ក្រសួងអប់រំធ្វើបទអន្តរាគមន៍ ៨ចំណុចនៅក្នុងកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំរបស់​ UN

ទីក្រុងញូវយ៉ក – កិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំរបស់អង្គការសហប្រជាជាតិ ប្រធានបទ “ដំណើរឆ្ពោះទៅគោលដៅសកលថ្មីសម្រាប់ហិរញ្ញប្បទានវិស័យអប់រំ” បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ តាមរយៈព័ត៌មានពីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើបទអន្តរាគមន៍ប្រាំបីចំណុចដោយផ្តោតលើសមធម៌ និងប្រសិទ្ធិភាពនៃលទ្ធភាពទទួលបានសេវាអប់រំ ការអនុវត្តសកម្មភាពគោលនយោបាយ នៃផែនការយុទ្ធសាស្រ្តវិស័យអប់រំ និងការរៀបចំគោលនយោបាយផ្អែកលើសក្ខីកម្ម។

អាទិភាពសំខាន់ៗ ទាំងប្រាំបីចំណុចដែលរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើបទអន្តរាគមន៍ រួមមាន ១). ការស្តារឡើងវិញនៃការសិក្សាប្រកបដោយសមធម៌ ២). ការធ្វើកំណែទម្រង់សាលារៀន ដើម្បីអនុវត្តការគ្រប់គ្រងតាមសាលារៀនប្រកបដោយប្រសិទ្ធភាព ៣). ការពង្រឹងគុណភាពគ្រូបង្រៀន ៤). ការអប់រំឌីជីថល ៥). ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ៦). ការអភិវឌ្ឍជំនាញសតវត្សរ៍ទី២១ សម្រាប់យុវជន ៧).ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅកម្រិតឧត្តមសិក្សា និង ៨).ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ក្រសួងបានប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG-Edu) ក្នុងការគៀរគរធនធានសម្រាប់វិស័យអប់រំ បន្តបង្កើនថវិកាអប់រំ បន្តពង្រឹងការអនុវត្តថវិកា​ បង្កើនស្វ័យភាព និងគណនេយ្យភាពហិរញ្ញវត្ថុនៅអង្គភាពថ្នាក់ជាតិ និងនៅកម្រិតសាលារៀន ។

ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំនឹងបន្តពង្រឹងការរៀបចំ និងការអនុវត្តថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ បង្កើតក្របខណ្ឌច្បាប់ស្តីពីគណនេយ្យភាពលើការបំពេញការងារ ពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការទទួលខុសត្រូវ ពង្រឹងនិងពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ពង្រឹងយន្តការពិនិត្យតាមដាន និងវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុ។

សូមជម្រាបដែរថា ស្របនឹងកិច្ចប្រជុំខាងលើ ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមកិច្ចប្រជុំស្តីពីភាព​ជា​ដៃគូ​អប់រំ​បរិស្ថាន​បៃតង ​ការប្រែប្រួល​អាកាសធាតុក្នុង​វិស័យ​អប់រំ ព្រមទាំងបានបង្ហាញបង្ហាញថា ​កម្ពុជា​បាន​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាពិសេស​បាន​បញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ និង​ការបង្កើន​ភាពធន់​នៅក្នុង​វិស័យ​អប់រំ​ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ស្តីពី​ការអប់រំ​ឆ្នាំ​ ២០៣០ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...