ភ្នំពេញ – និទ្ទេស A មិនមែនសម្រាប់កូនអ្នកមាន អ្នកមានសម្បុរស ខ្ពស់ ឬទាបនោះទេ ប៉ុន្តែអាស្រ័យលើសមត្ថភាពពិតប្រាកដ តាមរយៈការខិតខំរៀនសូត្រឱ្យពូកែ និងជំនះការលំបាកក្នុងការសិក្សា។ នេះជាការលើកឡើងរបស់ យុវតី លុយ សុភី អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ ហើយបច្ចុប្បន្ននាងគឺជានិស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រងណិជ្ជកម្មអន្តរជាតិ នៃវិទ្យាស្ថានស៊ីអ៊ីអូ ។
អតីតសិស្សនិទ្ទេស A រូបនេះ បន្ថែមថា សម្រាប់រូបនាងផ្ទាល់គ្រាន់តែជាសិស្សកម្រិតមធ្យមប៉ុណ្ណោះ ប៉ុន្តែការដឹងពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យពូកែ រៀនបែបឆ្លាតវៃ បានជួយជំរុញឱ្យនាងអាចទទួលបានលទ្ធផលសិក្សាល្អ ។ យុវតី លុយ សុភី បន្តថា រូបនាងបានដាក់គោលដៅរៀនយកនិទ្ទេស A តាំងពីថ្នាក់ទី១០ ហើយនៅពេលចូលរៀនថ្នាក់ទី១២ គឺខិតខំរៀនតាំងពីដើមឆ្នាំទ្វេដង ដោយបានរៀបចំកាលវិភាគច្បាស់លាស់ សុំការណែនាំពីលោកគ្រូ អ្នកគ្រូ ស្វ័យសិក្សាដោយខ្លួនឯង បង្កើតក្លឹបសិក្សា មើលមេរៀនឱ្យគ្រប់ជ្រុងជ្រោយ និងថែរក្សាសុខភាពឱ្យល្អ។
យុវតី លុយ សុភី
“មុនពេលប្រកាសលទ្ធផល ខ្ញុំមានគោលដៅថា ប្រសិនជាខ្ញុំប្រឡងជាប់និទ្ទេស A ខ្ញុំនឹងរៀននៅវិទ្យាស្ថានស៊ីអ៊ីអូ បើជាប់និទ្ទេសB នឹងរៀនជំនាញគីមីចំណីអាហារនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយទីបំផុតខ្ញុំក៏ទទួលបាននិទ្ទេស A និងបានរៀននៅសាលាដែលខ្ញុំចង់រៀន”

យុវតីវ័យ ២០ឆ្នាំរូបនេះ បញ្ជាក់បន្ថែមថា នៅសល់ពេលមិនយូរទៀតទេ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដូច្នេះអ្វីដែលសិស្សានុសិស្សត្រូវធ្វើជាចាំបាច់គឺ ទី១. ថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តឱ្យបានរឹងមាំ ទី២. ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន អំឡុងពេលជិតដល់ថ្ងៃប្រឡងគួរចំណាយពេលសម្រាកឱ្យបានគ្រប់គ្រាន់ មើលមេរៀននៅផ្ទះ និងមិនគួរដើរលេងកន្លែងឆ្ងាយ ឬទៅកន្លែងគ្មានសុវត្ថិភាព ទី៣. រំលឹកមេរៀនឡើងវិញ ទី៤.ស្វ័យសិក្សាដោយខ្លួនឯងបន្ថែម និងកាត់បន្ថយការរៀនគួរជាមួយគ្រូ ទី៥. ធ្វើតេស្តសមត្ថភាពឱ្យដូចជាពេលប្រឡងបាក់ឌុប ដើម្បីដឹងពីចំណុចខ្វះខាត ហើយកែតម្រូវ និងទី៦. រកពេលសម្រាកឱ្យបានគ្រប់គ្រាន់ ហើយកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ត្រូវខិតខំឱ្យអស់ពីសមត្ថភាពទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
យុវតី លុយ សុភី
“នៅពេលប្រឡងសិស្សានុសិស្សគួរជៀសវាងសរសេររំលងបន្ទាត់ ឬរំលងជួរ កុំដាក់លេខរៀងលំហាត់ក្រៅបន្ទាត់ខណ្ឌចែកក្រដាសប្រឡង ព្រោះជាសញ្ញាសំគាល់ ហើយសិស្សានុសិស្សចាំចាច់ត្រូវមើលលក្ខខណ្ឌនៃការប្រឡងបាក់ឌុបឱ្យបានច្បាស់ ដើម្បីកុំឱ្យមានកំហុសដែលកើតឡើងដោយអច្ចេតនា”

យុវតីមកពីខេត្តកំពង់ចាមរូបនេះ បន្តថា ក្នុងថ្ងៃប្រឡងសិស្សានុសិស្សដែលជាបេក្ខជនប្រឡងត្រូវសម្រួលអារម្មណ៍ឱ្យបាត់ភ័យជាមុនសិន និងខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ដោយធ្វើលំហាត់ ឬសំណួរដែលមាននៅក្នុងក្រដាសប្រឡងឱ្យអស់ គឺមិនទុកលំហាត់ ឬសំណួរណាមួយចោល ទោះបីជាចេះ ឬមិនចេះក៏ដោយ។ ប្រសិនជួបលំហាត់ដែលពិបាកខ្លាំង ឬគិតមិនចេញ យើងអាចដកឃ្លាបន្តិច ហើយនៅពេលធ្វើលំហាត់ ឬឆ្លើយសំណួរចប់ គឺត្រូវផ្ទៀងផ្ទាត់ចម្លើយដែលធ្វើរួចឱ្យគ្រប់ជ្រុងជ្រោយ រួមទាំងលេខតុ លេខបន្ទប់ និងមណ្ឌលប្រឡងជាដើម៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/09/2025
ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/02/2023
សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យប្រឡងយកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/07/2026
សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/02/2025
សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































