រដ្ឋមន្រ្តីក្រសួងអប់រំ ស្នើដល់ជ័យលាភីសិស្សពូកែ បន្ត​ខិតខំរៀនសូត្រឱ្យក្លាយជាយុវជនឆ្នើម និង​ជាអ្នកបន្តវេនដ៏រឹងមាំរបស់ប្រទេស​ជាតិ

លទ្ធផល​ នៃការប្រឡង​សិស្សពូកែទូទាំង​ប្រទេស​សម្រាប់ឆ្នាំ​២០២៤នេះ ត្រូវ​បានប្រកាស​កាលពីរសៀល​ថ្ងៃទី១៦ ខែឧសភា ដោយ​ក្នុងនោះ គេបានរកឃើញ​ម្ចាស់ជ័យលាភីចំនួន៣០រូប ក្នុងនោះ​សិស្សពូកែថ្នាក់ទី៩ មានចំនួន១៥រូប និង​សិស្ស​ពូកែថ្នាក់ទី១២ ចំនួន១៥រូប។

ក្នុងពិធីបិទការប្រឡង​ជ្រើសរើស​សិស្សពូកែទូទាំង​ប្រទេស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍អបអរ និងបានផ្តាំផ្ញើ​ដល់ក្មួយៗ​ដែលជាជ័យលាភីសិស្សពូកែ និង​ជា​សិស្សពូកែទាំងអស់ សូម​បន្ត​ខិតខំរៀនសូត្រ ស្រាវជ្រាវនិង​កសាង​ខ្លួន​ឱ្យ​ក្លាយជា​យុវជន​ឆ្នើម ជាសសរទ្រូង និង​ជាអ្នក​បន្ត​វេនដ៏រឹងមាំ​របស់ប្រទេស​ជាតិ និង​ស្វែង​រក​កិត្តិយសថ្មីៗ​ទៀត​ជូនជាតិ មាតុភូមិ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏​បានផ្តាំផ្ញើដល់ជ័យលាភីសិស្សពូកែទាំង ៣ មុខវិជ្ជា ទាំងថ្នាក់ទី ៩ និងថ្នាក់ទី១២ ត្រូវបន្តត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិ នាពេលខាងមុខ និងទទួលបានលទ្ធផលកាន់តែប្រសើរ ព្រមទាំងត្រៀមខ្លួនឱ្យបានល្អ ដើម្បីបន្តចូលរៀននៅមធ្យមសិក្សាទុតិយភូមិ និងនៅឧត្តមសិក្សា។

” សិស្សពូកែទាំងអស់នៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញវន្ត សម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន…”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
បេក្ខជនជ័យលាភីប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៤

សូមបញ្ជាក់ថា ការប្រឡង​សិស្សពូកែទូទាំង​ប្រទេស​នៅ​ឆ្នាំនេះ មានសិស្សានុសិស្សចូលរួមប្រឡង​សរុប​ចំនួន ២៤០នាក់ ស្រី១២៧នាក់ ។ ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​៥ថ្ងៃ ដោយចាប់តាំងពីថ្ងៃទី១២ ខែឧសភា នៅវិទ្យាល័យជាស៊ីម​សន្ធរមុខ រាជធានីភ្នំពេញ។

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា គ្រប់ដំណើរការប្រឡងតាំងពីដើមរហូតដល់ចប់បានប្រព្រឹត្តទៅប្រកបដោយសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ មានសុវត្ថិភាព ពុំមានឧបទ្ទវហេតុ ឬប្រធានស័ក្តិឡើយ ហើយពុំមានបេក្ខជនអវត្តមាន ឬមានបញ្ហាសុខភាពគួរឱ្យកត់សម្គាល់នោះដែរ។ ដោយឡែកលទ្ធផលប្រឡង ត្រូវបានគណៈមេប្រយោគ និងគណៈកម្មការប្រឡងសម្រិតសម្រំាងដោយការយកចិត្តទុកដាក់ ប្រកបដោយគតិយុត្តិធម៌ និងរក្សាការសម្ងាត់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...