ជំរុញផលិតភាពការងារនៅកម្ពុជា NEA និងវេសឡាញរៀបចំ​ការ​ប្រកួត​និយាយសាធារណៈ ពី “ផលិតភាពជាតិការងារ ដើម្បីអនាគតកម្ពុជា”

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងក្រុមហ៊ុន Westline Education Group (WEG) បានសហការរៀបចំកម្មវិធីប្រកួត​និយាយសាធារណៈសម្រាប់សិស្សវិទ្យាល័យ ក្រោម​មូលបទ “ផលិតភាពជាតិការងារ ដើម្បីអនាគតកម្ពុជា” ដើម្បីបញ្រ្ជាបគំនិតអំពី “ផលិតភាពការងារ” ដល់យុវជនដែលជាកម្លាំងពលកម្មត្រៀមចូលទីផ្សារការងារនាពេលខាងមុខ។

លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង គឺដោយសារតែ​មើលឃើញថា ផលិតភាពការងារកាន់តែមានសារៈសំខាន់ នៅ​ស្ទើរ​គ្រប់វិស័យ ទាំងក្នុងវិស័យ​ឯកជន រោងចក្រ​សហគ្រាស ក៏​ដូចជា​នៅ​ក្នុងក្រុមហ៊ុន។ លោកជំទាវបន្តថា ការបញ្រ្ជាបពាក្យ “ផលិតភាពការងារ” នេះម្តងបន្តិចៗ ចាប់ពីសិស្សវិទ្យាល័យ នឹងជួយរួមចំណែកធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​នូវកម្លាំងពលកម្ម ដែលមានផលិតភាពខ្ពស់។

លោកជំទាវទទួលស្គាល់ថា គំនិតនេះ “ស៊ីជម្រៅបន្តិចសម្រាប់ប្អូនៗដែលនៅកម្រិតវ័យថ្នាក់វិទ្យាល័យ” ប៉ុន្តែយើង គួរតែចាប់ផ្តើមគិតអំពីផលិតភាពការងារចាប់ពីវ័យកំពុងសិក្សានេះទៅ ដើម្បីឱ្យយុវជនបានដឹងថា តើអ្វីទៅជាផលិតភាពការងារ ហើយ​មាន​កត្តាអ្វីខ្លះដែលជំរុញផលិតភាព និងរបៀបត្រៀមខ្លួននៅពេលចូលទីផ្សារការងារនាពេលអនាគត។

“ពាក្យផលិតភាពការងារជាពាក្យសាមញ្ញ ប៉ុន្តែបើយើងគិតឱ្យជ្រៅ វាមានកត្តាពាក់ព័ន្ធច្រើន មានទាំងកត្តាជំនាញ កត្តាបច្ចេកវិទ្យា ឬកត្តាផ្សេងៗដែលជំរុញឱ្យបុគ្គលម្នាក់ៗធ្វើយ៉ាងម៉េចដើម្បីឱ្យមានផលិតភាព”

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ។ លោកឧកញ៉ាមានប្រសាសន៍ថា ផលិតភាព​ជាអ្វីដែលយើងគ្រប់គ្នាត្រូវស្រាវជ្រាវគិត ជាពិសេស​ក្មួយៗ ព្រោះអនាគត​របស់កម្ពុជាទៅមុខ គឺពឹងទៅលើក្មួយៗ​គ្រប់គ្នា។

លោកឧកញ៉ាសង្កត់ធ្ងន់ថា ពីមុន​យើងគ្រប់គ្នា​តែងគិតថា ខំរៀន​ឱ្យ​មានចំណេះ មានជំនាញ ប៉ុន្តែបច្ចុប្បន្ន​គ្រាន់តែមាន​ចំណេះ មានតែជំនាញ គឺវាមិនទាន់គ្រប់គ្រាន់នោះទេ។ បើតាមលោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ​មូលបទពី “ផលិតភាពជាតិការងារ” អាចនឹងធ្ងន់បន្តិចសម្រាប់ក្មួយៗ ប៉ុន្តែ​ដើម្បី​ជួយ​អភិវឌ្ឍសង្គម​សេដ្ឋកិច្ច​របស់យើង​ដើរឱ្យ​ខ្លាំង មានប្រៀបជាង​បណ្តា​ប្រទេស​ជិតខាងមួយ​ចំនួន យើង​ត្រូវយល់ពីពាក្យ​ផលិតភាពគឺជាអ្វី ហើយ​ត្រូវ​ត្រៀមខ្លួន​យ៉ាង​ដូចម្តេចដើម្បីលើក​កម្ពស់ផលិតភាពរបស់យើង។

សូមជំរាបជូនថា កម្មវិធីប្រកួតនិយាយសាធារណៈសម្រាប់សិស្សវិទ្យាល័យ ត្រូវ​រៀបចំឡើងក្រោមកិច្ចសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ (NEA) សមាគមវាយនភ័ណ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា(CGTI) និងអង្គការ PSE បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប។ កម្មវិធីនេះមានគោលបំណងដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្ស​ឱ្យ​មានភាពក្លាហានក្នុងចូលរួម​បង្ហាញទស្សនៈផ្ទាល់ខ្លួន និងបង្កើតស្មារតីរួមអំពីតួនាទីផលិតភាពក្នុងការកសាងអនាគតប្រទេស។ តាមរយៈការចូលរួមក្នុងកម្មវិធីនេះ សិស្សានុសិស្សនឹងទទួលបានមិនត្រឹមតែការយល់ដឹងកាន់តែច្បាស់អំពីផលិតភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននូវទំនុកចិត្តផ្ទាល់ខ្លួន គំនឹតជាអ្នកដឹកនាំ ការគិតគូរស៊ីជម្រៅ (Critical Thinking) និងស្មារតីទទួលខុសត្រូវជាពលរដ្ឋសកម្ម ដែល​ផ្តល់អត្ថប្រយោជន៍ដល់ទាំងការសិក្សា និងអាជីពរបស់ពួកគេក្នុងអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហាររូបករណ៍ International Undergraduate Excellence Award សម្រាប់ឆ្នាំសិក្សា ២០២៦ នៅប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2026

សាកលវិទ្យាល័យ University of Westminster នៃចក្រភពអង់គ្លេស ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីអាហាររូបករណ៍ International Undergraduate Excellence Award (IEA) សម្រាប់ការសិក្សាដែលនឹងចាប់ផ្តើមនៅ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...