លោក សេង គីមហុង បង្កើតសាលាបង្រៀនភាសាខ្មែរសម្រាប់ជនបរទេស ព្រោះតែចង់ឱ្យពិភពលោកស្គាល់ពីភាសា និងវប្បធម៌របស់ខ្មែរ

លោក សេង គីមហុង ជាស្ថាបនិកសាលារៀន ប៊ី ឡែកខ៍ ខ្មែរ ( Be Like Khmer ) ដែលជាសាលាជួយបង្ហាត់បង្រៀនភាសាខ្មែរ ទៅកាន់ជនជាតិបរទេស។ ការបង្កើតសាលាមួយនេះឡើង ក៏ព្រោះតែលោកចង់​ឱ្យ​បរទេស​បានស្គាល់ពីភាសា និង​វប្បធម៌ខ្មែរ​ ឱ្យ​កាន់តែច្បាស់។

រៀបរាប់ពីដើមចម នៃការបង្កើត​សាលាបង្រៀនភាសាខ្មែរ​ដល់ជនបរទេសនេះ លោក គីមហុង បានឱ្យដឹងថា ដើមឡើយ ដោយសារ​តែលោកខ្វះខាត​ថវិកា​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ លោកបានចូលបម្រើការងារនៅ​ក្នុងអង្គការ​រដ្ឋាភិបាលមួយ ដោយអង្គការនោះមានការបង្រៀនភាសាអង់គ្លេស​ទៅដល់ក្មេងៗ ។ ក្នុងពេលបង្រៀននោះ លោកក៏បានស្វែង​យល់អំពីខ្លួនឯង ហើយ​ក៏ដឹងថា លោកចូលចិត្តការបង្រៀន ។ លុះក្រោយមក ក៏​មានអ្នកធ្វើការងារស្ម័គ្រចិត្ត​ក្នុងអង្គការរបស់លោកដែលបម្រើការងារមកពីសហរដ្ឋអាមេរិក និង​អូស្រ្តាលី បានបង្ហាញបំណងចង់រៀនភាសាខ្មែរ ដើម្បីចង់ដឹងអំពីវប្បធម៌ ហើយ​ជនបរទេស​ទាំងនោះ​ក៏​បានពឹងលោកឱ្យបង្រៀនភាសាខ្មែរដល់ពួកគេ។ នៅពេលដែលចាប់ផ្តើមបង្រៀន ក៏ចាប់ផ្តើមមានសំណួរសួរទាក់ទងអំពីភាសា អំពីវប្បធម៌ ដែលធ្វើ​ឱ្យ​ក៏​ចាប់ផ្តើមស្រាវជ្រោវខ្លួនឯង និងរកឃើញថា ជំនាញបង្រៀន​នេះ គឺកាន់តែគួរឱ្យចាប់អារម្មណ៍។

នៅពេលដែលខ្ញុំចាប់ផ្តើមបង្រៀនភាសាខ្លួនឯង ខ្ញុំក៏ចាប់ផ្តើមរីករាយខ្លាំងជាងបង្រៀនភាសាអង់គ្លេសទៀត! ខ្ញុំក៏ចាប់ផ្តើមលង់ស្រឡាញ់ការបង្រៀនអំពីភាសាខ្លួនឯង វប្បធម៌ខ្លួនឯងរហូតទៅ…

សេង គីមហុង ជាស្ថាបនិកសាលារៀន ប៊ី ឡែកខ៍ ខ្មែរ ( Be Like Khmer )

ដើម្បីក្លាយជាបំណែកមួយ ជួយបង្កើនឱកាសឱ្យយុវជនមានចំណូលផង រួមទាំងអាចជួយបរទេសឱ្យបានរៀនភាសាខ្មែរទៀត លោកក៏ចាប់ផ្តើមស្រាវជ្រាវរកសិស្សណាដែលមានជំនាញអប់រំ សួរនាំអំពីការបង្កើតសាលា និងមានការសុំជំនួយពីមជ្ឈដ្ឋានជុំវិញខ្លួនជាច្រើននៅពេលមានបទពិសោធន៍។ ហើយនៅឆ្នាំ២០១៧ លោកក៏សម្រេចចិត្តបើកសាលាបង្រៀនភាសាខ្មែរដោយខ្លួនឯង​ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលប្រាំពីរឆ្នាំជាងហើយ។

លោក សេង គីមហុង បន្តថា នៅពេលដែលចាប់ផ្តើមបើកសាលានៅខេត្តសៀមរាបគឺមានការរីកចម្រើនខ្លាំង បន្ទាប់មកលោកក៏បានបើកនៅទីក្រុងភ្នំពេញបន្ថែមក្នុងឆ្នាំ២០២៣ ហើយ​ជាមួយគ្នានេះ លោកមានទស្សនៈវិស័យបើកសាខាថ្មីៗបន្ថែមទៀត។ តែយ៉ាងណាសម្រាប់​ការ​បង្កើត​សាលាបង្រៀនភាសាខ្មែរ​ទៅ​កាន់ជនបរទេសនេះ លោក​ក៏​បានជួបនឹងឧបស័គ្គមួយចំនួន ៣ធំៗ ដូចជា៖

១. ជំនាញភាពជាអ្នកដឹកនាំ និងជំនាញមួយចំនួនទាក់ទងនឹងការបង្រៀន ការបង្កើតសាលា ៖ លោក សេង គីមហុង មានប្រសាសន៍ថា កំឡុងពេលធ្វើគម្រោងបើកសាលាមួយនេះ លោកត្រូវសាកសួរព័ត៌មានបន្ថែម អំពីអ្នកធ្លាប់មានបទពិសោធន៍ និងអ្នកជំនាញក្នុងផ្នែកនីមួយៗ រួមទាំងការស្រាវជ្រាវបន្ថែមដោយខ្លួនឯងជាមួយនឹងការយកចិត្តទុកដាក់ និងស្មារតីខ្នះខ្នែងជាខ្លាំង។

ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំវិញ លោក គីមហុង បានរំលេចថា កាលដែលយើងព្យាយាមបង្ហាត់មនុស្សម្នាក់ឱ្យចេះនៅអ្វីដែលយើងចេះ សម្រាប់លោក វាមិនមែនជារឿងងាយស្រួលនោះទេ គឺចាំបាច់ត្រូវរៀបចំទាំងកាយវិកា និងការនិយាយស្ដីរបស់យើងឱ្យមានលក្ខណៈបត់បែន រួមទាំងត្រូវចំណាយពេលក្នុងស្វែងយល់អំពីមនុស្សជុំវិញខ្លួន ថាតើពួកគេជាមនុស្សប្រភេទណាទៀតផង ? ព្រោះបើយើងមិនបានស្គាល់អំពីលក្ខណៈឬគ្រឿងកំណត់ចំណាំរបស់បុគ្គលនីមួយៗ ថាមានភាពខុសគ្នាបែបណានោះទេ ជាផលវិបាក គឺវាបង្កឱ្យការប្រើប្រាស់សេចក្តីសមគួរនិងការបង្រៀនមិនត្រូវពេល មិនត្រូវមនុស្សជាដើម និងពិបាកក្នុងការធ្វើឱ្យគេយល់អំពីទស្សនៈវិស័យរបស់យើង ព្រោះបើតាមបទពិសោធន៍ខ្លះៗ របស់លោក គីមហុង ប្រសិនបើយើងពន្យល់គេច្រើនពេក ឬក៏ពិបាកពេក នោះគេអាចនឹងរារែកក្នុងការបន្តជាមួយយើង ហើយពេលខ្លះមានការផ្លាស់ប្តូរបុគ្គលិកញឹកញាប់ ចេញចូលៗ ដូចលេងល្ខោនអ៊ីចឹង។ ដែលជាហេតុលោកយល់ថា ក្នុងការបើកអាជីវកម្ម កាលដែលពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងជំនាញបច្ចេកទេសខ្លះៗជាចំណែកសំខាន់។

២. វិធីសាស្រ្តរក្សាបុគ្គលិកឱ្យបំពេញការងារក្នុងរយៈពេលយូរ ៖ លោក គីមហុង បាននិយាយថា ចំពោះទស្សនៈយុវជនមួយចំនួន គាត់មើលឃើញថា ពួកគាត់ហាក់រកពុំឃើញកោះត្រើយ ឬអនាគតអ្វីនោះទេ នៅពេលដែលបំពេញការងារក្នុងស្ថាប័នថ្មីថ្មោង ឬអាជីវកម្មដែលទើបនឹងបើកទំព័រដំបូងៗ។ ទាំងនេះហើយគឺជាផ្នត់គំនិត នាំឱ្យកើតជាបញ្ហាប្រឈម ដល់អ្នកដឹកនាំក្នុងការរក្សាបុគ្គលិកឱ្យបំពេញការងារក្នុងរយៈពេលយូរ ។ ស្ថាបនិកសាលារៀនរូបនេះ យល់ថាបើសិនជា អាចទ្រាំនៅកន្លែងដែលបើកថ្មី នោះគាត់នឹងអាចឈរជើងជាអ្នកដឹងនាំ ហើយសាលាយើងក៏មានបុគ្គលិកមួយឈរនៅជាមួយយើង តាំងតែពីចាប់ផ្តើមបើកសាលាដំបូងមកដល់បច្ចុប្បន្ន មានរយៈពេលជាងប្រាំបីឆ្នាំ។ ហើយគាត់ក៏បានទទួលតួនាទីជាអ្នកដឹកនាំនិងឱកាសបន្ថែម។

៣. ការរៀបចំប្រព័ន្ធដំណើរការសាលា ៖ កំឡុងពេលឆ្នាំ២០១៦ ដែលសាលាលោកបើក ចំពោះចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាមិនទាន់ជាមានភាពទំនើប និងភាពសំបូរបែបអ្វីនោះទេ កាលនោះមានតែកុំព្យូទ័រមួយ ចំពោះការងារគ្រប់យ៉ាងគឺដំណើរការនៅលើក្រដាសទាំងអស់ ដែលតម្រូវឱ្យដើររកទិញប្រព័ន្ធដំណើរការ និងសម្ភារៈបន្ថែមជាច្រើនទៀត ដើម្បីបង្កើនគុណភាពសាលាឱ្យមានភាពប្រសើរ ពីមួយពេលទៅមួយពេល និងការពន្លឿនស្តង់ដាសាលាក្នុងការឱ្យជនជាតិបរទេស អាចទទួលបានសេវាកម្មល្អ ក៏ដូចជាការកត់ត្រា ព័ត៌មានផ្ទៃក្នុងបានគ្រប់ជ្រុងជ្រោយ។

អ្វីខ្លះដែលជាដំណោះស្រាយទៅនឹងបញ្ហាប្រឈម ?

ឆ្លើយតបទៅនឹងកត្តាប្រឈមទាំងនេះ ស្ថាបនិកសាលា Be Like Khmer បានឱ្យដឹងថា ក្នុងនាមជាស្ថាបនិកម្នាក់ គឺចាំបាច់ត្រូវមានសមត្ថភាព ក្នុងការផ្ទេរចំណេះជំនាញទៅកាន់បុគ្គលិក ជាពិសេស ក្នុងករណីពួកគាត់ត្រូវការជំនួយ ប៉ុន្តែមុននឹងបង្រៀនបុគ្គលិកបាន គឺរូបលោកដែលជាស្ថាបនិកផ្ទាល់ ត្រូវទៅរៀនជាមួយគេឯងជាមុនសិនតាមរយៈ សិស្សបរទេស ដែលគាត់មានជំនាញខាងគ្រូស្រាប់ ឬក៏ឃើញមានអង្កការដែលគេចាប់ផ្តើមបង្រៀនគ្រូ គឺលោកផ្ទាល់ សាកល្បងទៅរៀនជាមួយគេភ្លាមៗ។

ខ្ញុំទៅរៀនខ្លួនឯងជាមុនសិន ដើម្បីឱ្យដឹងថា តើនៅពេលគេបង្រៀន មានលក្ខណៈ ឬសិល្បៈបែបណា​ ដើម្បីជាគន្លឹះយកមកប្រើប្រាស់ជាមួយបុគ្គលិក រួមទាំងការកំណត់ពេលនៃការបង្រៀន ដែលជារួមទៅ ការបង្រៀនខ្លួនឯងយកបទពិសោធន៍ផ្ទាល់ជាចំណែកសំខាន់។

លោក សេង គីមហុង ជាស្ថាបនិកសាលារៀន ប៊ី ឡែកខ៍ ខ្មែរ ( Be Like Khmer )

ជាកិច្ចបន្ទាប់ លោកបានបណ្តុះបណ្តាល និងចែករំលែកចំណេះថ្មីៗ ទៅកាន់បុគ្គលិក ថែមទាំងបញ្ជូនបុគ្គលិកទៅរៀនដោយខ្លួន។ លោកបានបន្តកិច្ចសហការជាមួយដៃគូអង្កការផ្សេងៗដែលបានស្គាល់ តាមរយៈ អ្នកមករៀនជាមួយ ពីព្រោះសិស្សខ្លះ មានតួនាទីខ្ពស់រួមទាំងបទពិសោធន៍ក្រាសក្រែល ដែលអាចផ្តល់ជូនជាសិក្ខាសិលា ភាពជាអ្នកដឹងនាំនានា ផ្តល់ជូនទៅសាលាផ្ទាល់ ហើយរៀងរាល់ពេលមានការទាក់ទងជាកិចសហការមកសាល នោះសាលានឹងអនុញ្ញាតិបុគ្គលិកទៅហើយពេលខ្លះក៏ខ្លួនឯងដែរ ដើម្បីយកចំណេះទាំងនោះ មកអភិវឌ្ឍន៍ស្ថាប័នបន្ថែម។

លោក សេង គីមហុង បន្ថែមថា ដើម្បីពង្រឹងប្រព័ន្ធដំណើរការសាលាឱ្យមានភាពល្អប្រសើរ រូបលោកផ្ទាល់ រួមទាំងក្រុមការងារ បានស្រាវជ្រាវ និងស៊ើបសួរតាមរយៈអនឡាញផង និងសាលាដទៃផង ថាតើរបៀបនៃការគ្រប់គ្រងមានលក្ខណៈបែបណា​ ។ ហើយក៏ស្រាវជ្រាវ និងបង្កើតកម្មវិធីខ្លួនឯងដើម្បីឱ្យកាន់តែមានភាពប្រសើរជាងមុន និងពង្រឹងបាននៅស្តង់ដាមួយ ដែលជួយឱ្យសិស្ស និងគ្រូអាចធ្វើការជាមួយគ្នាបានល្អប្រសើរបន្ថែមមួយកម្រិតទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។