ប្រទេសមានប្រព័ន្ធអប់រំល្អបំផុត ៖ អាមេរិក និងអង់គ្លេស ឈានមុខគេលើពិភពលោក

ប្រទេសក្នុងតំបន់អឺរ៉ុប និងអាម៉េរិកខាងជើង ជារឿយៗ តែងតែទទួលបានការកោតសរសើរចំពោះប្រព័ន្ធអប់រំសាធារណៈដ៏ល្អ, សាកលវិទ្យាល័យកំពូលៗ និងមានសិស្សទទួលបានលទ្ធផលសិក្សាខ្ពស់ជាងគេនៅទូទាំងពិភពលោក ដែលនាំឱ្យប្រទេសទាំងនេះ ក្លាយជាប្រទេសមានវិស័យអប់រំល្អបំផុត, នេះបើយោងតាមការចាត់ថ្នាក់ដោយ US News & World Report ។

សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ជាប្រទេសមានប្រព័ន្ធអប់រំល្អបំផុតក្នុងឆ្នាំ២០២៤ លទ្ធផលនេះ ផ្អែកលើការស្ទង់មតិរបស់អ្នកឆ្លើយសំណួរជិត ១៧,០០០នាក់ ដោយការវាយតម្លៃផ្អែកលើកត្តាសំខាន់ៗចំនួន ៣ រួមមាន ៖ គុណភាពនៃប្រព័ន្ធអប់រំសាធារណៈ, មូលហេតុដែលអ្នកឆ្លើយតបពិចារណាចូលរៀននៅសាកលវិទ្យាល័យរបស់អាមេរិក និងកេរ្តិ៍ឈ្មោះនៃសាកលវិទ្យាល័យកំពូលៗក្នុងប្រទេសនេះ។

អាមេរិកជាប់លេខ១ក្នុងការស្ទង់មតិ

យោងតាម U.S. News បានបង្ហាញថា ការអប់រំសាធារណៈនៅសហរដ្ឋអាមេរិក បានទទួលមូលនិធិគាំទ្រយ៉ាងច្រើន តាមរយៈពន្ធរដ្ឋ និងចំណូលពន្ធក្នុងតំបន់ ដោយការអប់រំជាកំហិតចាប់ផ្ដើមពីអាយុ ៥ឆ្នាំ និងបន្តរហូតដល់អាយុយ៉ាងតិច ១៦ឆ្នាំ អាស្រ័យលើរដ្ឋនីមួយៗ។ ក្នុងចំណោមនិស្សិតអាមេរិកចំនួន ៣,១លាននាក់ ដែលមានអាយុចន្លោះពី ១៦ ទៅ២៤ឆ្នាំ ដែលបានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យក្នុងឆ្នាំ២០២៣ មាន ៦១% បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យនៅខែតុលា។

សាកលវិទ្យាល័យកំពូលចំនួន ៧របស់ពិភពលោក គឺស្ថិតនៅសហរដ្ឋអាមេរិក ដែលក្នុងនោះមានដូចជា សាកលវិទ្យាល័យ Havard, វិទ្យាស្ថានបច្ចេកវិទ្យា Massachusett (MIT), សាកលវិទ្យាល័យ Stanford, សាកលវិទ្យាល័យ California Berkeley, សាកលវិទ្យាល័យ Washington Seattle, សាកលវិទ្យាល័យ Yale និងសាកលវិទ្យាល័យ Columbia ។

នៅលើកម្មវិធី២០២២ របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) សម្រាប់ការវាយតម្លៃសិស្សអន្តរជាតិ (PISA) សិស្សសហរដ្ឋអាមេរិក បានអនុវត្តលើសពីមធ្យមភាគក្នុងការអាន និងវិទ្យាសាស្ត្រ ប៉ុន្តែទាបជាងមធ្យមភាគបន្តិចលើមុខវិជ្ជាគណិតវិទ្យា។

ចក្រភពអង់គ្លេស ស្ថិតនៅចំណាត់ថ្នាក់លេខ២, សិស្សចាប់ផ្ដើមចូលរៀននៅអាយុ ៤ ឬ៥ឆ្នាំ ហើយការអប់រំកំហិតជាទូទៅ មានរយៈពេលរហូតដល់ ១៦ឆ្នាំ ជាមួយនឹងអាណត្តិបន្ថែមក្នុងប្រទេសអង់គ្លេសបន្តដល់អាយុ ១៨ឆ្នាំ។ នៅឆ្នាំ ២០២២ សិស្សនៅចក្រភពអង់គ្លេស ទទួលបានពិន្ទុលើសមធ្យមភាគ OECD លើមុខវិជ្ជាគណិតវិទ្យា ការអាន និងវិទ្យាសាស្ត្រ។ ប្រទេសនេះ ក៏មានសាកលវិទ្យាល័យចំនួន ៣ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០របស់ពិភពលោកដែរ ដែលក្នុងនោះ​ រួមមាន Oxford, Cambridge និង Imperial College London ។

ប្រទេសអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ៣ និងត្រូវបានគេស្គាល់ថា ជាទីកន្លែងកំណើតនៃសាលាកម្រិតមត្តេយ្យសិក្សា។ កុមារភាគច្រើន ចូលរៀន នៅអាយុចន្លោះពី ៣ ទៅ៦ឆ្នាំ ដោយមានការអប់រំជាកំហិត ចាប់ពីអាយុ ៦ឆ្នាំ។ ប្រព័ន្ធអប់រំរបស់ប្រទេសអាល្លឺម៉ង់ មានជម្រើសផ្សេងៗគ្នា ដូចជា Hauptschule សម្រាប់ការអប់រំមធ្យមសិក្សាបឋមភូមិ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់កាយសម្ព័ន្ធ ដែលរៀបចំសិស្ស សម្រាប់ថ្នាក់សាកលវិទ្យាល័យ។ សិស្សអាល្លឺម៉ង់ ទទួលបានពិន្ទុខ្ពស់ជាងមធ្យមភាគ OECD បន្តិច ក្នុងការអាន គណិតវិទ្យា និងវិទ្យាសាស្ត្រ ក្នុងឆ្នាំ២០២២។

ប្រទេសកាណាដា ស្ថិតនៅលំដាប់ទី៤ ក្នុងបញ្ជី, ការអប់រំសាធារណៈ គឺមិនគិតថ្លៃសម្រាប់អ្នកស្នាក់នៅ ខណៈពេលដែលនិស្សិតអន្តរជាតិត្រូវបង់ថ្លៃសិក្សា។ កុមារចាប់ផ្ដើមថ្នាក់បឋមសិក្សានៅអាយុ ៤ឆ្នាំ ហើយត្រូវចូលរៀន រហូតដល់អាយុ ១៦ ឬ១៨ឆ្នាំ អាស្រ័យតាមប្រព័ន្ធអប់រំនៃខេត្តនីមួយៗ។ និស្សិតកាណាដា ពូកែខាង អាន គណិតវិទ្យា និងវិទ្យាសាស្ត្រ លើការវាយតម្លៃ OECD ឆ្នាំ២០២២ ហើយប្រទេសនេះ ជាទីតាំងនៃសាកលវិទ្យាល័យកំពូលៗមួយចំនួនរបស់ពិភពលោកផងដែរ។

បារាំងដណ្ដើមបានចំណាត់ថ្នាក់កំពូលទី ៥, ការអប់រំក្នុងប្រទេសនេះ ត្រូវបានដាក់កំហិតចាប់ពីអាយុ ៣ ដល់១៦ឆ្នាំ ដោយផ្អែកលើកម្មវិធីសិក្សាថ្នាក់ជាតិ ហើយការអប់រំកម្រិតឧត្តមសិក្សា គឺភាគច្រើនឧត្ថម្ភដោយរដ្ឋាភិបាល។ យោងតាមទិន្នន័យ PISA ឆ្នាំ ២០២២ ក្មេងអាយុ ១៥ឆ្នាំជនជាតិបារាំង ទទួលបានពិន្ទុខ្ពស់ជាងមធ្យមភាគ OECD បន្តិច លើមុខវិជ្ជាវិទ្យាសាស្ត្រ និងគណិតវិទ្យា ទោះបីជាទាបជាងមធ្យមបន្តិច ក្នុងការអានក៏ដោយ។

ចំពោះប្រទេសដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទាំង ១០ រួមមានដូចជា ស្វីស ជប៉ុន អូស្ត្រាលី ស៊ុយអែត និងដាណឺម៉ាក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។