំ២០២៥ រួមមាន សាលាមត្តេយ្យសិក្សាចំនួន២៤, សាលាបឋមសិក្សាចំនួន៥០, អនុវិទ្យាល័យ៥, វិទ្យាល័យចំនួន ៦០ និងសាលាគរុកោសល្យចំនួន៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយគ្នានេះ ស្តង់ដាសាលារៀនគំរូ សម្រាប់​មត្តេយ្យសិក្សា រហូត​ដល់មធ្យមសិក្សា ត្រូវ​ផ្តោត​ទៅលើស្តង់ដាចំនួន៥ រួមមាន ស្តង់ដាទី១ ផ្តោតលើលទ្ធផល​សិក្សា​របស់សិស្ស, ស្តង់ដាទី២ ផ្តោត​លើ​ការ​បង្រៀន និង​រៀន, ស្តង់ដាទី៣ ផ្តោតលើការចូលរួម​របស់សហគមន៍, ស្តង់ដាទី៤ ផ្តោតលើ​ ដំណើរ​ប្រតិបត្តិ​ការ និង​រដ្ឋបាល​សាលារៀន និង ស្តង់ដាទី៥ ផ្តោត​លើ គណនេយ្យភាព​របស់សាលារៀន។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកទឹកចិត្តឱ្យសាលារៀនទាំង១៤៤ និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដាសាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.អ.) ដែលដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការកែទម្រង់ និងដាក់ចេញនូវវិធានគន្លឹះសម្រាប់វិស័យអប់រំពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា ដោយផ្ដោតទៅលើការពង្រឹងជំនាញទន់របស់សិស្ស ការពង្រឹងអភិបាលកិច្ចសាលារៀន សកម្មភាពក្រៅម៉ោងសិក្សា និងការចូលរួមពីសហគមន៍។

សិស្សកំពុងសិក្សាក្នុងថ្នាក់រៀនទំនើប

រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា លេខាធិការដ្ឋាន គ.វ.អ. បានចុះជ្រើសរើសសាលាបឋមសិក្សាគោលដៅចំនួន៤២សាលា នៅបណ្តារាជធានីខេត្តចំនួន៩ នៅឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់ការអនុវត្តជំហានដំបូង ដោយផ្តោតលើកម្មវិធីក្រៅម៉ោងសិក្សាចំនួន២ម៉ោងបន្ថែម រួមមាន វិន័យ សីលធម៌ ចរិយាធម៌ ការងារស្ម័គ្រចិត្ត ការចូលរួមពីសហគមន៍។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សាលារៀនគោលដៅ គវអ. បានពង្រីកដោយប្រើប្រាស់យុទ្ធសាស្ត្រផ្ការីក ដល់សាលាបឋមសិក្សាចំនួន១៦១ ក្នុង២៥ រាជធានីខេត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់បន្ថែមថា មកទល់ពេលនេះ សាលាបឋមសិក្សាចំនួន ៤៧ ក្នុង ១៣ រាជធានី/ខេត្ត បានអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ ដោយប្រើមូលនិធិសមធម៌មាតាបិតាសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។ ទន្ទឹមគ្នានេះ ក្រសួងបានជំរុញការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា នៅតាមសាលារៀនគំរូ តាមរយៈការជំរុញឱ្យសាលារៀនរៀបចំ និងបង្កើនម៉ោងសិក្សា ពី៤ម៉ោងក្នុង១ថ្ងៃ ទៅ ៦ម៉ោងក្នុង១ថ្ងៃ ឬត្រូវជា ៤០ម៉ោងក្នុង១សប្តាហ៍ ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សប្រកបដោយគុណភាព។

គួរជំរាបជូនថា ក្នុងគោលដៅគាំទ្រការអនុវត្តស្តង់ដារសាលាគំរូទាំងបីកម្រិតក្រសួងអប់រំបានអភិវឌ្ឍន៍ឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូ ដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *