ម្ចាស់មេដាយស៊ីហ្គេម ប៉ាល់ ឆរស្មី ៖ ហាត់កីឡាដើម្បីសុខភាព ខុសគ្នាពីហាត់កីឡាអាជីព

ភ្នំពេញ – កីឡាការិនី ប៉ាល់ ឆរស្មី បានក្លាយម្ចាស់មេដាយស៊ីហ្គេម ៦គ្រឿង រួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធមួយគ្រឿង ។ ជ័យជម្នះយកមេដាយជូនកម្ពុជាតាមរយៈការប្រកួតកីឡាវ៉ូវីណាមនេះ បានធ្វើឱ្យសាធារណជន ពិសេសអ្នកស្នេហាវិស័យកីឡាស្ងប់ស្ងែងយ៉ាងខ្លាំង ។ កីឡាការិនីវ័យ ៣៧ឆ្នាំរូបនេះ បាននិយាយថា ហាត់កីឡាដើម្បីសុខភាព ខុសគ្នាពីហាត់កីឡាដើម្បីក្លាយខ្លួនជាកីឡាករអាជីព ។

កីឡាការិនី ប៉ាល់ ឆរស្មី បានប្រៀបធៀបចំណុចខុសគ្នារវាងសកម្មភាពហ្វឹកហាត់កីឡាខាងលើនេះថា ការហាត់កីឡាដើម្បីសុខភាព គឺហាត់សកម្មភាពកីឡាជាប្រចាំក្នុងថេរវេលាណាមួយ ដែលរាងកាយឆ្លើយតបថាសមល្មមអាចសម្រាកបាន ។ ការហាត់កីឡាដើម្បីសុខភាពសាកសមបំផុតសម្រាប់សាធារណជនទូទៅដែលស្រឡាញ់សុខភាព ។ ចំណែកការហាត់កីឡាដើម្បីក្លាយខ្លួនជាកីឡាករអាជីព គឺការហ្វឹកហាត់រាងកាយដោយឆ្លងកាត់ឧបសគ្គលំបាកជាច្រើន ។

ម្ចាស់មេដាយកីឡាវ៉ូវីណាមស៊ីហ្គេមឆ្នាំ២០២៣ បានឱ្យដឹងទៀតថា កីឡាករអាជីពត្រូវឆ្លងកាត់ការហ្វឹកហាត់យ៉ាងត្រឹមត្រូវពីគ្រូជំនាញ ព្រមទាំងចំណាយពេលវេលាហ្វឹកហាត់ជាក់លាក់ និងទៀងទាត់ជាងអ្នកហាត់សកម្មភាពកីឡាធម្មតា ។ អ្នកហាត់កីឡាអាជីពត្រូវគោរពម៉ោងអនុវត្តរបស់គ្រូបង្ហាត់ដោយតឹងតែងបំផុត។

គ្រប់គ្នាដឹងហើយថា លេងកីឡាជួយដល់សុខភាព ប៉ុន្តែការហ្វឹកហាត់ខ្លួនឱ្យក្លាយជាកីឡាករអាជីពប្រភេទកីឡាណាមួយ នោះយើងនឹងមើលឃើញឱកាសជាច្រើនចេញពីកីឡារបស់យើង ព្រោះយើងបានប្រកួតតំណាងឱ្យប្រទេសកម្ពុជា យើងបានធ្វើដំណើរទៅប្រទេសនានា ហើយតាមរយៈកីឡាអាជីពក៏អាចជួយដល់ជីវភាពរបស់យើងឱ្យកាន់តែល្អប្រសើរ ! សំខាន់យើងចង់ដែរអត់ ?

កីឡាការិនី ប៉ាល់ ឆរស្មី

ក្រៅពីបង្ហាញអំពីគុណសម្បត្តិរបស់កីឡាករអាជីព កីឡាការិនី ប៉ាល់ ឆរស្មី ក៏បានរំលេចឱ្យដឹងទៀតថា ដើម្បីក្លាយខ្លួនជាកីឡាករអាជីពទាមទារឱ្យបុគ្គលប្តេជ្ញាចិត្តខ្លួនឯងជាកីឡាករឱ្យខាងតែបាន ។ បន្ទាប់ពីប្តេជ្ញាចិត្តរួចហើយ ការហ្វឹកហាត់ទោះលំបាកយ៉ាងណាត្រូវស៊ូទ្រាំជម្នះឱ្យបាន ទើបធ្វើឱ្យរាងកាយ និងសុខភាពផ្លូវចិត្តរឹងមាំ ។ កីឡាការិនី ប៉ាល់ ឆរស្មី បានបញ្ជាក់បន្ថែមថា ហាត់កីឡាអំណោយផលដល់សុខភាពរាងកាយខ្ពស់ គ្រប់គ្រងស្ថានភាពផ្លូវចិត្តបានល្អ មានភាពម្ចាស់ការលើខ្លួនឯង ព្រមទាំងអាចបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗបានលឿនរហ័ស ។

គួរបញ្ជាក់ថា កីឡាការិនី ប៉ាល់ ឆរស្មី ចាប់ផ្តើមហាត់កីឡាដំបូងនៅរវាងអាយុជាង ១០ឆ្នាំ (១៩៩៦) ដោយជ្រើសរើសប្រភេទកីឡាយូដូ និងកីឡាតៃក្វាន់ដូ ។ ក្រោយមកនៅរវាងឆ្នាំ២០១០ ឆរស្មី បានចាប់ផ្តើមហាត់កីឡាវ៉ូវីណាម ។ ដើមទុនកីឡាដែលបានមកពីកីឡាយូដូ និងកីឡាតៃក្វាន់ដូ ជួយឱ្យកីឡាការិនីរូបនេះ ហ្វឹកហាត់កីឡាវ៉ូវីណាមបានលឿនរហ័ស ស្របពេលដែលមានការគាំទ្រលើកទឹកចិត្តបន្ថែមពីម្តាយឪពុក ។

កីឡាការិនី ប៉ាល់ ឆរស្មី ជាកីឡាករកម្ពុជាតែម្នាក់គត់ដែលឈ្នះមេដាយ ៦គ្រឿងលើប្រភេទកីឡាវ៉ូវីណាមនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតស៊ីហ្គេមលើកទី៣២ ព្រមទាំងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ២០៦លានរៀល ដែលជាប្រាក់រង្វាន់ច្រើនជាងគេក្នុងចំណោមម្ចាស់មេដាយទាំងអស់ ។ បច្ចុប្បន្នកីឡាការិនី ប៉ាល់ ឆរស្មី មានតួនាទីជាមន្ត្រីនរគបាលមានឋានន្តរសក្តិជាវរសេនីយ៍ត្រីយ៍ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។