ពិព័រណ៍អប់រំ២០២៣ ផ្ដល់ឱកាសឱ្យនិស្សិតបង្កើតគំនិតច្នៃប្រឌិត ក្នុងការបង្ហាញស្នាដៃរបស់ខ្លួន

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងចូលរួមសហការណ៍ពី កម្មវិធីសាបព្រោះគ្រាប់ពូជ (ស.ស.យ.ក រាជធានីភ្នំពេញ) និងដៃគូរសហការជាច្រើន នឹងរៀបចំពិព័រណ៍អប់រំឆ្នាំ២០២៣ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុននេះ។

ពិព័រណ៍អប់រំនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចំនួន៤ ដូចជាទី១. ផ្សព្វផ្សាយសមិទ្ធផលរបស់មហាវិទ្យាល័យ សាស្ត្រាចារ្យ និងសហប្រតិបត្តិការអន្តរជាតិរបស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រឹះស្ថានឧត្ដមសិក្សានានា។

ទី២. ផ្ដល់ឱកាសឱ្យក្រុមហ៊ុន ធនាគារ ក្រុមហ៊ុនមេធាវី អង្គការផ្សេងៗ និងភាគីពាក់ព័ន្ធផ្សេងទៀតផ្សព្វផ្សាយសមិទ្ធផល និងផលិតផលរបស់ខ្លួន។ ទី៣. ផ្ដល់ឱកាសឱ្យនិស្សិតបង្កើតគំនិតច្នៃប្រឌិតក្នុងការបង្ហាញស្នាដៃរបស់ខ្លួន និងទី៤. ការជួបជុំអតីតនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និយោជក តំណាងស្ថាប័នរដ្ឋ សាស្ត្រចារ្យ និងនិស្សិតចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ជាមួយគ្នានេះសាធារណជនគ្រប់ស្រទាប់វណ្ណៈអាចចូលរួមទស្សនាដោយសេរី និងដោយក្ដីរីករាយក្នុងកម្មពិធីពិព័រណ៍អប់រំដោយមានការចូលរួមតាំងពីផលិតផលផ្សេងៗជាង៨០ស្ដង់ និងទស្សនាកំសាន្តការសម្ដែងផ្សេងៗផងដែរ។

គួរបញ្ជាក់ដែរថា ពិព័រណ៍អប់រំ២០២៣នេះជាការពិព័រណ៍អប់រំលើកទី៣ក្រោយការផ្អាកអស់រយៈពេលយូរឆ្នាំដោយសារបញ្ហាកូវីដ-១៩ ។ ការរៀបចំពិព័រណ៍អប់រំលើកទីមួយនៅឆ្នាំ២០១៧ លើកទីពីរនៅឆ្នាំ២០១៨ដោយមានអ្នកចូលរួមច្រើនជាង២ម៉ឺននាក់ និងលើកទីបី នឹងប្រព្រឹត្តនៅថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ២០២៣ខាងមុខនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio