ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ៖ លទ្ធផលសិក្សារបស់កូនប្រសើរឡើងអាស្រ័យលើការចូលរួមរបស់ឪពុកម្ដាយបន្ទាប់ពីសាលារៀន

ការសិក្សានៅក្នុងថ្នាក់រៀន របស់កូនៗ និងកុមារនៅក្នុងសាលារៀន ការយកចិត្តទុកដាក់ពីគ្រូបង្រៀន ភ្ជាប់ជាមួយកម្មវិធីសិក្សានានាដ៏សម្បូរបែបពីសាលារៀន ជាការផ្ដល់ចំណេះដឹងដល់កុមារដ៏មានប្រសិទ្ធភាព​ ប៉ុន្តែដើម្បីឱ្យលទ្ធផលសិក្សាកាន់តែប្រសើរឡើង ក៏ត្រូវមានការចូលរួមពីឪពុកម្ដាយនៅផ្ទះបន្ថែមផងដែរ។ នេះជាការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វ៉េសឡាញ អេឌ្យូខេសិន គ្រុប។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន លើកឡើងថា សាលារៀនវ៉េសឡាញន៍ បានយកចិត្តទុកដាក់លើការសិក្សារបស់សិស្សគ្រប់កម្រិត និងគ្រប់សាខា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពសិក្សារបស់បុត្រធីតាលោកអ្នកថា ទទួលបានចំណេះដឹងច្បាស់លាស់ និងពិតប្រាកដ។ លើសពីនេះ ឪពុកម្ដាយ ជាអ្នកជិតស្និតបំផុតជាមួយកូននៅផ្ទះ បន្ទាប់ពីពួកគេនៅសាលារៀនពេញមួយថ្ងៃ។ ឪពុកម្ដាយ ឬអាណាព្យាបាល មានតួនាទីក្នុងការតាមដាន និងជំរុញ​ការសិក្សារបស់កូនៗនៅផ្ទះបន្ថែម និងស្វែងយល់ពីសកម្មភាព និងកម្មវិធីសិក្សាផ្សេងៗរបស់កូនៗឱ្យបានទៀងទាត់ និងជាក់លាក់ ដើម្បីបញ្ជាក់ថា កូនៗពិតជាតាមទាន់កម្មវិធីសិក្សា ជាពិសេសការចូលរួមក្នុងពិធីជំនួបអាណាព្យាបាលប្រចាំឆ្នាំជាដើម។

ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បន្ថែមថា លើសពីការយកចិត្តទុកដាក់របស់ឪពុកម្ដាយ សម្រាប់សាលារៀនវ៉េសឡាញន៍ផ្ទាល់ តែងតែងអនុវត្តកម្មវិធីសិក្សាគោលដែលស្របទៅតាមក្រសួងអប់រំ យុវជន និងកីឡា និងការកែលម្អ រៀបចំកម្មវិធីសិក្សា និងសេវាកម្មអប់រំ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង ក្នុងការរៀបចំអនាគតសិស្សានុសិស្សស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោក និងសង្គមជាតិ។ សាលាបានផ្តោតសំខាន់លើជំនាញសម្រាប់សតវត្សរ៍ទី ២១ ដែលមាន ជំនាញទំនាក់ទំនង ជំនាញធ្វើការជាក្រុម ជំនាញគិតបែបច្នៃប្រឌិត និងជំនាញគិតវិភាគបែបស៊ីជម្រៅ កម្មវិធីអភិវឌ្ឍអត្តចរិត និងភាពជាអ្នកដឹកនាំ  ចំណេះដឹងហិរញ្ញវត្ថុ  សហគ្រិនភាព ជំនាញកុំព្យូទ័រ បច្ចេកវិទ្យា និងឌីជីថល និងបំណិនជីវិតនានាដែលចាំបាច់សម្រាប់សិស្សក្នុងការបន្តការសិក្សា ធ្វើការ និងប្រកបមុខរបរដោយជោគជ័យ។

គួរជម្រាបថា នេះជាការលើករបស់ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន នៅក្នុងសន្និសីទសារព័ត៌មាន និងបទបង្ហាញអំពីសាលារៀន វ៉េសឡាញន៍ សាខាពោធិ័ចិនតុង ផ្លូវ២០០៤ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ជាមួយនឹងអាណាព្យាបាលសិស្ស ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។