រដ្ឋមន្រ្តីក្រសួងអប់រំណែនាំគ្រឹះស្ថានអប់រំសាធារណៈទាំងអស់ ត្រូវ​ទទួល​កុមារ​ចំណូល​ស្រុកពីប្រទេសថៃឱ្យ​ចូលរៀន ដោយសម្រួលនីតិវិធី​កុំ​ឱ្យ​មានភាពស្មុគស្មាញ

ក្នុងកិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តី​ព្រាង​ណែនាំ​ស្តីពី “ការប្រមូលកុមារចំណូលស្រុកពីប្រទេសថៃឱ្យចូលរៀន” កាលពីរសៀលថ្ងៃទី១៤ សីហា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការ​ណែនាំ​ទៅ​ដល់​ថ្នាក់ដឹកនាំ និង​មន្រ្តីពាក់ព័ន្ធ ធ្វើការ​សម្របសម្រួល​លក្ខខណ្ឌ នីតិវិធី ឱ្យ​គ្រឹះស្ថាន​សិក្សាសាធារណៈទាំងអស់ ទទួលកុមារ​ចំណូលស្រុកពី​ប្រទេសថៃ ឱ្យចូលរៀន កុំ​ឱ្យ​មានភាពស្មុគស្មាញ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ខាងមុខនេះ។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅ​ឆ្នាំសិក្សា២០២៥-២០២៦ នេះ ជាឆ្នាំសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡា ផ្តោតការយកចិត្តទុកដាក់បន្ថែមចំពោះកុមារ ឬសិស្សដែលវិលត្រឡប់ពីប្រទេសថៃ ឱ្យបានចូលរៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬទីកន្លែងសិក្សានានា ដើម្បីធានាឱ្យកុមារ/សិស្សទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។

នៅ​ក្នុង​សេចក្តីព្រាងឯកសារសេចក្តីណែនាំស្តីពី “ការប្រមូលកុមារ និងសិស្សនុសិស្សចំណូលស្រុកពីប្រទេសថៃឱ្យបានចូលរៀន” ដែល​ក្រសួងកំពុងរៀបចំ បើតាម​ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សេចក្តីព្រាងនេះ ​មាន​ចំណុច​សំខាន់ៗ​ដូចជា ៖ វិធីសាស្ត្រក្នុងការទទួលកុមារ ឬសិស្សដែលវិលប្រឡប់ពីប្រទេសថៃ, លក្ខខណ្ឌក្នុងការដាក់ពាក្យចូលរៀន, កម្មវិធីបំប៉នបន្ថែមសម្រាប់សិស្សរៀនខ្សោយ, ការត្រៀមមុនថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦, ការរៀបចំការបង្រៀននិងរៀន, ការរៀបចំថ្នាក់រៀន ឬទីកន្លែងសិក្សា,ការរៀបចំសម្ភារសិក្សា និងការផ្គត់ផ្គង់,ការរៀបចំគ្រូបង្រៀន, ការចូលរួមរបស់សហគមន៍ និងដៃគូអភិវឌ្ឍ, ពិនិត្យតាមដាន និងវាយតម្លៃការសិក្សា។

តាមរបាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រយៈពេលជាង២ខែមកនេះ បានធ្វើឱ្យពលករចំណាកស្រុកកម្ពុជាវិលត្រឡប់ពីប្រទេសថៃវិញយ៉ាងតិច ៩១ម៉ឺននាក់, របាយការណ៍​មិន​បាន​បញ្ជាក់​ទេ​​​​​ពីចំនួន​កុមារដែល​តាម​ឪពុកម្តាយ​ទៅធ្វើការ​នៅ​ប្រទេសថៃ ហើយ​បានវិលត្រឡប់មកវិញឡើយ។ តែ​យ៉ាងណា បើតាម​ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ បានត្រៀម​ខ្លួន​ក្នុង​ការ​សម្របសម្រួល ដើម្បី​ជួយ​ឱ្យ​កុមារ​ដែលចំណូលស្រុកពីប្រទេសថៃ​បាន​ចូលរៀន សំដៅលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាល ឱ្យបញ្ជូនកូនទៅរៀនឱ្យបានច្រើន ដើម្បីទទួលបានការអប់រំស្របតាមវ័យរបស់ពួកគេ បើទោះជាស្ថានភាពនៅតាមព្រំដែនមិនទាន់មានភាពប្រក្រតីក៏ដោយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *