រដ្ឋមន្រ្តីអប់រំ​ ទទួល​បាន​ពាន “​កិត្តិគុណ” ​​ប្រសិទ្ធនាមថា “​គរុ​វិជ្ជាចារ្យកវី​និពន្ធ​”

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សមាគម​អ្នក​និពន្ធ​ខ្មែរ បានសម្រេចប្រគល់ជ័យលាភី​​ពាន «​កិត្តិគុណ» ដែល​ប្រសិទ្ធនាមថា «​គរុ​វិជ្ជាចារ្យកវី​និពន្ធ​» ជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងឱកាស​អបអរសាទរទិវាជាតិអំណាន​លើកទី១០។ ពាន ​«​កិត្តិគុណ» នេះ ជាការ​បង្ហា​ញ​ពី​ការ​ទទួល​ស្គាល់​គុណ​វឌ្ឍ និង​គុណ​សម្បត្តិ ក្នុង​បុព្វហេតុ​អក្សរសាស្រ្ត និង​អក្សរសិល្ប៍ខ្មែរ។

ពាន ​«​កិត្តិគុណ»​ ត្រូវ​បាន​បង្កើត​ដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​កិត្តិយសនៃ​សមាគមអ្នក​និពន្ធខ្មែរ ​ក្នុង​គោល​បំណងរំឭក​នូវ​សេចក្ដី​ចងចាំ​អំពី​ការ​លះ​បង់ និង​គុណ​បំណាច់ដ៏​មហា​ថ្លៃ​ថ្លា​របស់​បណ្ដា​កវី​ អ្នក​និពន្ធ​គ្រប់​ជំនាន់ជា​ប្រវត្តិសាស្រ្ត​ ក្នុង​បុព្វហេតុ​នៃស្មារតី​ព្រលឹង​ជាតិ​ខ្មែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួល​បាន​ពាន «​កិត្តិគុណ» ​​ប្រសិទ្ធនាមថា«​គរុ​វិជ្ជាចារ្យកវី​និពន្ធ​»

មកដល់​បច្ចុប្បន្ន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ បាន​និពន្ធ​ស្នាដៃ​ចំនួន ៣៩ស្នាដៃ ដែល​មាន​ទាំង​ភាសាខ្មែរ អង់គ្លេស​ និង​បារាំង។​

ក្នុង​​ពិធី​អបអរសាទរ ទិវាជាតិអំណាន​លើកទី១០ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​ប្រគល់​ជ័យលាភីពាន «កិត្តិគុណ» ជូនដល់​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជ​ន និង​កីឡា ដោយ​ទទួល​បាន​ឈ្មោះថ្មីថា «គរុវិជ្ជាចារ្យកវីនិពន្ធ»។​

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងកោតសសើរចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានខិតខំបំពេញបេសសកម្មតាមតួនាទីភារកិច្ច និងជំរុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជាពិសេស ចូលរួមអភិវឌ្ឍមូលធនមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ដោយឡែក​ដើម្បីលើកកម្ពស់អំណានឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតដល់សិស្សានុសិស្ស និស្សិត និងយុវជន សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់អ្នកនិពន្ធទាំងឡាយ សូមបន្ត និងបង្កើនការនិពន្ធ ការបោះពុម្ពស្នាដៃបន្ថែមទៀតឱ្យកាន់តែសម្បូរបែប ជាពិសេសការនិពន្ធជាភាសាខ្មែរ, ក្រសួង ស្ថាប័នពាក់ព័ន្ធ សូមបន្តរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល សម្រាប់សម្រួលដល់ការរកឯកសារ សៀវភៅសម្រាប់ការអាន, ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រីកការអនុវត្តឧត្តមានុវត្តន៍នៃកម្មវិធីអំណានថ្នាក់ដំបូងនៅបឋមសិក្សា កម្មវិធីកុមាររៀនកុមារចេះកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ សហគ្រាស ពន្ធនាគារ ។ល។ គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់សូមបន្ត និងខិតខំឱ្យអស់លទ្ធភាពក្នុងការបង្កើតបណ្ណាល័យ ឬជ្រុងអំណាន ដើម្បីឱ្យសិស្សានុសិស្ស និស្សិត សាមណសិស្ស សាមណនិស្សិត និងយុវជនគ្រប់រូបអាចទទួលបាន និងស្វែងរកឯកសារ និងសៀវភៅសម្រាប់ការអានបន្ថែម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *