ភ្នំពេញ – មានមនុស្សមួយចំនួនបានដឹងអំពីជំនាន់មនុស្សនៅកន្លែងការងារ ដែលត្រូវបានគេចាត់ជាជំនាន់ X, ជំនាន់ Y, ជំនាន់សហស្សវត្សរ៍ និងជំនាន់ Z ចំណែកមនុស្សមួយចំនួនទៀតក៏មិនទាន់ដឹងអំពីជំនាន់ X, ជំនាន់ Y និងជំនាន់ Z ឬមិនដឹងថា ខ្លួនកំពុងស្ថិតនៅក្នុងជំនាន់មួយណាមួយក្នុងចំណោមជំនាន់ទាំង៤នោះទេ ។ បើតាមការចេញផ្សាយរបស់ zenefits.com បានបង្ហាញថា ជំនាន់ X, ជំនាន់ Y, ជំនាន់សហស្សវត្សរ៍ និងជំនាន់ Z ជាជំនាន់ឈានមុខគេនៅកន្លែងធ្វើការ។
តើអ្វីជាជំនាន់ X (Generation X) ?
ជំនាន់ X (Generation X) គឺជាជំនាន់មុន Millennials ប៉ុន្តែកើតឡើងបន្ទាប់ពី Baby Boomers ។ ជំនាន់ X គឺជាក្រុមដែលកើតនៅចន្លោះដើមទសវត្សរ៍ឆ្នាំ 1960 ដល់ដើមទសវត្សរ៍ឆ្នាំ 1980 នេះបើតាមការសិក្សារបស់ Peoplehum។ ទន្ទឹមគ្នានេះ គុណតម្លៃនៅកន្លែងធ្វើការរបស់ក្រុមមនុស្សជំនាន់ X គឺជាមនុស្សច្នៃប្រឌិដ្ឋ បុគ្គលនិយម និងមានភាពជឿជាក់លើខ្លួនឯង ហើយវាយតម្លៃខ្ពស់ចំពោះភាពចម្រុះ មតិកែលម្អ ធនធាន ភាពច្នៃប្រឌិដ្ឋ បច្ចេកវិទ្យា ការអភិវឌ្ឍន៍ជំនាញ និងស្មារតីសហគ្រិននៅកន្លែងធ្វើការ ។ ជាពិសេស ដើម្បីចូលរួមល្អបំផុតជាមួយក្រុមមនុស្សជំនាន់ X ដែលមានធនធាន និងច្នៃប្រឌិតនៅកន្លែងធ្វើការ ដោយអាចផ្តល់ឱកាសបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ ការណែនាំបច្ចេកវិទ្យាថ្មីបន្ថែមទៀត។ លើសពីនេះ ជំរុញការច្នៃប្រឌិតរបស់ពួកគេ ហើយអនុញ្ញាតឱ្យពួកគេបង្កើតថ្មី និងផ្តល់ភាពបត់បែនក្នុងការបំពេញការងារ។

តើអ្វីជាជំនាន់ Y (Generation Y)?
បើតាមសៀវភៅសិក្សា នៃសហស្សវត្សរ៍ បានឱ្យនិយមន័យ ជំនាន់ Y គឺជាក្រុមមនុស្សដែលកើតក្រោយឆ្នាំ១៩៨១ មានន័យថា ចន្លោះឆ្នាំ ១៩៨១-១៩៩៤។ ក្រុមមនុស្សដែលកើតក្នុងជំនាន់ Y ត្រូវបានគេចាត់ទុកជាក្រុមមនុស្សសហស្សវត្សរ៍ ច្រើនមានទំនុកចិត្ត សហការគ្នា និងផ្តោតលើលទ្ធផល ពោរពេញដោយគំនិត និងការច្នៃប្រឌិត។ ជាពិសេស ក្រុមមនុស្សជំនាន់ Y តែងតែចូលចិត្តធ្វើការជាក្រុមដើម្បីសម្រេចបាននូវគោលបំណងរបស់ពួកគេ។
តើអ្វីទៅជាជំនាន់សហស្សវត្សរ៍ (Millennials)?
ជំនាន់សហស្សវត្សរ៍ សំដៅលើបុគ្គលដែលកើតនៅចន្លោះទសវត្សរ៍ឆ្នាំ១៩៨០ និងដើមឆ្នាំ ២០០០ ។ សហស្សវត្សរ៍ ត្រូវបានចាត់ទុកថាជាជំនាន់ដែលមានទំនាក់ទំនងច្រើនបំផុត។ មនុស្សជំនាន់សហស្សវត្សរ៍ ធំឡើងក្នុងយុគសម័យអ៊ីនធឺណិត ដែលមនុស្សមានទំនាក់ទំនងតាមរយៈអ៊ីមែល និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះ ក្រុមមនុស្សកើតក្នុងជំនាន់សហស្សវត្សរ៍ ជាមនុស្សមានភាពសកម្ម និងមានទំនុកចិត្តក្នុងការងារ ធ្វើការល្អជាមួយអ្នកដទៃ និងស្វែងរករចនាសម្ព័ន្ធ និងការដឹកនាំពីអ្នកជំនាន់មុន។

តើអ្វីជាជំនាន់ Z (Generation Z)?
ជំនាន់ Z (Generation Z) គឺជាក្រុមជំនាន់ក្រោយសហស្សវត្សរ៍ ដែលកើតនៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០១០ ដូច្នេះនៅឆ្នាំ ២០២០ ចន្លោះអាយុ ជំនាន់ Z គឺប្រហែលចន្លោះពី ១០ ទៅ ២៣ឆ្នាំ នេះបើតាមការចេញផ្សាយរបស់ Peoplehum ។ ការស្រាវជ្រាវបង្ហាញថា ជំនាន់ Z (Generation Z) គឺធំឡើងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ និងកុំព្យូទ័រដ៏ទំនើប ហើយនឹងមានភាពវៃឆ្លាត និងអ្នកជំនាញខាងអ៊ីនធឺណិតច្រើនជាងមនុស្សជំនាន់ Y ។ អ្នកស្រាវជ្រាវបានសង្កេតឃើញពី បំណងប្រាថ្នារបស់ក្រុមមនុស្ស ជំនាន់ Z (Generation Z) គឺចង់បានការអប់រំ និងស្ថិរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន។ លើសពីនេះ តាមការស្រាវជ្រាវបឋមរកឃើញថា មនុស្សក្នុងជំនាន់នេះ ពួកគេប្រើប្រាស់សមត្ថភាពខ្លួនឯង ឧស្សាហ៍ព្យាយាម និងមានការអប់រំល្អ។ គួរជម្រាបជូនថា ជំនាន់មនុស្សដែលបានកំណត់មានទាំងអស់សរុបចំនួន ៥ជំនាន់ ដូចជា ជំនាន់ Baby Boomers (១៩៤៦-១៩៦៤) ជំនាន់ X (១៩៦៥-១៩៨០) ជំនាន់ Y (១៩៨១-១៩៩៤) ជំនាន់សហស្សវត្សរ៍ (១៩៨០-២០០០) និងជំនាន់ Z (១៩៩០-២០១០) ប៉ុន្តែតាមការសិក្សាមានតែជំនាន់ចំនួន៤ប៉ុណ្ណោះ ដែលជាក្រុមមនុស្សឈានមុខគេនៅកន្លែងធ្វើការ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេស ចំនួន៣៣០កន្លែងឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2024
ជាឱកាសសម្រាប់យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ និងសាធារណៈជនទូទៅ ដែលមានបំណងចង់ទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសជ្រើសរើសសិស្សចូលរៀន...
អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2026
កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2023
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...
អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន សហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើសនិស្សិត..
អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ជាឱកាសសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជា ដែលចង់បន្តការសិក្សាថ្នាក់ជំនាញឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ីបានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។



























