ពង្រឹងចំណេះទូទៅនិងកត្តារួមផ្សំផ្សេងទៀតកំឡុងរៀនជំនាញ ដើម្បីបង្កើនវិសាលភាពឱកាសការងារ

ពេលរៀនគឺរៀនឱ្យពូកែ និងផ្តោតលើជំនាញណាមួយដែលសមស្របជាមួយសមត្ថភាព ឬសក្តានុពល ប៉ុន្តែមិនចាំបាច់ពូកែគ្រប់យ៉ាងនោះទេ។ ជ្រើសរើស រៀនជំនាញគឺជាផ្នែកសំខាន់ដែលឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងអនាគត ប៉ុន្តែក៏ត្រូវចាប់អារម្មណ៍ចំណេះទូទៅដែរ តាមរយៈការប្រឹងអភិវឌ្ឍខ្លួនឯងដោយការសិក្សា ទំនាក់ទំនង និងរៀនពីបទពិសោធនានា។ នេះជាប្រសាសន៍លើក​ឡើងរបស់ ឯកឧត្តម ថង សាម៉ុន ទីប្រឹក្សាអមក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និងជាអង្គនាយករង អ.ប.វ ថ្លែងនៅក្នុងកម្មវិធីជួបជុំអតីតនិស្សិត និងនិស្សិតកំពុងសិក្សាក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីពេលថ្មីៗនេះ។

បន្ថែម​ចំពោះ​ការ​លើក​ឡើង​របស់ ឯកឧត្តម ថង សាម៉ុន នេះដែរ លោក ធៀវ អៀង ប្រធានក្រុមហ៊ុន អ៊ីស៊ី រីហ្រ្វីជើរេសិន ឯ.ក និងជាអតីតនិស្សិតវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ជំនាញបរិក្ខារត្រជាក់ លើក​ឡើងថា ដើម្បីឱ្យប្រាកដជាក់ថា ក្រោយរៀនជំនាញទទួលបានសមិទ្ធផលពិត គឺមិនអាចរំពឹងត្រឹមតែក្នុងរយៈពេលខ្លីនោះទេ គឺតម្រូវឱ្យមានភាពអត់ធ្មត់ និងការព្យាយាម។ ជាក់ស្ដែងក្រោយបញ្ចប់ការសិក្សាជំនាញ ខ្លួនលោកផ្ទាល់ បានចេញទៅធ្វើការដោយផ្តើមពីជាងធម្មតាៗ រហូតទទួលបានតួនាទីជាប្រធានផ្នែក និងជាអ្នកគ្រប់គ្រង ទើបក្រោយមកលោកបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនបាន។

«ក្លាយជាអ្នកជោគជ័យមិនមែនប្រើពេលមួយថ្ងៃ ទៅពីរថ្ងៃបាននោះទេ គឺត្រូវការហ្វឹកហាត់ចំណេះដឹង ប្រឹងឱ្យអស់លទ្ធភាព បើថាពូកែអី ប្រឹងហ្នឹងទៅ! ព្រោះជំនាញបច្ចេកទេសមិនមែន១បូក១ស្មើ៣ទេ ដូច្នេះត្រូវច្បាស់» – លោក ធៀវ អៀង ប្រធានក្រុមហ៊ុន អ៊ីស៊ី រីហ្រ្វីជើរេសិន ឯ.ក ។ 

ដោយឡែក លោកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនឬទ្ធិពល មានប្រសាសន៍ថា អ្វីដែលយុវជនទូទៅត្រូវមានបន្ថែមពីលើជំនាញដែលសិក្សា មានដូចជា ស្គាល់ និងចេះច្បាស់នូវភាសាខ្មែរ, ចេះភាសាសកល(ឧទាហរណ៍៖ អង់គ្លេស), ការគិតបែបស៊ីជម្រៅ ហើយការផ្សារភ្ជាប់ការងារទៅនឹងឌីជីថលធ្វើឱ្យដំណើរការកាន់តែសំបូរបែបមួយកម្រិតបន្ថែមទៀត។

អ្នកស្រី បុប្ផា ក៏បានរំលេចដែរថា ចំណេះដឹងហិរញ្ញវត្ថុក៏មិនគួរមើលរំលងដែរ ព្រោះវាអាចជួយពួកគាត់ ឱ្យចេះបែងចែកការចំណាយបានត្រឹមត្រូវ និងនាំឱ្យកាត់បន្ថយសម្ពាធផ្លូវចិត្តបានមួយកម្រិតទៀត។ ទន្ទឹមគ្នានោះ ការស្រូបយកចំណេះដឹង ឬព័ត៌មានទូទៅក៏ជាផ្នែកមួយជំរុញឱ្យស្មារតីយុវជន មានភាពទូលំទូលាយជាងមុនដែរ ដោយការដឹងព័ត៌មានសេដ្ឋកិច្ច នយោបាយ វប្បធម៌ និងព្រឹត្តការណ៍នានា។ ក្រៅពីមានចំណេះ និងជំនាញ យុវជនក៏ត្រូវរស់នៅប្រកបដោយគុណធម៌ផងដែរ ព្រោះវាជាការទាក់ទាញទំនុកចិត្តពីអ្នកជុំវិញខ្លួន ក៏ដូចជាអតិថិជនដែលយើងផ្តល់សេវាកម្មជូន ហើយវាក៏ងាយស្រួលក្នុងទំនាក់ទំនងទៅពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...