JCI Phnom Penh បង្កើតគម្រោង BAG2School ផ្ដល់សម្ភារៈសិក្សាដល់សិស្ស២០០នាក់ នៅខេត្តតាកែវ

ភ្នំពេញ – JCI Phnom Penh បានបង្កើតគម្រោង BAG2School ដោយ​ធ្វើ​ការ​ផ្ដល់សម្ភារៈសិក្សាដល់សិស្សចំនួន២០០នាក់ នៅបឋមសិក្សាហ៊ុនសែន នាងខ្មៅ ស្ថិតនៅក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែល​កំពុង​ខ្វះខាត។ គម្រោងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ខាងមុខ។

កញ្ញា ឈួន ឈុនលី អ្នកគ្រប់គ្រងគម្រោង មានប្រសាសន៍ថា គម្រោង BAG2School បង្កើតឡើងក្នុងគោលបំណងផ្ដល់សម្ភារៈសិក្សាបឋមសិក្សានៅតាមបណ្ដាខេត្តដែលមានការបោះបង់ការសិក្សាខ្ពស់ ដោយសារការមិនយល់ដឹងរបស់ឪពុកម្ដាយ ការមិនឱ្យតម្លៃនៃការសិក្សា និងមានជីវភាពខ្វះខាតក្នុងការបញ្ជូនកូនឱ្យទៅរៀន។

កញ្ញា ឈួន ឈុនលី

“ការចូលរួមចំណែកជាមួយគម្រោងរបស់ពួកយើង គឺអាចជួយផ្ដល់ការសិក្សាទៅដល់សិស្សបឋមសិក្សាម្នាក់រហូតដល់រយៈពេលមួយឆ្នាំ។ ក្នុងនោះ កញ្ចប់សម្ភារៈសិក្សាសម្រាប់រយៈពេលមួយឆ្នាំមានតម្លៃស្មើនឹង ២០ដុល្លារ រួមមាន កាតាប សៀវភៅ ប៊ិក ជ័រលុប ខ្មៅដៃ និងដបទឹក។”

កញ្ញា ឈួន ឈុនលី បញ្ជាក់បន្ថែមថា នៅក្នុងគម្រោងនេះ នឹងនាំយកសម្ភារៈសិក្សាចំនួន ២០០កញ្ចប់ជូនសិស្សនៅបឋមសិក្សាហ៊ុនសែន នាងខ្មៅ និងចូលរួមសំណេះសំណាល ជាមួយឪពុកម្ដាយសិស្សដើម្បីឱ្យពួកគាត់យល់ដឹងឱ្យកាន់តែច្បាស់ថា ការអប់រំមានសារៈសំខាន់ ហើយគាត់អាចចូលរួមបែបណានៅក្នុងការសិក្សារបស់កូនៗគាត់។

កញ្ញា ឈួន ឈុនលី

“ការជួយតិចតួចរបស់អ្នកទាំងអស់គ្នានៅថ្ងៃនេះ អាចអភិវឌ្ឍអនាគតរបស់ក្មេងម្នាក់ ហើយក្មេងទាំងអស់នោះអាចក្លាយជាបុគ្គលឆ្នើម បុគ្គលិកឆ្នើម ជាមន្រ្តីរាជការ ជាបុគ្គលគម្រូនៅក្នុងសង្គមនៅថ្ងៃក្រោយ”

ជាមួយ​គ្នានេះ កញ្ញា ឈុនលី សង្ឃឹមថា នឹងមានការចូលរួមច្រើនកុះករពីបងប្អូនប្រជាជនខ្មែររបស់យើងទាំងអស់គ្នា ទោះបីជា តិចក្ដី ច្រើនក្ដី តាមរយៈការស្ម័គ្រចិត្តរៀងៗខ្លួន ព្រោះវាជាចំណែកដ៏ធំមួយដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សកម្ពុជា ហើយថា ដើម្បីអាចចូលរួមអភិវឌ្ឍគ្រប់វិស័យទាំងអស់យើងត្រូវចាប់ផ្ដើមពីវិស័យអប់រំទៅមុនសិន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...