រាជបណ្ឌិត្យសភាកម្ពុជា គ្រោងបង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ដោយផ្តោត​លើការ​ស្រាវជ្រាវជាគោល

រាជបណ្ឌិត្យសភាកម្ពុជា គ្រោងបង្កើតឱ្យមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ នៅដើមឆ្នាំសិក្សា២០២៥-២០២៦ខាងមុខ ដោយផ្តោតលើការស្រាវជ្រាវ និងការ​អនុវត្តផ្សារភ្ជាប់ជាមួយទ្រឹស្តី ដើម្បី​ជួយ​យុវជន​កម្ពុជា​ឱ្យ​ក្លាយជាពលរដ្ឋ​សាកល អាច​ប្រកួតប្រជែង​លើទីផ្សារ​ការងារអន្តរជាតិបាន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃអគ្គលេខធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជាត្រៀមបើកថ្នាក់បរិញ្ញាបត្រ ដោយជំហានដំបូង នឹង​បើកទៅ​លើមុខជំនាញចំនួន ៦ រួមមាន ១. វិទ្យាសាស្ត្រនយោបាយ ២. វិទ្យាសាស្រ្តសេដ្ឋកិច្ច ៣. រដ្ឋបាលសាធារណៈ ៤. ទេសចរណ៍ភាសាចិន ៥. អក្សរសាស្ត្រខ្មែរ និង៦. សិល្បៈ ។ ហើយ​នាពេលអនាគតរាជបណ្ឌិតសភាកម្ពុជានឹងពង្រីកជំនាញបន្ថែមទៀតដើម្បីជួយពង្រីកមូលធនមនុស្សក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ។

អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្ថែមថា គោលបំណងនៃការបង្កើតឱ្យមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនេះ គឺដើម្បីបង្កើនមូលធនដែលប្រកបដោយចំណេះដឹង ចំណេះធ្វើ និងមានក្រមសីលធម៌ខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។ ទន្ទឹមគ្នានេះ ក៏​ជាការបណ្តុះសិស្សឱ្យក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំលើជំនាញដែលខ្លួនបានរៀន ហើយក្លាយជាទំពាំងដែលមានតម្លៃទាំងកម្រិតតំបន់ និងអន្តរជាតិ តាមរយៈការរៀនដោយប្រើប្រាស់ការស្រាវជ្រាវជាគោល។ ក្នុងនោះ សិស្សក្លាយជាពលរដ្ឋពេញលេញ និងពលរដ្ឋសាកលដោយផ្តើមចេញពីថ្នាក់បរិញ្ញាបត្រតាមរយៈការយកទ្រឹស្តីផ្សារភ្ជាប់ការអនុវត្តន៍ផ្ទាល់ និងរៀនលើសពីអ្វីដែលមាននៅក្នុងសៀវភៅ ។

បើតាម លោកបណ្ឌិត យង់ ពៅ ការបង្កើតឱ្យមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនេះ នឹងរួមចំណែកជួយដល់និស្សិតក្នុងការពង្រីកឱកាសដល់សិស្សដែលបានបញ្ចាប់ការសិក្សាមធ្យមសិក្សាទុតិយភូមិមករៀនបន្តថ្នាក់បរិញ្ញាបត្រលើជំនាញមួយចំនួនដែលពុំទាន់មានសាកលវិទ្យាល័យណាមួយក្នុងស្រុកដែលមាននៅឡើយ។ ទន្ទឹមគ្នានេះ ក៏បង្កើតឱកាសដល់សិស្សដែលមានចំណង់ចំណូលចិត្តលើជំនាញវិទ្យាសាស្ត្រនយោបាយ ឬរដ្ឋបាលសាធារណៈឱ្យពួកគេអាចចាប់ផ្តើមរៀនពីកម្រិតបរិញ្ញាបត្រ។ « ជាឱកាសរបស់សិស្សដើម្បីស្វែងយល់ពីសារៈសំខាន់ ជាពិសេសលើជំនាញវិទ្យាសាស្រ្តនយោបាយ ការប្រកួតប្រជែងនយោបាយ ភូមិសាស្ត្រនយោបាយ ឬតួនាទី និងការប្រើប្រាស់នយោបាយក្នុងការដឹកនាំសិស្សឱ្យ​មានឱកាសរៀនដោយផ្ទាល់ជាមួយនឹងគ្រូ/សាស្ត្រាចារ្យដែលជាអ្នកមានបទពិសោធន៍ច្រើនឆ្នាំ, ជាថ្នាក់ដឹកនាំ និងជាអ្នកអនុវត្ត និងដឹកនាំការងារទាំងនោះដោយផ្ទាល់។ ម៉្យាងវិញទៀត ជំរុញឱកាសក្នុងការរៀនតាមរយៈការយកទ្រឹស្តីដោយផ្សារភ្ជាប់នឹងការអនុវត្តន៍ជាក់ស្តែង»។

ជាមួយគ្នានោះ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាសង្កត់ធ្ងន់ថា គ្រឹះស្ថានឧត្តមសិក្សា ចាំបាច់ត្រូវតែជាគ្រឹះស្ថានវិទ្យាសាស្រ្តពិតប្រាកដ។ ក្នុងន័យនេះ លោកបណ្ឌិតមានបំណងលើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ យកចិត្តដាក់ខ្ពស់ក្នុងការជំរុញឱ្យនិស្សិតមានការសិក្សាស្រាវជ្រាវប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈតាមបែបវិទ្យាសាស្រ្ត តាមរយៈការអានប្រកបដោយប្រសិទ្ធភាព ការសរសេរប្រកបដោយគរុសភា និងការវិភាគពោរពេញដោយទឡ្ហីករណ៍និងសូចនាករ។

សូមបញ្ជាក់ថា រាជបណ្ឌិតសភាកម្ពុជា គឺជាស្ថាប័នស្រាវជ្រាវ និងអប់រំជាន់ខ្ពស់បំផុតនៅកម្ពុជា ដោយបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ និងវប្បធម៌។ ក្នុងនោះ រាជបណ្ឌិត្យសភាកម្ពុជា រួមចំណែកអភិវឌ្ឍន៍គុណភាពធនធានមនុស្សជាមួយរាជរដ្ឋាភិបាលសំដៅធ្វើយ៉ាងណាអាចសម្រេចចក្ខុវិស័យរបស់ជាតិក្នុងឆ្នាំ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេស​ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...