គរុនិស្សិតអក្សសាស្រ្តខ្មែរ បង្កើត​ស្នាដៃកិច្ចតែងការបង្រៀន ដោយ​បញ្ចូល​ការអប់រំជាពលរដ្ឋ​សកល ជាប់ជ័យលាភីលេខ១ ក្នុង​ការ​ប្រកួត​ស្នាដៃគរុនិស្សិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

កិច្ច​តែងការ​បង្រៀន សិក្សា​ពីរឿង ព្រះអាទិត្យថ្មី​រះ​លើផែនដីចាស់ របស់គរុនិស្សិត​បរិញ្ញាបត្រ​+២ ឯកទេស​អក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ ក្រុមទី១ បានជាប់ជ័យលាភីលេខ១ សម្រាប់មុខវិជ្ជា​អក្សរសាស្រ្តខ្មែរ ក្នុងការ​ប្រកួត​ស្នាដៃ​ស្រាវជ្រាវ ដែល​រៀបចំ​ឡើង​នៅ​វិទ្យាស្ថានជាតិអប់រំ​កាលពីពេលថ្មីៗនេះ។

ការដែលនាំ​ឱ្យ​កិច្ច​តែងការបង្រៀន​មួយនេះទទួលបានជ័យលាភី ក៏ព្រោះតែកិច្ចតែងការនោះ មានការបកស្រាយកិច្ចតែងការបានល្អ ការរៀបចំអត្ថបទតាមលំដាប់លំដោយ របៀបផលិតជាសម្ភាររូបភាពច្បាស់លាស់រៀបចំតាមបែបបច្ចេកវិទ្យាដោយបញ្ចូលរូបភាពថ្មីៗ។ លើសពីនេះ វត្ថុបំណងមេរៀន ដើរតាមជំហានទាំង៥ នៃកិច្ចតែងការបង្រៀន ដោយបានពន្លេចខ្លឹមសារនីមួយៗ អំពីអត្ថន័យ អត្ថរូប អត្ថរស ឆ្លើយតបតាមវត្ថុបំណងនៃមេរៀន។ កិច្ចតែងការបង្រៀននេះ ក៏​មានលក្ខណៈប្លែក និងថ្មី ដោយលើកយករឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ទាំង១៩វគ្គ មករៀបជាកិច្ចតែងការតាមវគ្គនីមួយៗ ដោយបញ្ចូលវិធីសាស្រ្តដោះស្រាយបញ្ហា វិធីសាស្រ្តតាមបែបសហការ វិធីសាស្រ្តតាមបែបរិះរក វិធីសាស្រ្ត 5E ក៏ដូចជាបញ្ច្រាបវិធីសាស្រ្តថ្មីៗ ដូចជា វិធីផែនទីគំនិត បញ្រ្ជាបការអប់រំប្រកបដោយចីរភាព (ESD) និងការអប់រំភាពជាពលរដ្ឋសកល នៅក្នុងការបង្រៀន និងរៀន។

លោក ប៉េន ភក្ដី ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ

លោក ប៉េន ភក្តី គរុនិស្សិត​បរិញ្ញាបត្រ+២ ឯកទេស​អក្សរសាស្រ្តខ្មែរ​ ជំនាន់ទី២ និយាយថា ការបង្កើតជា​ស្នាដៃកិច្ចតែងការ​បង្រៀននេះ ធ្វើឡើងស្របតាមការកំណត់របស់វិទ្យាស្ថានអប់រំ ដែលតម្រូវឱ្យគរុនិស្សិតបង្កើតស្នាដៃសម្រាប់តាំងពិព័រណ៍ស្នាដៃគរុនិស្សិត។ ភក្តី បន្តថា កិច្ច​តែងការ​បង្រៀន ដែលសិក្សា​ទៅ​លើរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ប្រើរយៈពេលប្រហែល៤ខែ ដោយមានការផ្ដល់យោបល់ពីលោកគ្រូ អ្នកគ្រូឧទេស បានណែនាំ និងជំរុញលើកទឹកចិត្តឱ្យធ្វើកិច្ចតែងការបង្រៀននេះឡើងរហូតបញ្ចប់។

បើតាម​លោក ប៉េន ភក្តី ការចងក្រងស្នាដៃមួយនេះ គឺបានជួបការលំបាកជាច្រើនដែរ ខណៈ​ក្រុមខ្លួនក៏​កំពុងជាប់ចុះកម្មសិក្សា ដូច្នេះតម្រូវ​ឱ្យ​មានការបែងចែកពេលវេលា ត្រូវ​រៀនផង ធ្វើ​កិច្ច​តែងការផង ក៏ដូចជាការប្រមូលកិច្ចការយកមកពិនិត្យ ចងក្រងជាសៀវភៅមួយក្បាលឱ្យលក្ខណៈល្អតាមបច្ចេកទេស ខ្លឹមសារវេយ្យាករណ៍ និងអក្ខរាវិរុទ្ធឱ្យមានកំហុសតិចតួចបំផុត។ ទោះជាជួបការលំបាកបែបនេះក្តី ក៏សមាជិកក្រុមបន្តព្យាយាមសហការគ្នា ធ្វើកិច្ចតែងការអស់ពីកម្លាំងកាយចិត្ត រហូតទទួលបានលទ្ធផលល្អ។

កញ្ញា មត សុជាតិតា គរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ ជំនាន់ទី២ ដែលជាសមាជិកក្រុម​ចូលរួម​ក្នុងការ​បង្កើតស្នាដៃនេះ និយាយថា សម្រាប់​កិច្ចតែងការបង្រៀនមួយនេះ ក្រុមរបស់ខ្លួនធ្លាប់រំពឹងទុក៥០ភាគរយដែរក្នុងការទទួលបានជ័យលាភី ប៉ុន្តែពេលដឹងថា ក្រុមខ្លួនជាប់ជ័យលាភីលេខ១ សមាជិក​ក្រុមទាំងអស់ ពិតជាសប្បាយរីករាយជាខ្លាំង ព្រោះការខិតខំប្រឹងប្រែងរបស់ក្រុមកន្លងមកទទួលបានជោគជ័យ។

កញ្ញា មត សុជាតិតា ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ ជំនាន់ទី២ និងជាអនុប្រធានយុវជនស្ម័គ្រចិត្ត ​នៃវិទ្យាស្ថានជាតិអប់រំ

គរុនិស្សិតបរិញ្ញាបត្រ+២ រូបនេះ បញ្ជាក់បន្ថែមថា កិច្ចតែងការបង្រៀននេះ បង្កើតឡើងស្របតាមគោលនយោបាយអប់រំ សតវត្សទី២១ សម្រាប់ជំនួយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងការរៀន និងបង្រៀនឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។ ទន្ទឹមគ្នានេះ លោកគ្រូ អ្នកគ្រូ អាចប្រើវិធីសាស្រ្តបង្រៀនថ្មីៗក្នុងការបង្រៀនសិស្សឱ្យយល់ជ្រាបច្បាស់ពីមេរៀន ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន សិស្សឆាប់ចាប់បានលឿន និងយល់ច្បាស់ខ្លឹមសារមេរៀន។

កិច្ចតែងការបង្រៀន ឬផែនការបង្រៀន ( Lesson Plan) គឺជាផែនការ ឬការព្រាងទុកជាមុន​នូវ​គំនិត​សំខាន់ៗ មុន​នឹង​ឡើងបង្រៀនមេរៀន ដែលវា​ជាជំនួយ​ស្មារតី​របស់គ្រូបង្រៀន ។ កិច្ច​តែង​ការ​បង្រៀន​មាន​សារៈសំខាន់ដូចជា ជំនួយ​ស្មារតី​ប្រុងប្រយ័ត្ន​របស់គ្រូបង្រៀន, គោរព​តាមជំហានទាំង៥, ខ្លឹមសារ​មេរៀន​ត្រូវ​អនុវត្ត​តាម​កម្មវិធី និង​កាលវិភាគ​កំណត់​របស់​ក្រសួងអប់រំ, ជួយ​ជា​លំដាប់​គំនិត​នៃការ​រៀបចំ​មេរៀន និង​ការ​បង្កើត​សំណួរ, ជួយ​រៀបចំ​វិធីសាស្រ្ត​បង្រៀន​បានល្អ, មានការ​បម្រុង​ជាមុន​នូវ​សកម្មភាព​ដែលត្រូវ​បង្រៀន​តាមលំដាប់លំដោយ គួបផ្សំ​នឹង​ការ​រៀបចំ​សម្ភារឧបទេស​ឱ្យ​បាន​ស៊ីសង្វាក់, ចៀសវាងការ​បង្រៀន​មិន​ចប់ គ្មាន​លំដាប់​លំដោយ និង​ការ​ភ្លេច​កន្លែង​ណាមួយ​ដែល​នាំ​ឱ្យ​អសកម្ម​ក្នុងពេលបង្រៀន, ហើយជាពិសេស​បំផុតនោះ កិច្ច​តែងការ​បង្រៀន ដើម្បីក្លាយជា​គ្រូបង្រៀនល្អ។

លោក ប៉េន ភក្ដី លើកទឹកចិត្តគ្រូបង្រៀន និងអ្នកស្រឡាញ់អាជីពគ្រូបង្រៀន ត្រូវផ្ដោតលើវិធីសាស្រ្តបង្រៀនថ្មី ស្រាវជ្រាវបន្ថែមលើចំណេះដឹងជំនាញ ដើម្បីឱ្យសិស្សចូលរួមកាន់តែសកម្ម ជាពិសេសកែប្រែការបង្រៀនសិស្សតាមបែបគ្រូមជ្ឈមណ្ឌលទៅជាការបង្រៀនតាមបែបសិស្សមជ្ឈមណ្ឌល ឱ្យសិស្សមានសកម្មភាពច្រើន និងផ្ដោតលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យលទ្ធផលសិក្សាសិស្សល្អប្រសើរ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យខេមតិច ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2025

សាកលវិទ្យាល័យខេមតិច ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាជំនាញជាច្រើនក្នុងវិស័យបច្ចេកវិទ្យា។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *