សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បង្ហាញចក្ខុវិស័យជំរុញការគាំទ្រគោលនយោបាយសុខភាពឌីជីថល

សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ក្នុង​ការជំរុញឱ្យមានការគាំទ្រគោលនយោបាយសុខភាពឌីជីថលនៅកម្ពុជា តាមរយៈ​ការបង្កើត​គោលនយោបាយ​ថ្មីៗ ដើម្បី​អនុញ្ញាតឱ្យ​មានការ​ព្យាបាល​តាម​ទូរស័ព្ទ វេជ្ជបញ្ជា​អេឡិចត្រូនិក និង​​​ឌីជីថល​។​

ក្នុងសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះ លោកវេជ្ជបណ្ឌិត Elias Engelking សហប្រធានគណៈកម្មាធិការ EuroCham មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទទួលយកសុខភាពឌីជីថល ដោយសារការតភ្ជាប់ទូរស័ព្ទចល័ត និងតម្រូវការកើនឡើងសម្រាប់សេវាកម្មដែលងាយស្រួលចូលដំណើរការ។

លោកវេជ្ជបណ្ឌិត Elias Engelking សហប្រធានគណៈកម្មាធិការ EuroCham

លោកវេជ្ជបណ្ឌិត Elias Engelking បញ្ជាក់ថា សារៈសំខាន់នៃការអប់រំ បទប្បញ្ញត្តិ និងទំនុកចិត្តសាធារណៈ មានគោលបំណងសាមញ្ញ, ទន្ទឹមគ្នានេះ ការកសាងទំនុកចិត្ត រវាងតួអង្គសាធារណៈ និងឯកជន និងគាំទ្រដល់ការ គ្របដណ្តប់សុខភាពជាសកល តាមរយៈប្រព័ន្ធដែលមានការតភ្ជាប់។

“ប្រព័ន្ធមួយដែលប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសកម្ពុជាអាចមានលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព”

លោកស្រី សរ សំណាង វឌ្ឍនា សហប្រធានគណៈកម្មាធិការថែទាំសុខភាព EuroCham លើកឡើងថា នវានុវត្តន៍សុខភាពឌីជីថល បានផ្តល់នូវដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាដែលសហគមន៍ជនបទជួបប្រទះ ដូចជា ភាពដាច់ស្រយាល និងការចំណាយខ្ពស់ជាដើម។

លោកស្រីសង្កត់ធ្ងន់ថា ប្រសិនបើច្បាប់អនុញ្ញាតឱ្យមានវេជ្ជបញ្ជាអេឡិចត្រូនិក និងការពិគ្រោះយោបល់តាមទូរស័ព្ទ វេជ្ជបណ្ឌិតនៅភ្នំពេញអាចបម្រើអ្នកជំងឺនៅតាមខេត្តដាច់ស្រយាល ដោយសុវត្ថិភាពតាមរយៈវេទិកាឌីជីថល។ នេះជារបៀបដែលបច្ចេកវិទ្យាអាចធ្វើឱ្យការថែទាំសុខភាពកាន់តែមានលក្ខណៈរួមបញ្ចូល។

លោកស្រី សរ សំណាង វឌ្ឍនា សហប្រធានគណៈកម្មាធិការថែទាំសុខភាព EuroCham

សហប្រធានគណៈកម្មាធិការថែទាំសុខភាព EuroCham បន្ថែមថា សុខភាពឌីជីថលមិនមែនគ្រាន់តែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ តែជាការផ្តោតលើសមធម៌ ដោយធានាថា អ្នកដែលនៅតំបន់ដាច់ស្រយាលបំផុតក៏អាចទទួលបានការថែទាំដែលមានគុណភាពដែរ។

លោកស្រី សរ សំណាង វឌ្ឍនា បង្ហាញជំនឿថា វេទិកាសុខភាពឌីជីថលកំពុងផ្លាស់ប្តូររបៀបដែលការថែទាំត្រូវបានផ្តល់ ប៉ុន្តែបទប្បញ្ញត្តិត្រូវតែវិវឌ្ឍដើម្បីរក្សាល្បឿន។ លោកស្រីបន្តថា សៀវភៅស EuroCham ឆ្នាំ២០២៥ មានគោលបំណងណែនាំ និងផ្តល់អនុសាសន៍ដល់អ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគក្នុងការកសាងប្រព័ន្ធអេកូសុខភាពឌីជីថលដែលមានសុវត្ថិភាព ជឿទុកចិត្ត និងរួមបញ្ចូលសម្រាប់ប្រទេសកម្ពុជា។

សៀវភៅស EuroCham ឆ្នាំ២០២៥ បានគូសបញ្ជាក់ពីអនុសាសន៍គោលនយោបាយសំខាន់ៗ រួមមាន ការបង្កើតគណៈកម្មាធិការសម្របសម្រួលសុខភាពឌីជីថលជាតិ (NDHCC), ការប្រើប្រាស់ប្រអប់ខ្សាច់និយតកម្ម (Regulatory Sandboxes) សម្រាប់គាំទ្រការច្នៃប្រឌិត និងការរួមបញ្ចូលសេវាកម្មឌីជីថល ទៅក្នុងគម្រោងការពារសង្គមជាតិ ដូចជា មូលនិធិសមធម៌សុខភាព (HEF) និងមូលនិធិសន្តិសុខសង្គមជាតិ (NSSF)។

សូមជំរាបជូនថា វេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ EuroCham ឆ្នាំ២០២៥ កំពុងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយបានប្រមូលផ្តុំអ្នកតំណាងមកពីក្រសួង ក្រុមហ៊ុនធានារ៉ាប់រង មន្ទីរពេទ្យ និងឧស្សាហកម្មនវានុវត្តន៍ ដើម្បីស្វែងយល់ពីរបៀបដែលបច្ចេកវិទ្យាអាចបង្កើនភាពងាយស្រួលនៃការផ្តល់សេវាថែទាំសុខភាពទូទាំងប្រទេស។ វេទិកាថែទាំសុខភាព និងពិព័រណ៍នវានុវត្តន៍ EuroCham ឆ្នាំនេះ ក៏រំពឹងថា នឹងជំរុញការពិភាក្សាយ៉ាងស៊ីជម្រៅតាមរយៈការពិភាក្សា​គោលនយោបាយ ការបង្ហាញ​បច្ចេកវិទ្យា​ផ្ទាល់ និង​ការបង្កើត​បណ្តាញ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​ថ្នាក់ដឹកនាំ​ឧស្សាហកម្ម​៕​




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....