ភ្នំពេញ – ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ និងជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ មានប្រសាសន៍ថា ការអប់រំសិស្សានុសិស្សមុនបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ មិនគួរផ្តោតតែទៅលើចំណេះដឹងទូទៅនោះទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងខាងលើនេះនៅលើគណនីយបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយភ្ជាប់នឹងវីដេអូថ្លែខ្លឹមសារអប់រំយុវជននៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាក្នុងពេលកន្លងទៅ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានការកើនឡើង បញ្ហាកង្វល់របស់មាតាបិតា និងអាណាព្យាបាលសិស្ស គឺការរៀបចំអប់រំអនាគតកូនចៅឱ្យក្លាយជាធនធនាមនុស្សសំខាន់សម្រាប់គ្រួសារ និងសង្គម។
នេះបើតាមខ្លឹមសារដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរនៅគណនីយបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន
“ខ្ញុំមិនបញ្ចេញទស្សនៈទៅលើករណីនេះទេ (សិស្សានុសិស្សវិទ្យាល័យសេរីភាព ក្រុងតាខ្មៅ បាននាំគ្នាសរសេរ ឬគូសលើអាវគ្នាទៅវិញទៅមក)… ខ្ញុំបានស្តាប់ផ្ទាល់និងដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា ក៏ដូចជាលោកគ្រូអ្នកគ្រូជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន”

សូមជម្រាបថា កាលពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជាក្នុងពេលកន្លងទៅ ឯកឧត្តមបណ្ឌិតបានលើកឡើងថា ការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋមសិក្សាដល់ថ្នាក់ទី១២ គឺជាមូលដ្ឋានគ្រឹះដើមដំបូងដែលត្រូវចម្រាញ់យកគុណភាពឱ្យបានជាចាំបាច់។ គុណភាពអប់រំអាស្រ័យជាចម្បងលើការផ្តល់ការអប់រំ និងហាត់ពត់លត់ដំតាំងពីក្មេងវ័យ ជាពិសេសនៅក្នុងមជ្ឈដ្ឋានសាលា និងគ្រួសារ ដើម្បីទទួលបានធនធានមនុស្សដែលគ្រប់ជ្រុងជ្រោយ ទាំងសមត្ថភាពចំណេះដឹង, សុខភាព, គុណធម៌, សីលធម៌, វិន័យ, និងការទទួលខុសត្រូវ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌-អរិយធម៌បន្ថែម៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 13/09/2024
ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2024
ឱកាសអាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសចិន ពីកម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសសម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹងកិច្ចការពាណិជ្ជកម្មនៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2024
ដើម្បីចូលរួមអបអរសាទរឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ASCS)...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/03/2026
ជាឱកាសសម្រាប់យុវជនដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាសចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃ ក្រោមគម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធី MOFCOM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2024
សម្រាប់ឆ្នាំ២០២៤នេះ កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល៣ឆ្នាំ...

អាហារូបករណ៍ អ.ម.ត ៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2026
អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង...

ឱកាសសិក្សាជំនាញផលិត និងតុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2025
មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាសជ្រើសរើសសិក្ខាកាមដែលជាអតីតពលករទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































