ការកំណត់គោលដៅគឺជារឿងសំខាន់ ដើម្បីសម្រេចនូវកិច្ចការអ្វីមួយ ។ មនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ ពួកគេនឹងជួបនូវអនាគតដ៏ត្រចេះត្រចង់ ដូចអ្វីដែលគេប៉ងប្រាថ្នា។ យ៉ាងណាក៏ដោយ មានមនុស្សជាច្រើន ពួកគេពិបាកក្នុងការកំណត់គោលដៅ ជាពិសេសគោលដៅជីវិត ដោយមិនដឹងថា ត្រូវចាប់ផ្តើមពីអ្វី? ខាងក្រោមនេះ គឺជាគន្លឹះចំនួន៣ចំណុច ដែលត្រូវចែករំលែកដោយគេហទំព័រ Accion for Happiness អំពីរបៀបក្នុងការកំណត់គោលដៅ៖
១. គិតទុក ៖ គិតគូរអំពីសកម្មភាពដែលចង់សម្រេចបាន មុននឹងឆ្ពោះទៅសម្រេចគោលដៅ មិនថាជាសកម្មភាពអ្វីនោះទេ ប៉ុន្តែត្រូវផ្អែកទៅលើអ្វីដែលត្រូវការ និងចូលចិត្តផងដែរ ។ ដើម្បីបង្កើនថាមពលក្នុងការសម្រេចគោលដៅ ការកំណត់គួរតែជាការចាប់ផ្តើមដោយគិតពីអត្ថប្រយោជន៍ នៃខ្លួនឯង មិនមែនផ្អែកលើកត្តានរណាម្នាក់ក្រៅពីខ្លួនឯងនោះទេ។ ហើយវារឹតតែប្រសើរបើក្នុងករណីសកម្មភាពដែលកំពុងធ្វើបច្ចុប្បន្នស្របទៅនឹងគោលដៅដែលបានកំណត់ ទោះបីជាសកម្មភាពនោះបន្តិចបន្តួចក៏ដោយ ។ ការបង្កើតសកម្មភាពបច្ចុប្បន្នឱ្យស្រប និងគោលដៅ វាគឺជាកម្លាំងចិត្តក្នុងការបន្តភារកិច្ចប្រចាំថ្ងៃ។

២. ការកត់ត្រា ៖ ចំណុចនេះត្រូវមានការប្រុងប្រយ័ត្ន ត្បិតថាការសរសេរគោលដៅទុកគឺជាការបង្កើតឱកាស ប៉ុន្តែវាក៏អាចធ្វើឱ្យមនុស្សត្រូវជាប់គាំងនៅមួយកន្លែង ហើយថែមទាំងឈានទៅរកការបាក់ទឹកចិត្តទៀតផងនៅពេលសម្រេចមិនបាន ដូច្នេះនៅពេលកំណត់អ្វីមួយជាគោលដៅ ត្រូវដឹងពីរបៀប និងពេលជាក់លាក់ក្នុងការបញ្ចប់ភារកិច្ចទាំងនោះ។ មុនពេលកំណត់ត្រូវដាក់សំណួរទៅកាន់ខ្លួនឯងថា តើគោលដៅនេះវាមានរូបភាពបែបណា? តើនឹងមានអារម្មណ៍យ៉ាងណានៅពេលដែលសម្រេចវាបាន? មួយវិញទៀត តើគោលដៅនេះបានផ្សារភ្ជាប់ទៅនឹងគុណតម្លៃក្នុងដំណើរជីវិតដែលអ្នកចង់បានដែរឬទេ? ទាំងនេះសុទ្ធសឹងតែ ជាសំណួរសំខាន់ៗមុននឹងសម្រេចចិត្តដាក់គោលដៅដើម្បីសម្រេចអ្វីមួយ។

៣. បំបែកជាចំណុចតូចៗ ៖ ចេះបំបែកកិច្ចការធំ ឱ្យទៅជាចំណុចតូចៗ មុននឹងចាប់ផ្តើមអនុវត្ត ជាវិធីសាស្រ្តសំខាន់សម្រាប់សម្រេចគោលដៅធំ។ ការអនុវត្តន៍គោលដៅទាំងមិនមានការបំបែកជាផ្នែកៗ បានបង្កនូវភាពស្រពេចស្រពិល និងពិបាកផ្តោតស្មារតីក្នុងការធ្វើសកម្មភាព ។ ការបំបែកគោលដៅឱ្យទៅជាចំណុចតូចនិងបង្កើនភាពជាក់លាក់ងាយស្រួលក្នុងការបំពេញតួនាទីមុខងារ។ ឧទាហរណ៍ថា អ្នកមានគោលដៅចង់ឱ្យសុខភាពល្អ ដូច្នេះត្រូវកំណត់មួយថ្ងៃរត់ឱ្យបាន១៥នាទី ឬព្យាយាមបរិភោគអាហារឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ចំណុចនេះបង្ហាញថា គឺជាការបំបែកវាឱ្យតូចៗពេលអនុវត្តសកម្មភាពគោលដៅ។ ការកំណត់គោលដៅដែលបានបំបែកជាផ្នែកតូចក៏ទាមទារឱ្យសរសេរទុក និងមានការកំណត់កាលបរិច្ឆេទឱ្យបានត្រឹមត្រូវ ដូចទៅនឹងការកំណត់គោលដៅធំយ៉ាងដូច្នោះដែរ។ ព្រោះការកំណត់អ្វីមួយឱ្យទៅជាចំណុចតូចវានឹងបង្កលក្ខណៈងាយស្រួល ហើយកាត់បន្ថយភាពស្មុគស្មាញថែមទាំងបង្កើននូវភាពរីករាយ និងសម្រួលដល់សុខភាពផ្លូវចិត្ត៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2023
ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....
ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...
ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 21/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...
អាហារូបករណ៍ម៉ាណាគី ទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/03/2026
ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជនកម្ពុជា។
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សានៅជាំងក្វាងស៊ី ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2024
សម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីអាហារូបករណ៍ចំនួន៨កន្លែង សម្រាប់សិស្ស និស្សិត ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។





























