ក្រសួងការងារ​នឹងរៀបចំពិព័រណ៌ការងារ នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប សម្រាប់អតីតពលករ​មក​ពី​ប្រទេសថៃ

សំឡេងត្រូវបានបង្កើតឡើងដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត

ពេញមួយ​ខែវិច្ឆិកានេះ ក្រសួងការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ នឹងរៀបចំធ្វើ ពិព័រណ៌​ការងារ សន្តិសុខសង្កម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​តាម​បណ្តា​ខេត្ត​ជាប់ព្រំដែន​ប្រទេស​ថៃ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប សម្រាប់បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃវិញ។

ពិព័រណ៌​នេះគ្រោង​នឹងធ្វើ​នៅ​ខេត្ត​បាត់ដំបង ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥, នៅ​ខេត្ត​បន្ទាយមានជ័យ ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា និង​ខេត្ត​សៀមរាប ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

បើតាម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ពិព័រណ៌ការងារនេះ នឹង​មាន​សហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល និង​សមាគម​ ចូលរួមផ្សព្វផ្សាយ និង​ដាក់តាំង​បង្ហាញសមិទ្ធផល​វគ្គអប់រំ​បណ្តុះបណ្តាល និង​ព័ត៌មានឱកាស​ការងារ​ដែលមានតម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម ដោយ​មានការ​​សម្ភាសជ្រើសរើស​បុគ្គលិក​ដោយផ្ទាល់​នៅ​ហ្នឹងកន្លែង។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពិព័រណ៌​ការងារ សន្តិសុខសង្កម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​វេទិកាជំនួប​ដ៏​ធំ​រវាង​អ្នក​ស្វែង​រក​ការងារ និង​និយោជក ដើម្បីដាក់ពាក្យ​ស្វែង​រក​ការងារ ជ្រើសរើស​បុគ្គលិក សម្ភាសន៍ភ្លាម និង​ទទួលបាន​ការងារភ្លាម​នៅ​ហ្នឹង​កន្លែង ដោយ​មាន​ឱកាស​ការងារដល់ទៅជា ៧ម៉ឺន៥ពាន់កន្លែង។

ជាមួយ​គ្នា​ក្នុងពិព័រណ៌នេះ ក៏​មាន​ការ​ផ្សព្វផ្សាយបង្កើន​ការ​យល់ដឹង​អំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់​កម្មករនិយោជិត​នៅ​ពេល​ចូលបម្រើ​ការងារក្នុងស្រុកផងដែរ ហើយ​អ្នក​ចូលរួមនឹង​អាច​ទទួលបាន​ការ​កាត់សក់ អាហារ ភេសជ្ជៈ និង​អាវយឺត ដោយឥតគិតថ្លៃទៀតផង។

ដោយសារភាពតានតឹងតាមព្រំដែនរវាងកម្ពុជា និងថៃ បានបង្ខំ​ឱ្យ​ពលករ​កម្ពុជា​ប្រមាណ ៩០ម៉ឺននាក់ វិលត្រឡប់​ពីប្រទេសថៃមក​​កម្ពុជាវិញ។ តាមអ្នកនាំពាក្យ​ក្រសួងការងារ ក្នុងរយៈពេល ៣ខែកន្លងមកនេះ ក្រសួង សហការជាមួយវិស័យឯកជន សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួយស្វែងរកការងារឱ្យបងប្អូនពលករខ្មែរត្រឡប់មកពីថៃវិញ បានជាង ៣៤ម៉ឺននាក់ ក្នុងនោះប្រមាណ ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោងចក្រផ្លូវការ ហើយរាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និងមធ្យម សិប្បកម្ម ភោជនីយដ្ឋាន ក៏​ដូចជានៅតាមការដ្ឋានសំណង់ ជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សម្រាប់សិស្សស្រីតាមបណ្ដាខេត្ត ពីមូលនិធិហាប់ស្វែលឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2025

អាហារូបករណ៍មូលនិធិហាប់ស្វែល ប្រកាសជ្រើសរើសសិស្សស្រីតាមបណ្ដាខេត្ត ទូទាំងប្រទេសកម្ពុជា ឱ្យទទួលបានអាហារូបករណ៍កន្លែងស្នាក់នៅ និងឱកាសសិក្សាពីវគ្គបណ្ដុះបណ្ដាល នៅទីក្រុងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...