ក្រសួងអប់រំ គ្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ គ្រោង​នឹង​បង្កើត​ឡើង​ក្នុងពេលឆាប់ៗនេះ ដើម្បីជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុង​ការ​ប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI)។

ក្នុងកិច្ចប្រជុំកាលពីដើមសប្តាហ៍នេះ (ថ្ងៃទី៣ ខែមីនា) ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត(AI) គឺដើម្បីជាជំនួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) សមស្របនឹងសីលធម៌នៃការប្រើប្រាស់។

ទន្ទឹមគ្នា មជ្ឈមណ្ឌលនេះ ក៏​ជួយគាំទ្រដល់គ្រូបង្រៀន និងសិស្សានុសិស្ស ឱ្យប្រើប្រាស់ AI ដើម្បីបង្កើនគុណភាពអប់រំ ធ្វើឱ្យការរៀនសូត្រកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងមានប្រសិទ្ធភាព។ ហើយ​ក៏​ជួយគាំទ្រដល់គ្រូបង្រៀនក្នុងការបង្កើតមាតិកាមេរៀន ដើម្បីធ្វើឱ្យមេរៀនងាយស្រួលយល់ និងចំណេញពេលវេលា ក្នុងគោលដៅឱ្យគ្រូបង្រៀនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាលគុណភាពបង្រៀនរបស់ខ្លួន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្តល់អនុសាសន៍ណែនាំដល់គ្រឹះស្ថានឧត្តមសិក្សា និងក្រុមការងារពាក់ព័ន្ធឱ្យកំណត់លក្ខខណ្ឌ និងទិន្នន័យនៃការប្រើប្រាស់ (AI) ដោយអាចប្រើប្រាស់ក្នុងការវាស់ស្ទង់សមត្ថភាព និងវាយតម្លៃសមត្ថភាពសិស្សលើសពីពិន្ទុរបស់សិស្ស ដូចជាការកំណត់ចំណុចខ្លាំង និងចំណុចខ្សោយ ងាយស្រួលក្នុងការពង្រឹងចំនុចខ្វះខាតរបស់សិស្ស។

ជាមួយ​គ្នា​នេះ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏​បានលើកទឹកចិត្តឱ្យឧត្តមសិក្សាផ្សារភា្ជប់ជាមួយមធ្យមសិក្សា និងបឋមសិក្សាក្នុងការដាក់បញ្ចូលក្នុងកម្មវិធីអប់រំ កំណត់មុខជំនាញដែលមានសារៈសំខាន់ពាក់ព័ន្ធនឹង (AI) ដើម្បីឆ្លើយតបនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ជាពិសេស រៀបចំឱ្យមានការប្រកួតប្រជែងសម្រាប់គ្រូបង្រៀន និងសិស្សក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការរៀន និងបង្រៀន នៅកម្រិតឧត្តមសិក្សា និងមធ្យមសិក្សា ដើម្បីលើកទឹកចិត្ត និងគាំទ្រឱ្យមានការចូលរួមកាន់តែទូលំទូលាយ។

គួរជំរាបជូនថា កិច្ចប្រជុំស្តីពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអប់រំ កាលពីដើមសប្តាហ៍នេះ គឺជាជំហានដំបូងដ៏សំខាន់មួយក្នុងការជំរុញ និងបង្កើនគុណភាពអប់រំនៅកម្ពុជា ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបានការអប់រំដែលមានគុណភាព និងភាពងាយស្រួលក្នុងការរៀនសូត្រទូទាំងប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *