ឧកញ៉ា ប៉ិច បូឡែន ៖ ការបង្កើត​បណ្តាញ​សាលា​រៀនសហគមន៍២១ ជាបេសកកម្ម​សង្គម ច្រើនជាង​ជំនួញ

សាលារៀនសហគមន៍២១ ជាបណ្តាញ​គ្រឹះស្ថានអប់រំ​មួយ​របស់ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបាន​បង្កើត​ឡើង​កាលពីឆ្នាំ​២០២២ ហើយ​រហូត​មក​ដល់បច្ចុប្បន្ន​សាលារៀន​សហគមន៍២១ មានចំនួន ៨សាខា ស្ថិត​នៅ​តំបន់ជាយរាជធានីភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន។​ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍ថា ការ​ព្យាយាម​បង្កើត​បណ្តាញ​សាលារៀន​សហគមន៍២១នេះ​ឡើង គឺជា​បេសកកម្ម​សង្គម ច្រើនជាង​ជំនួញ។

បេសកកម្មសង្គម ច្រើន​ជាងជំនួញ ក៏​ព្រោះតែ​បណ្តាញ​សាលា​រៀន​សហគមន៍​២១ មានតម្លៃសិក្សា​ដ៏​សមរម្យ​មួយ​ ប៉ុន្តែ​កម្មវិធីសិក្សា​ដែលបាន​ដាក់បញ្ចូល និងបង្រៀន​ដល់សិស្សានុសិស្ស គឺមាន​លំនាំ​ដូចទៅ​នឹង​កម្មវិធី​សិក្សា​នៃបណ្តាញសាលារៀនវ៉េសឡាញន៍ ដែរ។ ទាំងនេះ​ក៏​ព្រោះតែក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប មានដៃគូខាងក្រៅប្រទេស​ច្រើន ហើយ​ក៏​ជា​ក្រុមហ៊ុន​ដែលនាំចូលនូវ​កម្មវិធីសិក្សា​ដែល​កំពុងប្រើប្រាស់​ដោយ​សាលារៀន​នៅលើពិភពលោក ដូចជា ចំណេះដឹងហិរញ្ញវត្ថុ ក៏​ដូចជា Leader in Me ជាដើម។

ជាទស្សនវិស័យ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បាន​រំលេចថា ការ​អប់រំ​មិន​មែន​គ្រាន់តែមានតុ កៅអី ហើយ​ឱ្យ​សិស្ស​ចូលរៀន​ក្នុងថ្នាក់នោះទេ, លោកឧកញ៉ាបញ្ជាក់ថា ការអប់រំចាំបាច់ត្រូវ​តែមានភាពពេញលេញ ដូច្នេះហើយ​កម្មវិធីសិក្សា​របស់សាលាសហគមន៍​២១ ត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ ធ្វើ​យ៉ាង​ណា​ឱ្យ​ការអប់រំបុត្រធីតារបស់យើងនៅថ្ងៃនេះ ផ្សារភ្ជាប់​ជាមួយ​ទិសដៅ​សេដ្ឋកិច្ច​នៅ​ថ្ងៃអនាគត។ ក្រៅពីចំណេះដឹង សិស្សនឹងទទួលបាននូវការអប់រំដែលផ្តោតលើចំណុចស្នូលសំខាន់ៗចំនួន ៤ ដែលហៅថា 4Cs of Education រួមមាន ៖ គំនិតច្នៃប្រឌិត (Creativity) បណ្តុះគំនិតឱ្យសិស្សចេះគិត និងស្វែងរកជម្រើសថ្មីៗក្នុងការដោះស្រាយបញ្ហា, ការវិភាគស៊ីជម្រៅ (Critical Thinking) បង្រៀនសិស្សឱ្យចេះវិភាគឫសគល់នៃបញ្ហា ដើម្បីដោះស្រាយឱ្យបានត្រឹមត្រូវនិងប្រកបដោយប្រសិទ្ធភាព, កិច្ចសហការ (Collaboration) លើកទឹកចិត្តឱ្យសិស្សចេះធ្វើការជាក្រុម និងជួយគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងគ្នា និងការប្រាស្រ័យទាក់ទង (Communication) ផ្តល់ជំនាញក្នុងការនិយាយ និងបង្ហាញគំនិតទៅកាន់អ្នកដទៃឱ្យមានភាពច្បាស់លាស់ និងការគោរព។

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បានសង្កត់ធ្ងន់ថា ប្រព័ន្ធអប់រំដែលបាន​ដាក់បញ្ចូល​នៅ​សាលា​រៀនសហគមន៍២១ ក៏​ដូចជា​បណ្តាញ​សាលា​រៀនវេសឡាញ​ទាំងអស់ គឺមាន​គោលដៅ​ឆ្ពោះទៅរក​ការ​អភិវឌ្ឍប្រាកដ​ប្រជាមួយ ពោលគឺបុត្រធីតារបស់លោកអ្ន​កនឹងអាច​ប្រកបមុខរបរ ឬក៏​ធ្វើការងារ​ដោយ​មានសមត្ថភាពនៅពេល​អនាគត ព្រោះ​អ្វីដែលសិស្សានុសិស្ស​រៀន​នៅទីនេះ ពីមួយឆ្នាំទៅមួយ​ឆ្នាំ គឺជា​ការ​សន្សំ​នូវ​ចំណេះ ជំនាញ អត្តចរិត ចំណងទំនាក់ទំនងផ្សេងៗ ហើយ​វានឹងហុចផល​នៅពេល​ដែលពួកគេធំឡើង។ តែយ៉ាងណាក៏ដោយ លោកឧកញ៉ា ប៉ិច បូឡែន ក៏​បានស្នើ​ដល់មាតាបិតា អ្នកអាណាព្យាបាល សូមយកចិត្ត​ទុកដាក់​ជួយ​អភិវឌ្ឍកូន ក្នុងនាមជាម្តាយឪពុក ដើម្បី​ចាប់ដៃជាមួយ​សាលារៀន ជាមួយ​លោកគ្រូអ្នកគ្រូ បំពេញ​ការអប់រំ​ឱ្យ​កាន់តែ​ពេញលេញ​ដល់កូនៗ។

ជាមួយ​គ្នានេះ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ក៏​បានបង្ហាញអំពីគោលដៅ​របស់សាលា​រៀនសហគមន៍២១ ដែល​គ្រោងនឹងដាក់​បញ្ចូលនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សនៅកម្រិតមធ្យមសិក្សា ដើម្បី​ឱ្យ​សិស្សដែល​បញ្ចប់ថ្នាក់ទី១២ ពួកគេអាចមានជម្រើសច្រើនក្នុងជីវិតដូចជាអាចបន្តការសិក្សានៅឧត្តមសិក្សា ធ្វើការរកប្រាក់ចំណូល ឬជួយក្រុមគ្រួសារគ្រប់គ្រង អាជីវកម្មបាន ដោយប្រើប្រាស់ជំនាញបច្ចេកទេសវិជ្ជាជីវៈដែលពួកគាត់បានរៀននៅក្នុងថ្នាក់វិទ្យាល័យ។

សរុបមកវិញ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ជឿជាក់ថា បណ្តាញសាលារៀនសហគមន៍២១ គឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ពីវិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដែលមិនត្រឹមតែផ្តល់ចំណេះដឹង ប៉ុន្តែក៏បណ្តុះបណ្តាលសិស្សឱ្យមានជំនាញ និងចរិតលក្ខណៈល្អសម្រាប់ត្រៀមខ្លួនជាពលរដ្ឋសកលនាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...