ជំនាញសង្គម គឺជាជំនាញមួយក្នុងជំនាញសតវត្សរ៍ទី២១ ដោយជំនាញនេះ បានដើរតួនាទីសំខាន់ ជួយដល់យុវជនឱ្យចេះសម្របខ្លួនទៅនឹងក្រុមមនុស្សដទៃដែលមកពីប្រភពផ្សេងៗគ្នា មិនថានៅក្នុងវិស័យការងារ និងការសិក្សារៀនសូត្រ។
បើតាមគេហទំព័រ The Asian School សិស្ស ឬនិស្សិតដែលចេះនូវជំនាញសង្គមនេះ ពួកគេនឹងទទួលបានដូចជា៖
១. ការប្រាស្រ័យទាក់ទង ៖ ការដែលមានជំនាញទាក់ទងជាមួយមនុស្សជាច្រើន និងមកពីបណ្តាប្រភពផ្សេងគ្នាដើម្បីបង្កើតជាក្រុមនឹងនាំទៅរកការបង្កើនមិត្តភាព និងការប្រាស្រ័យទាក់ទងល្អ។ ជំនាញនេះអាចជំរុញសិស្សនិស្សិតឱ្យមានភាពក្លាហានក្នុងការនិយាយចំពោះមុខទស្សនិកជនជាច្រើននៅទីសាធារណៈ។ មួយវិញទៀតវាបានជំរុញឱ្យពួកគេហ៊ានឆ្លើយឆ្លង ឬហ៊ានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងផ្សេងៗដូចជា ការជជែកដេញដោលពិភាក្សា និងការសាកសួរជាសំណួរពេលចូលប្រជុំ, សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនានា។

២. មិត្តភាពល្អ ៖ ប្រសិនបើនៅក្នុងថ្នាក់រៀនមានទំនាក់ទំនងបែបជាមិត្តភាពល្អកាន់តែច្រើន វានឹងបានជួយកាត់បន្ថយភាពតាងតឹងកំឡុងពេលរៀន ថែមទាំងបង្កើនបរិយាកាសវិជ្ជាមាន និងមានការគោរពចំពោះខ្លួនឯង។ ជាងនោះទៅទៀតការផ្តោតទៅលើមិត្តភាព វាបានបង្កើតនូវសុភមង្គល និងចេះពេញចិត្តចំពោះខ្លួនឯង ដែលចំណុចទាំងនេះហើយជាកត្តាបណ្តុះទស្សនៈវិស័យល្អចំពោះការរស់នៅប្រចាំថ្ងៃ។ ព្រោះកាលដែលមានភាពងាយចុះសម្រុងជាមួយអ្នកដទៃគឺជាគន្លឹះបង្ហាញផ្លូវឱ្យទទួលបានឱកាសច្រើនជាងមុន មិនថាជារឿងផ្ទាល់ខ្លួន, ក្នុងអាជីពការងារ និងការសិក្សា។

គួរជំរាបជូនថា ជំនាញសង្គម គឺជាសមត្ថភាពក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកដទៃតាមរយៈការប្រើប្រាស់ជំនាញជាអ្នកស្ដាប់ដ៏ល្អ និងជាអ្នកប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពខ្ពស់។ និយមន័យជំនាញសង្គមមានបួនចំណុចសំខាន់ៗគឺ របៀបរស់នៅ, ការដោះស្រាយបញ្ហា, ការទំនាក់ទំនង និងវិធីនៃការឆ្លើយតបពេលស្ថិតក្នុងសម្ពាធណាមួយ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2025
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួមការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2026
ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាសជ្រើសរើសសិស្សដែលមានអាយុ៨ ដល់១៨ឆ្នាំ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/04/2025
ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើស...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2025
ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។


































































