យុវជនត្រូវដឹងគន្លឹះត្រៀមខ្លួនទុកជាមុន ប្រសិនចង់ជាប់អាហារូបករណ៍ Australia Award ទៅសិក្សានៅប្រទេសអូស្រ្ដាលី

ភ្នំពេញ៖ Australia Award Scholarship ជាកម្មវិធីអាហារូបករណ៍ដែលគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍នេះបង្កើតឡើងដើម្បីចូលរួមចំណែកជួយអភិវឌ្ឍធនធានមនុស្សនៅបណ្តាប្រទេសជាដៃគូរ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីនិងក្នុងតំបន់។ អាហារូបករណ៍ប្រទេសអូស្ត្រាលីនេះ ផ្តល់ដល់និស្សិតមកពីប្រ​ទេ​​​​ស​កំពុងអភិវឌ្ឍន៍ បណ្តាប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីអនុវត្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ក្រោយឧត្តមសិក្សាពេញម៉ោងនៅសាកលវិទ្យាល័យអូស្រ្តាលី ក៏ដូចជាស្ថាប័នបច្ចេកទេសនិងអប់រំបន្ថែម (TAFE)។

តាមរយៈវីដេអូសម្ភាសរៀបចំដោយកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ អតីតជ័យលាភីអាហារូបករណ៍ Australia Award បានលើកឡើងថា ប្រសិនបើសិស្ស-និស្សិតចង់ជាប់អាហារូបករណ៍ Australia Award ទៅសិក្សានៅប្រទេសអូស្រ្ដាលី ពួកគេត្រូវជឿជាក់លើខ្លួនឯង និងត្រៀមខ្លួនទុកមុនជានិច្ច។

លោកស្រី ឡោ កត្តិកា ជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award សិក្សាផ្នែកច្បាប់​កាលពីឆ្នាំ២០១៦ បានលើកឡើងថា តាមរយៈអាហារូបករណ៍សិក្សានៅប្រទេសអូស្រ្ដាលី បានជំរុញលោកស្រីឱ្យក្លាយជាមនុស្សមានភាពជឿជាក់លើខ្លួនឯង ទាំងការគិត ទាំងការវិភាគទូលំទូលាយ និងស៊ីជម្រៅជាងមុន។

“ខ្ញុំបានប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីអាហារូបករណ៍ Australia Award ឱ្យអស់ពីលទ្ធភាពដើ​ម្បី​ចូលរួមចំណែកពង្រឹងការអនុវត្តិច្បាប់ ក៏ដូចជាបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា”

លោកស្រី ឡោ កត្តិកា

លោកស្រី ឡោ កត្តិកា បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលចង់ដាក់ពាក្យស្នើសុំអាហារូបរណ៍ Australia Award សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ជាពិ​សេ​ស​យុ​វ​នារីត្រូវមានភាពជឿជាក់លើខ្លួនឯង អំណត់ និងតស៊ូក្នុងការប្រកួតប្រជែង។ ជោគជ័យនឹងទទួលបាន ប្រសិនយុវជនបណ្ដុះឆន្ទៈពិតប្រាកដ ត្រៀ​មខ្លួនឱ្យបានល្អចាប់យកឱកាស ចំណេះដឹង ជំនាញ និងបទពិសោធន៍ជីវិត។

និយាយក្នុងនាមជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award ឆ្នាំ២០១៦ លោកស្រី ប៊ុនស្រីម៉ុច បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថាដើម្បីទទួលបានអាហារូបករណ៍ សិស្ស-និស្សិតត្រូវស្វែងយល់ពីវគ្គសិក្សាដែលអាហារូបករណ៍ផ្ដល់ឱ្យ ត្រូវអានការណែនាំ និងស្រាវជ្រាវព័ត៌មានបន្ថែមដើម្បីសរសេរពាក្យស្នើសុំអាហារូបករណ៍ឱ្យត្រូវនឹងអ្វីដែលអ្នកផ្ដល់អាហារូបកណ៍ចង់បាន។ លោកស្រីថា បេក្ខជនត្រូវបញ្ជាក់ពីគោលជំហរជីវិតឱ្យបានសមស្រប ដើម្បីរួមចំណែកចូលរួមក្រោយពេលបញ្ចប់ការសិក្សា។

កញ្ញា លឹម អរុណរ៉េមហ្វា ជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award ឆ្នាំ២០២០ បាននិយាយថា តាមរយៈបទពិសោធន៍ទៅសិក្សានៅប្រទេសអូស្រ្ដាលីបានផ្តល់ចំណេះដឹងជាច្រើនលើជំនាញដល់កញ្ញា។ ប្រទេសអូស្រ្ដាលីជឿនលឿនខាងបច្ចេកវិទ្យាដែលតម្រូវឱ្យនិស្សិតមានភាពឯករាជ្យលើខ្លួនឯង។

” នាងខ្ញុំបានសិក្សាច្រើនដោយផ្អែកលើការធ្វើកិច្ចការស្រាវជ្រាវដោយខ្លួនឯង ក៏ដូចជាការពិភាក្សាជាមួយបណ្ដានិស្សិតមកពីបណ្ដាប្រទេសផ្សេងៗដែលធ្វើឱ្យផ្នត់គំនិត និងចំណេះដឹងនាងខ្ញុំកាន់តែទូលំទូលាយ”

កញ្ញា លឹម អរុណរ៉េមហ្វា

ចំណែកលោក សុង​ សុធន ជាអតីតនិស្សិតដែលបានជាប់អាហារូបករណ៍ Australia Award កាលពីឆ្នាំ២០១៧ ក៏យល់ឃើញដែរថា យុវជនត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ និងស្វែងយល់ពីលក្ខខណ្ឌនៃការដាក់ពាក្យអាហារូបករណ៍នីមួយៗឱ្យបានច្បាស់ ជាពិសេសមុនពេលដាក់ពាក្យ និងអំឡុងពេលដាក់ពាក្យ។

លោក សុង​ សុធន បានបន្ថែមថា យុវជនដែលចង់ស្វែងរកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស គួរស្វែងរកតាមរយៈស្ថាប័នអាហារូបករណ៍ក្នុងប្រទេសកម្ពុជា ឬតាមហ្វេសប៊ុក គេហទំព័រផ្លូវការផ្សេងៗ។ ម្យ៉ាងទៀតយុវជនអាចទាក់ទងមកសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដើម្បីទទួលបានព័ត៌មានសំខាន់ៗទាក់ទងនឹងអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសបានផងដែរ។

សូមបញ្ជាក់ថា Australia Award Scholarship សម្រាប់ឆ្នាំសិក្សាថ្មី២០២១-២០២២ នឹងផុតកំណត់ដាក់ពាក្យនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម៖​ https://www.facebook.com/Australia.Awards.Kh/


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...