ឯកឧត្តម ហ៊ីង ស៊ីដេត ៖ កម្មករបច្ចេកទេស គឺជាកម្លាំងពលកម្មដែលទីផ្សារ​ការងារ​ត្រូវការ​បំផុត

ភ្នំពេញ – កម្លាំងពលកម្មជំនាញ ឬគេហៅថា កម្មករ​បច្ចេកទេស ដែលទទួលបានការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស​វិជ្ជាជីវៈត្រឹមត្រូវ បច្ចុប្បន្ន​កំពុង​តែមានតម្រូវការខ្លាំង​ នៅ​ក្នុង​ទីផ្សារ​ការងារបច្ចុប្បន្ន។ នេះ​បើតាម​ប្រសាសន៍​លើក​ឡើងរបស់ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងទិវា​ជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ លើកទី៦។

តាមប្រសាសន៍របស់ ឯកឧត្តម ហ៊ីង ស៊ីដេត បច្ចុប្បន្ននេះ ក្នុង​មួយ​ឆ្នាំកម្ពុជាបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសបានប្រមាណជិត ៩ម៉ឺននាក់ប៉ុណ្ណោះ ខណៈទីផ្សារ​ការងារត្រូវ​ការ​រហូត​ដល់ ៣០ម៉ឺននាក់​ក្នុងមួយ​ឆ្នាំ ដែលទាមទារ​ឱ្យ​មានការ​ផ្គត់ផ្គង់កម្លាំងពលកម្មបន្ថែមទៀត។

ឯកឧត្តមអគ្គនាយកបញ្ជាក់ថា ទីផ្សារ​ការងារបច្ចុប្បន្ន គឺត្រូវការអ្នកបច្ចេកវិទ្យា អ្នក​បច្ចេកទេស និង​អ្នក​មានជំនាញ ។ ឯកឧត្តម​បានលើកឧទាហរណ៍ពីប្រទេស​សឹង្ហបុរី ក៏ដូចជា​ប្រទេស​ស្វីស ដែល​ជាប្រទេស​កំពុង​មានការរីកចម្រើន អត្រាយុវជន ឬសិស្សនិស្សិតចុះឈ្មោះចូលរៀនក្នុងវិស័យ TVET គឺមានចំនួនច្រើន​ជាងសិស្សដែលចុះឈ្មោះចូលរៀន​នៅ​សាកលវិទ្យាល័យ ពោល​គឺសិស្ស​ដែលរៀន TVET គឺមានចំនួន២ភាគ៣ ខណៈ​សិស្សដែលចុះឈ្មោះរៀនសាកលវិទ្យាល័យ គឺមានត្រឹម​តែ ១ភាគ៣ប៉ុណ្ណោះ។ តាមឯកឧត្តម ហ៊ីង ស៊ីដេត ទៅថ្ងៃមុខ សាកលលោកនឹងលែងគិត​លើសញ្ញាបត្រហើយ ដោយ​គេ​គិត​ទៅលើសញ្ញាឃើញវិញ។

ឯកឧត្តម ហ៊ីង ស៊ីដេត ក៏​បានលើក​ឡើងពីអត្ថប្រយោជន៍នៃការ​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឬ TVET ដោយថា ការរៀន TVET គឺប្រើរយៈពេល​ខ្លី រៀនចប់មានប្រាក់ចំណូល។

“អញ្ចឹងរៀន TVET ប្រៀបដូចជាធនាគារមួយ គ្រាន់តែចេះជំនាញ យើង​ដើរទៅដល់ណាក៏យើងមានលុយដាក់ក្នុងហោប៉ៅដែរ…“

ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

សូមបញ្ជាក់ថា បើយោង​តាមរបាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ​២០២២កន្លងទៅនេះ សិស្សនិស្សិតដែលបញ្ចប់ការសិក្សាផ្នែកបច្ចេកទេស និង​វិជ្ជាជីវៈ មានចំនួន ៨៩ ៨៧៨នាក់ ក្នុងនោះកម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១,២,៣ ចំនួន ១៦ ៧១៩នាក់, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/ឯកទេសចំនួន ៥៦៦៦នាក់ និង​បរិញ្ញាបត្របច្ចេកទេស/ឯកទេស/វិស្វករ ចំនួន ៦៦០៣នាក់ និង​វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល​ខ្លីចំនួន ២៤ ៧៣៥នាក់ និង​ការ​បណ្តុះបណ្តាលនៅ​តាម​កន្លែងធ្វើការចំនួន ៣៦ ១៥៥នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....