កីឡាដែលពិបាកហ្វឹកហាត់ និងប្រកួតទាំង ៦ នៅលើពភពលោក ដែលក៏មាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែរ

ជាធម្មតាស្ថាប័នកីឡាខុសៗគ្នា អាចប្រើលក្ខណៈវិនិច្ឆ័យ ក្នុងការកំណត់និយមន័យនៃភាពលំបាកនៃកីឡានីមួយៗខុសៗគ្នា។ កីឡាពិបាកខ្លាំងបំផុត គឺត្រូវការថាមពលខ្លាំងក្លា កាយសម្បទាមាំមួន ភាពធន់ ការស៊ូទ្រាំ និងភាពស្ទាត់ជំនាញ ។ យោងតាម ការវាយតម្លៃរបស់ស្ថាប័នមួយចំនួនដូចជា ESPN, Top End Sport, Bleacher Report’s take និង Sport Virsa បានកំណត់ប្រភេទកីឡាចំនួន៦ ដែលពិបាកហ្វឹកហាត់ និងប្រកួតខ្លាំងបំផុតនៅក្នុងពិភពលោក ហើយ​ប្រភេទកីឡាទាំងនោះ ក៏​មានឃើញ​នៅក្នុងការប្រកួត​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេមផងដែរ។

១. កីឡាប្រដាល់សកល (Boxing)

ប្រដាល់សកលត្រូវបានទទួលស្គាល់ជាទូទៅថា ជាប្រភេទកីឡា ដែលពិបាកខ្លាំងបំផុតលើពិភពលោក ។ ដើម្បីជោគជ័យក្នុងអាជីពមួយនេះ ទាមទារឱ្យអត្តពលិកមានកាយសម្បទារឹងមាំ ភាពរហ័សរហួន ល្បឿន និងភាពបត់បែនរហ័ស សុខភាពបេះដូងល្អ និងភាពស្ទាត់ជំនាញផ្នែកក្បាច់គុណ។

២. កីឡា​ហុកគី (Hockey)

ហុកគី ជាកីឡាមួយដែលទាមទារឱ្យមានការប្រើប្រាស់កម្លាំងច្រើន។ វារួមបញ្ចូលនូវការរត់ប្រជែងគ្នារយៈពេល ១ម៉ោង ហើយតម្រូវឱ្យកីឡាមានល្បឿនលឿន កម្លាំងខ្លាំង ពូកែពិតពាំង និងភាពរហ័សរហួនជាងគូប្រកួត។ នៅក្នុងកីឡានេះ កីឡាករត្រូវមានស្នៀតពិតពាំង ពូកែរត់ប្រដេញ ភាពច្នៃប្រឌិត ផ្លាស់​ប្ដូរទិសដៅបានរហ័ស និងសម្បូរយុទ្ធសាស្ត្រ។

៣. កីឡាបាល់ទឹក (Water-Polo)

មនុស្សទូទៅប្រហែលជាភ្លេច ឬមិនស្គាល់កីឡាបាល់ទឹកតែម្ដង ព្រោះកីឡានេះមិនសូវពេញនិយមដូចកីឡាលំបាកៗដទៃ។ ប៉ុន្តែវានៅតែប្រភេទកីឡាមួយ ដែលពិបាកលេងខ្លាំងបំផុត។ កីឡាករត្រូវរត់នៅក្នុងទឹក និងត្រូវប្រាកដថា មានស្មារតីខ្ពស់ក្នុងការការពារខ្លួនមិនឱ្យលង់ទឹក ខណៈពេលប្រជែងយកបាល់។ កីឡាបាល់ទឹក ទាមទារឱ្យកីឡាករ មានសុខភាពបេះដូងល្អ កម្លាំងខ្លាំង ល្បឿនលឿន មានភាពធន់ និងមានកាយសម្បទារឹងមាំ។

៤. កីឡាទ្រីយ៉ាត្លុង (Ironman Triathlon)

ព្រឹត្តិការណ៍កីឡាទ្រីយ៉ាងត្លុងស្ដង់ដារអន្តរជាតិ ត្រូវរួមបញ្ចូលនូវវិញ្ញាសាកីឡាចំនួនបីដូចជា ការហែលទឹក ៣,៨៦គីឡូម៉ែត្រ, ការជិះកង់ ១៨០គីឡូម៉ែត្រ, និងរត់ ៤២,១៦គីឡូម៉ែត្រ។ ប្រភេទកីឡានេះ ទាមទារឱ្យមានការស៊ូទ្រាំខ្ពស់ និងភាពធន់លើកាយសម្បទា។

៥. យុទ្ធគុនចម្រុះ (MMA)

កីឡាយុទ្ធគុនចម្រុះ តម្រូវឱ្យកីឡាករមានរាងកាយមាំមួន ភាពរហ័សរហួន លឿន និងភាពបត់បែនខ្ពស់។ កីឡានេះ ទាមទារឱ្យអត្តពលិក មានរាងកាយរឹងមាំ និងធន់ខ្លាំង ដែលអាចទប់ទល់នឹងក្បាច់ប្រយុទ្ធរបស់គូប្រកួត។

៦. កីឡាកាយសម្ព័ន្ធ (Gymnastics) កីឡានេះ ទាមទារឱ្យអ្នកហ្វឹកហាត់មានបច្ចេកទេសល្អ និងកាយសម្បទារឹងមាំ ដែលចំណុចនេះបានក្លាយជាឧបសគ្គដ៏ធំសម្រាប់អត្តពលិកគ្រប់រូប​។ វាជាប្រភេទកីឡាដែលពិបាកបំផុតមួយ ដោយកីឡាករចាំបាច់ត្រូវមាន ការតាំងចិត្តខ្ពស់ កម្លាំងខ្លាំង ភាពរហ័សរហួន ថាមពល ភាពបត់បែន ល្បឿន និងជំនាញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...