ស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា សហការជាមួយ វេសឡាញ បើកថ្នាក់សរសេរកូដ និងបំណិនឌីជីថល សម្រាប់កុមារ និងយុវជន​ដែលមានជីវភាពខ្វះខាត

ស្ថានទូតអ៊ីស្រាអែលប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល កាលពីដើមសប្តាហ៍នេះ បានបង្ហាញពីការ​ចង់សហការជាមួយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងការបើកដំណើរការថ្នាក់បង្រៀនសរសេរកូដ និងបំណិនឌីជីថល (Coding & Digital Skill) សម្រាប់កុមារ និងយុវជនមានជីវភាពខ្វះខាត ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យក្លាយជាមូលធនមនុស្សនៅថ្ងៃអនាគត សម្រាប់ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាឱ្យកាន់ប្រសើរឡើងថែមទៀត។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា តាមបទពិសោធ និងដំណើរទស្សនកិច្ចរបស់លោកជាមួយធុរៈជនកម្ពុជាមួយចំនួនទៅប្រទេសអ៊ីស្រាអែលកន្លងមក លោកយល់ថា អ៊ីស្រាអែលជាប្រទេសមួយដែលមានការអប់រំ និងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលទំនើបឈានមុខគេមួយ ហើយវិស័យការងារជាច្រើនត្រូវបានដាក់បញ្ចូលបច្ចេកវិទ្យាជាជំនួយ ដើម្បីឱ្យកិច្ចការទាំងនោះទទួលបានប្រសិទ្ធភាព និងរីកចម្រើន។

លោកឧកញ៉ាបន្តទៀតថា វិស័យបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការតភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទូទាំងពិភពលោក ដោះស្រាយនិងបង្កើនប្រសិទ្ធភាពការងារក្នុងវិស័យធនាគារ សុខាភិបាល អប់រំ កសិកម្ម និងអាជីវកម្មជាដើម។

លោកឧកញ៉ាបានបញ្ជាក់ថា មិនថាវិស័យអប់រំសាធារណៈ ឬឯកជននោះទេ ការបញ្ជូលបំណិនបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលនឹងផ្តល់ចំណេះដឹង និងបច្ចេកទេស ក៏ដូចជាជួយសិស្សានុសិស្សទៅថ្ងៃអនាគត។ ជាក់ស្តែង បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បានបញ្ជូលចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលចាប់តាំងពីថ្នាក់ទី៣ ដល់ទី១១ ដើម្បីជំរុញពួកគាត់ទទួលបំណិនបច្ចេកវិទ្យា និងមានមូលដា្ឋនគ្រឹះផ្នែនេះច្បាស់លាស់មួយ សម្រាប់បំពេញការងារនៅពេលបញ្ចប់កម្រិតវិទ្យាល័យ។

សូមជំរាបថា គម្រោងកិច្ចសហការនេះ គឺជាកិច្ចការងារសង្គម ហើយនឹងផ្តល់ឱកាសថ្មីមួយបន្ថែមទៀតដល់កុមារ និងយុវជនកម្ពុជាដែលមានជីវភាពខ្វះខាត ទទួលបានចំណេះដឹងថ្មីៗផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ព្រមទាំងបទពិសោធន៍ពីប្រទេសអ៊ីស្រាអែល សម្រាប់ការអភិវឌ្ឍប្រទេសជាតិយើង។

គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលជាប្រទេសមួយឈានមុខគេក្នុងវិស័យសន្តិសុខតាមអ៊ីនធឺណេត បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅលើពិភពលោកមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅអ៊ីស្រាអែល រួមមាន Microsoft, Google, Apple និង Intel៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅ​វិទ្យាស្ថានភាសាបរទេស និង​វិទ្យាស្ថានសិក្សា​អន្តរជាតិ និងគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2023

គណៈកម្មាធិការអាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាស​ពីការផ្តល់​អាហារូបករណ៍​ចំនួន ២២កន្លែង សម្រាប់ការសិក្សា​កម្រិតថ្នាក់បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសាបរទេស...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *